ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បីលោក ហ៊ឹម ឡូញ ប្រធានសាខាពន្ធដារខេត្តព្រៃវែង ធុំក្លិនពុករលួយ?​  ||     បទល្មើសនេសាទកើតឡើងពេញបន្ទុក តំបន់បឹងទន្លេសាបព្រំប្រទល់ ខេត្តកណ្តាល ខេត្តកំពង់ចាម និងខេត្តកំពង់ឆ្នាំង​  ||     បើកសង្វៀនបញ្ជល់មាន់ ទ្រង់ទ្រាយធំដំណើរការយ៉ាងរលូន  ម្ចាស់សៃវៀន ឈ្មោះ វណ្ណ នៅកំពង់ចាម​  ||     ល្បីរឿងលោក អ៊ុំ វុទ្ធទី និងបក្ខពួក ឆបោកលុយ ពីជនរងគ្រោះប្រមាណជាង ៣១ម៉ឺនដុល្លារ  ព្រោះតែ….  នៅភ្នំពេញ​  ||     ផ្ទុះរឿងអាស្រូវ!  លក់អាចម៍ដី(បឹងបែកក្អម) ចំនួន៥៤ហិកតា ដោយក្នុង១ហិកតាៗតម្លៃ៣០.០០០$ ឥឡូវសម្រេចផ្លាស់ប្ដូរ អភិបាលស្រុកមុខកំពូល​  ||   

» ព័ត៌មានជាតិ » ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ ករណី​ឃាតកម្ម​ដោយ​ចេតនា

ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ ករណី​ឃាតកម្ម​ដោយ​ចេតនា

ខេត្តសៀមរាប ៖   ចុះ​អនុវត្តន៍​ដីកា​ឃាត​ខ្លួន​លេខ២៦៩/២០១៧ចុះ​ថ្ងៃទី២៧ខែមិថុនា​ឆ្នាំ២០១៧ ចេញ​ដោយ​លោក កើត. វណ្ណា​រ៉េត ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្តសៀមរាប បញ្ជា​អោយ​ចាប់ខ្លួន​ឈ្មោះ ហួត. កុង ភេទ​ប្រុស អាយុ៣០ឆ្នាំ មុខរបរ​បើកបរ​រថ​យន្ត​ក្រុមហ៊ុន​គោ​ជល់ រស់នៅ​ភូមិ ធម្មជាតិ ឃុំ​សន្ទុក ស្រុក​ស្ទោង ខេត្តកំពង់ធំ ដែល​បាន​ប្រព្រឹត្ត​ករណី​ឃាតកម្ម (បើកឡាន​បំ​បុក​ជនរងគ្រោះ)ឱ្យស្លាប់​កាលពីរ​ថ្ងៃទី១៦ខែឧសភា ឆ្នាំ២០១៧ កាលពី​វេលា​ម៉ោង១៩និង០០នាទី ស្ថិតនៅ​ចំណុច​ភូមិ​ដូន​ហុង ឃុំ​ដំ​ដែក ស្រុក​សូ​និគម ខេត្តសៀមរាប ដែល​បាន​រួច​រត់គេចខ្លួន បាត់​ជាង១ខែ។

ប្រតិបត្តិការ​ចុះបង្ក្រាប​នេះ​កម្លាំង​ជំនាញ​បាន​ឃាត់ខ្លួន​ជនសង្ស័យ​បាន​នៅវេលា​ម៉ោង​ជិត៧យប់ ថ្ងៃទី២៨ ខែមិថុនា​ឆ្នាំ២០១៧ ស្ថិតនៅ​ចំណុច​ផ្សារ​ថ្ម ក្នុងភូមិ​អូ​ស្មាច់ សង្កាត់​អូ​ស្មាច់ ក្រុង​សំរោង ខេត្ត​ឧត្ដ​មាន​ជ​យ័ ខណៈ​ជនសង្ស័យ​កំពុង​ជិះ​ម៉ូតូ​មកពី​ធ្វើការ​សំណង់។

ករណី​ឃាតកម្ម(បើកឡាន​បំ​បុក​ជនរងគ្រោះ)ឱ្យស្លាប់ និង​របួសធ្ងន់​នោះ ស្ថិតនៅ​ចំណុច​មុខ​ភោជនីយ៍ដ្ឋាន រតនៈ​ចិន្តា ក្នុងភូមិ​ដូន​ហុង ឃុំ​ដំ​ដែក ស្រុក​សូ​និគម ខេត្តសៀមរាប​កាលពីរ​វេលា​ម៉ោង១៩និង០០នាទី​ថ្ងៃទី១៦ខែ ឧសភា​ឆ្នាំ ២០១៧ ខណៈ​ពេលនោះ​អ្នកបើកបរ រត់គេចខ្លួន បាត់​ជាង១ខែ។

ជនរងគ្រោះ​ទាំង២នាក់​មាន៖ទី១ ឈ្មោះ នាក់ សាវុធ ភេទ​ប្រុស​អាយុ៣៨ឆ្នាំ(ស្លាប់)មុខរបរ​បើកឡាន​ឱ្យ​ក្រុមហ៊ុន​ដឹកគោ​ជល់ មាន​ទីលំនៅ​ភូមិ​ផ្សារ​តូច សង្កាត់​ទួល​សង្កែ ខណ្ឌ​ឬ​ស្សី​កែវ រាជធានី​ភ្នំពេញ​និង​ទី២ ឈ្មោះ ប៉ាល់ តុល ភេទ​ប្រុស​អាយុ៣៧ឆ្នាំ(របួសធ្ងន់)មុខរបរ​បើកឡាន​ឱ្យ​ក្រុមហ៊ុន​ដឹកគោ​ជល់ ដូចគ្នា មាន​ទីលំនៅ​ភូមិ​ស្ទឹង​ជ្រៅ ឃុំ​ដើម​មាន ក្រុង​តាខ្មៅ ខេត្តកណ្តាល ។

មុន​កើតឡើង ជនរងគ្រោះ និង ជនសង្ស័យ បាន​ស្គាល់គ្នា អង្គុយ​ផឹកស៊ី​ជាមួយគ្នា នៅមុខ​ភោជនីយ៍ដ្ឋាន​រតនៈ​ចិន្តា ក្រោយមក​ទាស់សម្តី គ្នា រួច​ឈ្មោះ ហួត កុង ដើរចេញ​ទៅយក​រថយន្ត​ម៉ាក​កូរ៉េ១តោន​កន្លះ ពណ៌​ស ដឹក​ម៉ាស៊ីនភ្លើង   បុក​ទៅលើ​ជនរងគ្រោះ​ឈ្មោះ នាក់ សាវុធ ផ្អិ​ប​នឹង​រថយន្ត​ធំ បណ្តាលឱ្យ​ស្លាប់ ម្នាក់ នៅ​ហ្នឹង​កន្លែង​ផឹកស៊ី  និង របួសធ្ងន់​ម្នាក់ ក្រោយមក​ជនសង្ស័យ​បាន​រត់គេចខ្លួន​មក​ពូ​នស​ង្ងំ ធ្វើជា​កម្មករសំណង់​នៅជាប់​ព្រំដែន​ថៃ ក្នុង​ទឹកដី​ខេត្ត​ឧ​ត្ត​រ​មានជ័យ ខណៈនោះ​អ្នកបើកបរ រួច​រត់គេចខ្លួន បាត់​ជាង១ខែ ស្រាប់តែ​ជាប់អន្ទាក់​កម្លាំង​កងរាជអាវុធហត្ថ តែម្តង។

បច្ចុប្បន្ន ជនសង្ស័យ​ត្រូវបាន​កម្លាំង​ការិយាល័យ​ជំនាញ​កំពុង​រៀបចំ​កសាង​សំណុំរឿង​បញ្ជូន ទៅ​សាលាដំបូង​ខេត្ត សៀ​រាប នៅវេលា​ម៉ោង២រសៀល ថ្ងៃទី២៩ខែមិថុនា​ឆ្នាំ២០១៧ ដើម្បី​ចាត់ការ​តាម​និតិ​វិធី ៕

 

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya