ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 បើកសង្វៀនបញ្ជល់មាន់ ទ្រង់ទ្រាយធំដំណើរការយ៉ាងរលូន  ម្ចាស់សៃវៀន ឈ្មោះ វណ្ណ នៅកំពង់ចាម​  ||     ល្បីរឿងលោក អ៊ុំ វុទ្ធទី និងបក្ខពួក ឆបោកលុយ ពីជនរងគ្រោះប្រមាណជាង ៣១ម៉ឺនដុល្លារ  ព្រោះតែ….  នៅភ្នំពេញ​  ||     ផ្ទុះរឿងអាស្រូវ!  លក់អាចម៍ដី(បឹងបែកក្អម) ចំនួន៥៤ហិកតា ដោយក្នុង១ហិកតាៗតម្លៃ៣០.០០០$ ឥឡូវសម្រេចផ្លាស់ប្ដូរ អភិបាលស្រុកមុខកំពូល​  ||     តើប្រជាពលរដ្ឋខុស ឬក៏មន្ត្រីជាអ្នកខូច ក្រោមល្បិចកន្ទេលធំបន្លំដេក ? ភ្ញាក់ផ្អើល! ប្រជាជន៧គ្រួសារ ស្រុកដងទង់ ប្ដឹងអភិបាលរងខេត្តកំពត អភិបាលស្រុកដងទង់ និងមន្ត្រីពាក់ព័ន្ធ រឿងដោះស្រាយដីធ្លីពុករលួយ  ទៅអង្គភាពប្រឆាំងអំពើពុករលួយ​  ||     មន្រ្តីច្រើននាក់ ទទួលបានផលប្រយោជន៍ពីគម្រោងស្តារបឹងបែកក្អម ស្រុកមុខកំពូល​  ||   

» ព័ត៌មានជាតិ » មើលមុខ​អ្នក​ប្រចាំ​នៅ​ភ្នំពេញ ៣នាក់ ករណី​គ្រឿងញៀន

មើលមុខ​អ្នក​ប្រចាំ​នៅ​ភ្នំពេញ ៣នាក់ ករណី​គ្រឿងញៀន

(ភ្នំពេញ)៖ កាលពី​រសៀល ថ្ងៃទី២៩ខែមិថុនា​ឆ្នាំ២០១៧ នៅ​ចំណុច​វត្ត​ទួល​សំពៅ​ម្តុំ​អង់​តែ​ន​ទួលគោក ស្ថិតក្នុង​សង្កាត់​ទួល​សង្កែ ខណ្ឌឫស្សីកែវ។
កម្លាំង​សមត្ថកិច្ច​ខណ្ឌ​ឬ​ស្សី​កែវ​បាន​បើក​ប្រតិបត្តិការ​ចុះបង្ក្រាប​ករ​ណី​ប្រើប្រាស់​និង​ចែកចាយ​គ្រឿងញៀន​នៅ​ម្តុំ​អង់​តែ​ន​ទួលគោក​ដោយ​ឃាត់ខ្លួន​បាន​ជនសង្ស័យ​ចំនួន៣នាក់​ដកហូត​បាន​ថ្នាំញៀន​តូចធំ​ចំនួន៥កញ្ចប់​និង​ឧបករណ៍​សំរាប់​ប្រើប្រាស់​ថ្នាំញៀន​មួយចំនួន។

ម្តុំ​អង់​តែ​ន​ទួ​គោក​នេះ​ល្បី​យូរហើយ​រឿង​ក្មេង​ប្រើ​ថ្នាំញៀន ហើយ​ដោយសារ​ផ្លូវ​ម្តុំ​រង្វង់​មូល​នេះ​រាង​ងងឹត​បន្តិច​ផង​នៅ​ពេលយប់​ធ្វើអោយ​អ្នកដឹង​រឿង​ខ្លាច​រអើល​ក្នុងការ​ធ្វើដំណើរ​ពេលយប់​ព្រោះ​អាច​នឹងត្រូវ​ពួក​ប្រើ​ថ្នាំ​វ៉ៃ ។ប្រជាជន​មូលដ្ឋាន​សាទរ​ចំពោះ​ចំណាត់ការ​របស់​សមត្ថ​កិច្ច​លើក​នេះ​និង​កន្លងមក​ព្រោះ​ប៉ូលិស​ខណ្ឌឫស្សីកែវ​ចាប់បាន​អ្នក​ប្រើ​និង​ជួញដូរ​ថ្នាំញៀន​ស្ទើរ​រាល់ថ្ងៃ​ដោយសារតែ​មូលដ្ឋាន​នេះ​សំបូរ​តំបន់រ​ញេ​រ​ញ៉ៃ៕

 

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya