ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 រោងសិប្បកម្ម របស់ឈ្មោះ សេង អត់ច្បាប់ដ៏ធំសម្បើមមួយកន្លែង សមត្ថកិច្ចមិនដែលបង្ក្រាប​  ||     ល្បែងស៊ីសងកើតឡើងយ៉ាងរាលដាល ស្រុកត្បូងឃ្មុំ សមត្ថកិច្ចមិនបង្ក្រាប​  ||     ទីតាំងសង្វៀនជល់មាន់ មួយកន្លែង កំពុងបើកលេងយ៉ាងរំភើយ ដោយម្ចាស់សង្វៀនមាន់ ឈ្មោះ ថុន នឹង ប្រុស  នៅត្បូងឃ្មុំ​  ||     ក្រុមជនខិលខូចកាប់ព្រៃរុករាន ទន្ទ្រានយកដីព្រៃរបស់រដ្ឋ ការពារដោយព្រះរាជក្រឹត្យ ម្តុំបឹងខ្លុង អូរត្រាវចែកលុយគ្នាយ៉ាងរំភើយ  នៅកំពង់ស្ពឺ​  ||     ប្រជាពលរដ្ឋជាង៣០គ្រួសារ មានការព្រួយបារម្ភ ខណៈដែលមន្ត្រីបរិស្ថានដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ ប្រុងលើកគ្នាទៅដកបង្គោលរបងដីស្រែចំការរបស់ពួកគាត់ទាំងបំពាន​  ||   

» ព័ត៌មានជាតិ » ជនសង្ស័យ​ប្លន់​ឡាន​នៅ​ស្រុក​ម៉ាឡៃ នៅ​មិនទាន់​ចាប់បាន​ ​

ជនសង្ស័យ​ប្លន់​ឡាន​នៅ​ស្រុក​ម៉ាឡៃ នៅ​មិនទាន់​ចាប់បាន​ ​

បន្ទាយមានជ័យ ៖ នៅ​ព្រឹក​ថ្ងៃទី​២០ តុលា ២០១៣​ថា ជនសង្ស័យ​ប្លន់​រថយន្ត​កាលពី​យប់​ថ្ងៃទី​១៩ មិនទាន់​ចាប់បាន​នៅឡើយ​ទេ ហើយ​ពេលនេះ​ជនរងគ្រោះ​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​នៅឡើយ​។​
​គួររំលឹកថា បុរស​ម្នាក់​ជា​អ្នករត់​តាក់ស៊ី ត្រូវ​ជនសង្ស័យ​៣​នាក់​ធ្វើ​សកម្មភាព​កាប់​ប្លន់​យក​រថយន្ត​១​គ្រឿង បណ្តាល​ឲ្យ​រងរបួស​ធ្ងន់ កាលពី​វេលា​ម៉ោងជាង​៧​យប់ ថ្ងៃទី​១៩ តុលា ២០១៣ នៅតាម​បណ្តោយ​ផ្លូវជាតិ​លេខ​59A ចំណុច​ភូមិ​អូរ​អំពិល ឃុំ​ទួល​ពង្រ ស្រុក​ម៉ាឡៃ​។​
​តាម​សេចក្តីរាយការណ៍ បាន​ឲ្យ​ដឹងថា បុរសរងគ្រោះ​មានឈ្មោះ គង់ ឌី​ណា អាយុ​៤៤​ឆ្នាំ រស់នៅ​ភូមិ​រតនៈ សង្កាត់​រតនៈ ក្រុង​បាត់ដំបង មុខរបរ​ជា​អ្នករត់​តាក់ស៊ី ត្រូវ​ជនសង្ស័យ​៣​នាក់ ម៉ៅ​រថយន្ត​ពី​ប៉ោយប៉ែត ចេញពីផ្ទះ​សំណាក់ សុខសាន្ត ទៅ​ខេត្តបាត់ដំបង ក្នុងតម្លៃ​១៩​ម៉ឺន​រៀល លុះ​មកដល់​ភូមិ​កើតហេតុ​ខាងលើ ក៏​ធ្វើ​សកម្មភាព​កាប់​មួយ​កាំបិត​ទៅលើ​ជនរងគ្រោះ​ចំ​ថ្ពាល់ ស្តាំ រងរបួស​ធ្ងន់ ប្លន់​យក​រថយន្ត​កាមរី​ឆ្លាម ពណ៌​ស្ករ ១​គ្រឿង ពាក់​ស្លាក​លេខ ភ្នំពេញ 2.2Q-6155 ហើយ​បើក​គេចខ្លួនបាត់​៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya