ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បីរឿងលោក អ៊ុំ វុទ្ធទី និងបក្ខពួក ឆបោកលុយ ពីជនរងគ្រោះប្រមាណជាង ៣១ម៉ឺនដុល្លារ  ព្រោះតែ….  នៅភ្នំពេញ​  ||     ផ្ទុះរឿងអាស្រូវ!  លក់អាចម៍ដី(បឹងបែកក្អម) ចំនួន៥៤ហិកតា ដោយក្នុង១ហិកតាៗតម្លៃ៣០.០០០$ ឥឡូវសម្រេចផ្លាស់ប្ដូរ អភិបាលស្រុកមុខកំពូល​  ||     តើប្រជាពលរដ្ឋខុស ឬក៏មន្ត្រីជាអ្នកខូច ក្រោមល្បិចកន្ទេលធំបន្លំដេក ? ភ្ញាក់ផ្អើល! ប្រជាជន៧គ្រួសារ ស្រុកដងទង់ ប្ដឹងអភិបាលរងខេត្តកំពត អភិបាលស្រុកដងទង់ និងមន្ត្រីពាក់ព័ន្ធ រឿងដោះស្រាយដីធ្លីពុករលួយ  ទៅអង្គភាពប្រឆាំងអំពើពុករលួយ​  ||     មន្រ្តីច្រើននាក់ ទទួលបានផលប្រយោជន៍ពីគម្រោងស្តារបឹងបែកក្អម ស្រុកមុខកំពូល​  ||     ភ្ញាក់ផ្អើល! មន្ត្រីមួយចំនួនសើមមាត់ ដោយសារអាចម៍ដី លក់ឲ្យឈ្មួញមួយហិកតា តម្លៃ ៣ម៉ឺនដុល្លារ?​  ||   

» ព័ត៌មានជាតិ » កម្មករ​ខ្មែរ២នាក់ ទាហាន​ឈុតខ្មៅ​ថៃ​ចាប់ខ្លួន ដឹកទំនិញ​ល្មើស​កម្មសិទ្ធិបញ្ញា​ខុសច្បាប់

កម្មករ​ខ្មែរ២នាក់ ទាហាន​ឈុតខ្មៅ​ថៃ​ចាប់ខ្លួន ដឹកទំនិញ​ល្មើស​កម្មសិទ្ធិបញ្ញា​ខុសច្បាប់

ភ្នំពេញ៖ កាលពី​ថ្ងៃទី29 ខែមិថុនា ឆ្នាំ2017 ផ្សារ​រោង​គឿ​រ ស្រុក​អារញ្ញ​យា​ថេត ខេត្ត​ស្រះកែវ ។ ហេតុការណ៍​ទាហាន​ថៃ​ឃាត់ខ្លួន​កម្មករ​ខ្មែរ នេះ​បាន​កើតឡើង​នៅវេលា​ម៉ោង09 ព្រឹក ស្ថិតនៅ​ក្បែរ​ផ្សារ​ឥណ្ឌូចិន​និង​ឈាង​ខាងជើង​ក្បែរ​ផ្សារ​រោង​គឿ​រ ស្រុក​អារញ្ញ​យា​ថេត។ កម្មករ​ខ្មែរ២នាក់​ដែល​ត្រូវ​ទាហាន​ថៃ​ចាប់ខ្លួន​នោះ​ទី1មានឈ្មោះ ភា រុណ អាយុ27 ឆ្នាំ ទី2 ឈ្មោះ​សុខ ហេង អាយុ27 ឆ្នាំ ដោយ​កម្មករ​ខ្មែរ​ទាំងពីរ​នាក់​នោះបាន​ដឹកទំនិញ​ល្មើស​កម្មសិទ្ធិបញ្ញា​របស់​ថៃ មាន​ស្បែកជើង​ម៉ាក ណៃ អា​ឌី​ដាស ម៉ាកល្បីៗ ចំនួន200 សម្រាប់។

ហេតុការណ៍​នេះដែរ​ទាហាន​ថៃ តាម​ទៅ​រឹបអូស​ឈុត​សំលៀកបំពាក់​កីឡា​ម៉ាក​ល្បី ដែល​ល្មើស​កម្មសិទ្ធិបញ្ញា​ថៃ មួយចំនួនធំ​ដែល​ក្រុមកម្មករ​រកស៊ី​ដឹកជញ្ជូន​នាំចូល​តាមរយៈ​ច្រកព្រំដែន​ធម្មជាតិ ក្បែរ​ផ្សារ​រោង​គឿ​រ យកទៅ​ទម្លាក់ចោល​នៅក្នុង​ស្តង់​ដាក់​ឥ​វ៉ាន់​មួយកន្លែង​ស្ថិតនៅក្នុង​ផ្សារ​ឥណ្ឌូចិន ខណៈពេល​ពេល​ទាហាន​ថៃ​កំពុង​ដេញចាប់​ម៉ូតូ2គ្រឿង​ដែល​កម្មករ​ទាំងពីរ​នា​ក់​នោះ​បើក​រត់គេច។

តាម​ចម្លើយសារភាព​របស់​ក​ម្មករ​ខ្មែរ​ទាំងពីរ​នាក់​បានអោយ​ថា ទំនិញ​ល្មើស​កម្មសិទ្ធិបញ្ញា​ទាំងអស់នោះ មិនមែនជា​របស់​ពួកគេ​ទេ ពួកគេ​ទាំងពីរ​នាក់​គ្រាន់តែ​ជា​អ្នកស៊ីឈ្នួល​ដឹក​ឥ​វាន់​ចូលក្នុង​ផ្សារ​ថៃ​តែប៉ុណ្ណោះ ចំណែកឯ​ម្ចាស់​ឥ​វ៉ាន់​ពិត​គឺជា​អាជីវករ​លក់ដូរ​នៅក្នុង​ផ្សារ​រោង​គឿ​រ​ដែល​រស់នៅក្នុង​ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ​ដែលជា​អ្នក​ជួល​ឲ្យ​ពួក​យក​ចូល​ផ្សារ​រោង​គឿ​រ​តែប៉ុណ្ណោះ ៕

 

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya