ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បីរឿងលោក អ៊ុំ វុទ្ធទី និងបក្ខពួក ឆបោកលុយ ពីជនរងគ្រោះប្រមាណជាង ៣១ម៉ឺនដុល្លារ  ព្រោះតែ….  នៅភ្នំពេញ​  ||     ផ្ទុះរឿងអាស្រូវ!  លក់អាចម៍ដី(បឹងបែកក្អម) ចំនួន៥៤ហិកតា ដោយក្នុង១ហិកតាៗតម្លៃ៣០.០០០$ ឥឡូវសម្រេចផ្លាស់ប្ដូរ អភិបាលស្រុកមុខកំពូល​  ||     តើប្រជាពលរដ្ឋខុស ឬក៏មន្ត្រីជាអ្នកខូច ក្រោមល្បិចកន្ទេលធំបន្លំដេក ? ភ្ញាក់ផ្អើល! ប្រជាជន៧គ្រួសារ ស្រុកដងទង់ ប្ដឹងអភិបាលរងខេត្តកំពត អភិបាលស្រុកដងទង់ និងមន្ត្រីពាក់ព័ន្ធ រឿងដោះស្រាយដីធ្លីពុករលួយ  ទៅអង្គភាពប្រឆាំងអំពើពុករលួយ​  ||     មន្រ្តីច្រើននាក់ ទទួលបានផលប្រយោជន៍ពីគម្រោងស្តារបឹងបែកក្អម ស្រុកមុខកំពូល​  ||     ភ្ញាក់ផ្អើល! មន្ត្រីមួយចំនួនសើមមាត់ ដោយសារអាចម៍ដី លក់ឲ្យឈ្មួញមួយហិកតា តម្លៃ ៣ម៉ឺនដុល្លារ?​  ||   

» ព័ត៌មានជាតិ » ក្រុមបងធំ​វាយ​កាប់​ចាក់​គ្នា ក្នុង​កម្មវិធី​រាំ​ធុងបាស់​ដូច​ក្នុង​គុន​ហូលីវូត បណ្តាល​ឲ្យ​របួសធ្ងន់​ស្រាល៥នាក់

ក្រុមបងធំ​វាយ​កាប់​ចាក់​គ្នា ក្នុង​កម្មវិធី​រាំ​ធុងបាស់​ដូច​ក្នុង​គុន​ហូលីវូត បណ្តាល​ឲ្យ​របួសធ្ងន់​ស្រាល៥នាក់

ក្រចេះ៖ កាលពី​យប់​ថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៧ ក្រុមបងធំ​វាយ​កាប់​ចាក់​គ្នា ក្នុង​កម្មវិធី​រាំ​ធុងបាស់​ដូច​ក្នុង​គុន​ហូលីវូត បណ្តាល​ឲ្យ​របួសធ្ងន់​ស្រាល៥នាក់ ត្រូវបាន​បងប្អូន​បញ្ជូន​ទៅ​មន្ទីរពេទ្យបង្អែក​ស្រុក​ឆ្លង ស្ថិតនៅ​ភូមិ​ថ្មី២ ឃុំ​ខ្សាច់​អណ្តែត ស្រុក​ឆ្លង ខេត្តក្រចេះ ។

កម្លាំង​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​ខ្សាច់​អណ្តែត បានទទួល​ព័ត៌មាន​ថា មាន​ក្រុមបងធំ​វាយ​គាប់​ចាក់​គ្នា​យ៉ាង​សាហាវ ក្នុង​កម្មវិធី​រាំ​ធុងបាស់។ បន្ទាប់ពី​បានទទួល​ព័ត៌មាន​កម្លាំង​នគរបាល​ជំនាញ​ស្រុក និង​កម្លាំង​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​ខ្សាច់​អណ្តែត បាន​ចុះ​ទៅដល់​កន្លែងកើតហេតុ​ហើយ​ពិនិត្យឃើញថា មាន​មនុស្ស​រងរបួស​ធ្ងន់​ស្រាល៥នាក់។

ជនរងគ្រោះ​ទាំង៥នាក់ ទី១.ឈ្មោះ ម៉ៅ ណា​ចា ភេទ​ប្រុស អាយុ១៩ឆ្នាំ ជនជាតិខ្មែរ មាន​ទីលំនៅ​ភូមិ​រការ​ខ្នុរ​ទី១ ឃុំរ​ការ​ខ្នុរ ស្រុក​ក្រូចឆ្មារ ខេត្ត​ត្បូងឃ្មុំ (រងរបួស​ធ្ងន់) ទី២.ឈ្មោះ ញ៉ុ​ង សាវា​ន់​ដា​នេ ភេទ​ប្រុស អាយុ១៩ឆ្នាំ ជនជាតិខ្មែរ មាន​ទីលំនៅ​ភូមិ​ជំនីក ឃុំ​ជំនីក ស្រុក​ក្រូចឆ្មារ ខេត្ត​ត្បូងឃ្មុំ (របួសធ្ងន់) ទី៣.ឈ្មោះ កិន តុលា ភេទ​ប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មាន​ទីលំនៅ​ភូមិ​ស្វាយ​ដំណាក់ ឃុំ​ជំនីក ស្រុក​ក្រូចឆ្មារ ខេត្ត​ត្បូងឃ្មុំ (របួសស្រាល) ទី៤.ឈ្មោះ ថន ស៊ូ​ឆាយ ភេទ​ប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ មាន​ទីលំនៅ​ភូមិ​ជំនីក ឃុំ​ជំនីក ស្រុក​ក្រូចឆ្មារ ខេត្ត​ត្បូងឃ្មុំ (របួសស្រាល) ទី៥.ឈ្មោះ ហ៊ូ ឆក ភេទ​ប្រុស អាយុ២៤ឆ្នាំ ជនជាតិខ្មែរ មាន​ទីលំនៅ​ភូមិ​រការ​ខ្នុរ​ទី១ ឃុំរ​ការ​ខ្នុរ ស្រុក​ក្រូចឆ្មារ ខេត្ត​ត្បូងឃ្មុំ (របួសស្រាល)។

បច្ចុប្បន្ន​កម្លាំង​ជំនាញ​អធិការដ្ឋាន​ស្រុក សហ​ការណ៍​ជាមួយ​ប៉ុស្តិ៍​រដ្ឋបាល បានកំណត់​មុខសញ្ញា​ជនបង្ករ​បាន៣នាក់ ទី១.ឈ្មោះ ឆេន ចាន់​ដែន ភេទ​ប្រុស អាយុ២៤ឆ្នាំ ជនជាតិខ្មែរ មាន​ទីលំនៅ​ភូមិ​ថ្មី​ទី២ ឃុំ​ខ្សាច់​អណ្តែត ស្រុក​ឆ្លូង ខេត្តក្រចេះ ទី២.ឈ្មោះ ឆេន ដា​រ៉ូ ភេទ​ប្រុស អាយុ២០ឆ្នាំ មាន​ទីលំនៅ​ភូមិ​ថ្មី​ទី២ ឃុំ​ខ្សាច់​អណ្តែត ស្រុក​ឆ្លូង ខេត្តក្រចេះ ទី៣.ឈ្មោះ នឿ​ង លី​ហូ​វ ភេទ​ប្រុស អាយុ២៤ឆ្នាំ ជនជាតិខ្មែរ មាន​ទីលំនៅ​ភូមិ​ថ្មី​ទី២ ឃុំ​ខ្សាច់​អណ្តែត ស្រុក​ឆ្លូង ខេត្តក្រចេះ។ មុខសញ្ញា​ដែល​គេចខ្លួន​ទាំង៣នាក់​ខាងលើ ពេលនេះ​កម្លាំង​ជំនាញ កំពុងធ្វើការ​ស្រាវជ្រាវ​ដើម្បី​នាំខ្លួន​មក​ចាត់ការ​តាម​នីតិវិធី​ច្បាប់៕

 

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya