ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បីលោក ហ៊ឹម ឡូញ ប្រធានសាខាពន្ធដារខេត្តព្រៃវែង ធុំក្លិនពុករលួយ?​  ||     បទល្មើសនេសាទកើតឡើងពេញបន្ទុក តំបន់បឹងទន្លេសាបព្រំប្រទល់ ខេត្តកណ្តាល ខេត្តកំពង់ចាម និងខេត្តកំពង់ឆ្នាំង​  ||     បើកសង្វៀនបញ្ជល់មាន់ ទ្រង់ទ្រាយធំដំណើរការយ៉ាងរលូន  ម្ចាស់សៃវៀន ឈ្មោះ វណ្ណ នៅកំពង់ចាម​  ||     ល្បីរឿងលោក អ៊ុំ វុទ្ធទី និងបក្ខពួក ឆបោកលុយ ពីជនរងគ្រោះប្រមាណជាង ៣១ម៉ឺនដុល្លារ  ព្រោះតែ….  នៅភ្នំពេញ​  ||     ផ្ទុះរឿងអាស្រូវ!  លក់អាចម៍ដី(បឹងបែកក្អម) ចំនួន៥៤ហិកតា ដោយក្នុង១ហិកតាៗតម្លៃ៣០.០០០$ ឥឡូវសម្រេចផ្លាស់ប្ដូរ អភិបាលស្រុកមុខកំពូល​  ||   

» ព័ត៌មានជាតិ » ស្ដ្រី​ម្នាក់ ឡើង​ដើម​ព្រីង​ដើម្បី​បេះ​ព្រីង​យកទៅលក់ តែ​ជា​អកុសល​ត្រូវ​បាក់មែក​ធ្លាក់​ចុះមក​ដី​លង់ទឹក​ស្លាប់

ស្ដ្រី​ម្នាក់ ឡើង​ដើម​ព្រីង​ដើម្បី​បេះ​ព្រីង​យកទៅលក់ តែ​ជា​អកុសល​ត្រូវ​បាក់មែក​ធ្លាក់​ចុះមក​ដី​លង់ទឹក​ស្លាប់

ភ្នំពេញ៖ ហេតុការណ៍​នេះ​កើតឡើង​កាលពី​ល្ងាច​ថ្ងៃទី២៩ខែមិថុនា​ឆ្នាំ២០១៧ ស្ថិតនៅ​ភូមិ​ពងទឹក សង្កាត់​ពងទឹក ខណ្ឌដង្កោ រាជធានី​ភ្នំពេញ ។ ស្ដ្រី​រងគ្រោះ​ឈ្មោះ ធួន សុខុម អាយុ៥៤ឆ្នាំ​មានកូន៥នាក់​ស្នាក់​ភូម​កើតហេតុ​ខាងលើ ។

មុនពេល​កើតហេតុ​ស្ដ្រី​រងគ្រោះ​បាន​ចេញពីផ្ទះ​ទៅរក​បេះ​ផ្លែ​ព្រីង​នៅតាម​វាល់ស្រែ​ហើយក៏​មិនឃើញ​ត្រលប់មក​ផ្ទះ​វិញ លុះ​មកដល់​វេលា​ម៉ោង​កើតហេតុ​ប្ដី​របស់​ស្ដ្រី​រងគ្រោះ​បាន​ដើររក​ស្រាប់តែ​ប្រទះឃើញ​ស្ដ្រី​រងគ្រោះ​ដាំ​ក្បាល​ចូលក្នុង​ទឹក​ស្រែ​ស្លាប់បាត់​បងជីវិត​តែម្ដង ភ្លាមៗនោះ​ប្ដី​បាន​លើ​សព​ប្រពន្ធ​មក​ដាក់​ក្រោមផ្ទះ​រួច​បាន​រាយការណ៍​ទៅ​សមត្ថកិច្ច​និង​ក្រុមគ្រូពេទ្យ​ឲ្យ​មក​ធ្វើ​កោសល្យវិច័យ​នៅលើ​សាកសព​ស្ដ្រី​រងគ្រោះ​ផង ក្រោយពី​ការពិនិត្យ​គ្រប់​សប​ជំនាញ​កោសល្យវិច័យ​បាន​សន្និដ្ឋានថា​ស្ដ្រី​រងគ្រោះ​ពិតជា​ស្លាប់​ដោយសារ​ធ្លាក់​ពីលើ​ដើម​ព្រីង​រួច​ក៏​ដាំ​ក្បាល​ចូល​ទឹក​បណ្ដាល​ឲ្យ​ស្លាប់​គ្មាន​ស្លាកស្នាម​គួរ​ឲ្យ​កត់សម្គាល់​អ្វី​ឡើយ ។ បច្ចុប្បន្ន​សាកសព​ស្ដ្រី​រងគ្រោះ​បានប្រគល់​ជូន​ក្រុមគ្រួសារ ដើម្បី​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ៕

 

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya