ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 បើកសង្វៀនបញ្ជល់មាន់ ទ្រង់ទ្រាយធំដំណើរការយ៉ាងរលូន  ម្ចាស់សៃវៀន ឈ្មោះ វណ្ណ នៅកំពង់ចាម​  ||     ល្បីរឿងលោក អ៊ុំ វុទ្ធទី និងបក្ខពួក ឆបោកលុយ ពីជនរងគ្រោះប្រមាណជាង ៣១ម៉ឺនដុល្លារ  ព្រោះតែ….  នៅភ្នំពេញ​  ||     ផ្ទុះរឿងអាស្រូវ!  លក់អាចម៍ដី(បឹងបែកក្អម) ចំនួន៥៤ហិកតា ដោយក្នុង១ហិកតាៗតម្លៃ៣០.០០០$ ឥឡូវសម្រេចផ្លាស់ប្ដូរ អភិបាលស្រុកមុខកំពូល​  ||     តើប្រជាពលរដ្ឋខុស ឬក៏មន្ត្រីជាអ្នកខូច ក្រោមល្បិចកន្ទេលធំបន្លំដេក ? ភ្ញាក់ផ្អើល! ប្រជាជន៧គ្រួសារ ស្រុកដងទង់ ប្ដឹងអភិបាលរងខេត្តកំពត អភិបាលស្រុកដងទង់ និងមន្ត្រីពាក់ព័ន្ធ រឿងដោះស្រាយដីធ្លីពុករលួយ  ទៅអង្គភាពប្រឆាំងអំពើពុករលួយ​  ||     មន្រ្តីច្រើននាក់ ទទួលបានផលប្រយោជន៍ពីគម្រោងស្តារបឹងបែកក្អម ស្រុកមុខកំពូល​  ||   

» ព័ត៌មានជាតិ » មើលមុខ​អ្នក​ប្រចាំ​នៅ​ខេត្តកណ្តាល ២នាក់ ករណី​គ្រឿងញៀន

មើលមុខ​អ្នក​ប្រចាំ​នៅ​ខេត្តកណ្តាល ២នាក់ ករណី​គ្រឿងញៀន

កណ្ដាល ៖ កាលពី​ថ្ងៃទី២៩ ខែ០៦ ឆ្នាំ២០១៧ វេលា​ម៉ោង១១.១០នាទី​យប់ នៅ​ចំណុច​ភូមិ​ស្វាយមីង ឃុំ​បារគូ ស្រុក​កណ្ដាលស្ទឹង ខេត្ត កណ្ដាល ។

ជនសង្ស័យ៣នាក់ ទី១.ឈ្មោះ ឡុង សុភ​ក្ត្រា ភេទ​ប្រុស អាយុ២៦ឆ្នាំ មាន​ទីលំនៅ​ភូមិ​ស្វាយមីង ឃុំ​បារគូ ស្រុក​កណ្ដាលស្ទឹង ខេត្តកណ្ដាល មានមុខ​របរ​បើករ​ថយ​ន្ដ (ឃាត់ខ្លួន) ។
ទី២.ឈ្មោះ អ៊ុំ សុភា ភេទ​ប្រុស អាយុ៣១ឆ្នាំ មាន​ទីលំនៅ​ភូមិ​អូរអណ្ដូង​ឃុំ​បា​គូ​ស្រុក​កណ្ដាលស្ទឹង​ខេត្តកណ្ដាល​មាន​មុខរបរ​កម្មករ​កាប់​ជ្រូក (ឃាត់ខ្លួន) ។
ទី៣.ឈ្មោះ អៃ គឹម​ស្រេង ភេទ​ប្រុស​អាយុ ៣១ឆ្នាំ មាន​ទីលំនៅ​ភូមិ​កំពង់ទួល ឃុំ អន្លង់ រមៀត ស្រុក​កណ្ដាលស្ទឹង ខេត្តកណ្ដាល មាន​មុខរបរ​កម្មក​រ​កាប់​ជ្រូក (រត់គេចខ្លួន) ។

ដកហូត​វត្ថុតាង​រួមមាន ៖
-ម្សៅ​ក្រាម​ពណ៌​ស​ថ្លា​មេ​តំ​ហ្វេ​តា​មីន​ម៉ា​ទឹកកក ICE សង្ស័យ​សារធាតុ​ញៀន១៧កញ្ចប់ (តូច១៥កញ្ចប់​ធំ ០២កញ្ចប់)
-ម៉ូតូ០២គ្រឿង ម៉ូតូ​ម៉ាក​ហុងដា​សេ១២៥ពណ៌ខ្មៅ​សេរី២០១៧ ផ្លាកលេខ​កណ្ដាល​1U-5235និង​ម៉ូតូ​ម៉ាក​XRគ្មាន​ផ្លាកលេខ​ពណ៌​ក្រហម)
-សម្ភារ:សម្រាប់​ប្រើប្រាស់ និង​វេច​ខ្ចប់​មួយចំនួន និង​លុយ​ខ្មែរ១២.០០០រៀល ។

កម្លាំង​ជំនាញ​ប្រឆាំង​បទល្មើស​គ្រឿងញៀន​នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​កណ្ដាលស្ទឹង ដឹកនាំ​ដោយ​លោក ម៉ែន ច័ន្ទ​រិ​ទ្ធ អធិការនគរបាល​ស្រុក​កណ្ដាលស្ទឹង​បាន​ចុះ​សហការ​ជាមួយ​ប៉ុស្ដិ៍នគរបាល​រដ្ឋបាល​ឃុំ​បារគូ​និង​ដោយមាន​ការចុះ​សហការ​ដោយផ្ទាល់​ពី​ការិយាល័យ​ជំនាញ​ប្រឆាំង​បទ​ល្មើ​ល​គ្រឿងញៀន​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកណ្ដាល​ដោយបាន​ការ​អនុ​ញ្ញ​ត​ពី​លោក​ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្តកណ្ដាល​បាន​ចុះទៅ​បង្ក្រាប​ទីតាំង​ជួញដូរ​ថ្នាំញៀន​មួយកន្លែង​ស្ថិតនៅ​ចំណុច​ភូមិ​ស្វាយមីង ឃុំ​បារគូ ស្រុក​កណ្ដាលស្ទឹង ខេត្តកណ្ដាល និង​បាន​ឃាត់ខ្លួន​ជនសង្ស័យ​បាន០២នាក់ ១.ឈ្មោះ ឡុង សុភ​ក្ដ្រា ២.ឈ្មោះ អ៊ុំ សុភា និង​ជនសង្ស័យ​ម្នាក់ទៀត​ឈ្មោះ​អៃ គឹម​ស្រេង បាន​រត់គេចខ្លួន​ក្រោយពី​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​ទាំង០២នាក់​សមត្ថកិច្ច​បានធ្វើ​ការឆែកឆេរ​រកឃើញ​ថ្នាំញៀន​ប្រភេទ​ម៉ា​ទឹកកក១៧កញ្ចប់ (តូច១៥កញ្ចប់ និង​ធំ០២កញ្ចប់) ៕

 

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya