ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បីរឿងលោក អ៊ុំ វុទ្ធទី និងបក្ខពួក ឆបោកលុយ ពីជនរងគ្រោះប្រមាណជាង ៣១ម៉ឺនដុល្លារ  ព្រោះតែ….  នៅភ្នំពេញ​  ||     ផ្ទុះរឿងអាស្រូវ!  លក់អាចម៍ដី(បឹងបែកក្អម) ចំនួន៥៤ហិកតា ដោយក្នុង១ហិកតាៗតម្លៃ៣០.០០០$ ឥឡូវសម្រេចផ្លាស់ប្ដូរ អភិបាលស្រុកមុខកំពូល​  ||     តើប្រជាពលរដ្ឋខុស ឬក៏មន្ត្រីជាអ្នកខូច ក្រោមល្បិចកន្ទេលធំបន្លំដេក ? ភ្ញាក់ផ្អើល! ប្រជាជន៧គ្រួសារ ស្រុកដងទង់ ប្ដឹងអភិបាលរងខេត្តកំពត អភិបាលស្រុកដងទង់ និងមន្ត្រីពាក់ព័ន្ធ រឿងដោះស្រាយដីធ្លីពុករលួយ  ទៅអង្គភាពប្រឆាំងអំពើពុករលួយ​  ||     មន្រ្តីច្រើននាក់ ទទួលបានផលប្រយោជន៍ពីគម្រោងស្តារបឹងបែកក្អម ស្រុកមុខកំពូល​  ||     ភ្ញាក់ផ្អើល! មន្ត្រីមួយចំនួនសើមមាត់ ដោយសារអាចម៍ដី លក់ឲ្យឈ្មួញមួយហិកតា តម្លៃ ៣ម៉ឺនដុល្លារ?​  ||   

» ព័ត៌មានជាតិ » ឡាន​និង​ម៉ូតូ បុក​គ្នា បណ្តាល​ឲ្យ​របួសធ្ងន់​ស្រាល​យុវជន២នាក់

ឡាន​និង​ម៉ូតូ បុក​គ្នា បណ្តាល​ឲ្យ​របួសធ្ងន់​ស្រាល​យុវជន២នាក់

ស្ទឹងត្រែងៈ ហេតុការណ៍​នេះ​កើតឡើង កាលពី​វេលា​ម៉ោង៦និង៣៥នាទី ថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៧ នៅ​ចន្លោះ​គីឡូ​ម៉ែត៤៧និង៤៨ ស្ថិតក្នុង​នៅ​ភូមិ​អូរ​ពោធិ៍ ឃុំ​រមណីយ ស្រុក​រវៀង ខេត្តព្រះវិហារ។

រថយន្ត​បង្ក​ម៉ាក STAREX ពណ៌​ទឹកប្រាក់ ពាក់​ស្លាក ភ្នំពេញ​2AQ-9575 បើកបរ​ដោយ​ឈ្មោះ អុល ម៉ុង ភេទ​ប្រុស អាយុ៥១ឆ្នាំ មុខរបរ បើកបរ​រថយន្ត រស់នៅ​ភូមិ​ស្ពានថ្ម ឃុំ​ស្ទឹងត្រែង ស្រុក​ស្ទឹងត្រែង ខេត្តស្ទឹងត្រែង។ ចំណែក​ម៉ូតូ​ជនរងគ្រោះ ម៉ាក​ហុងដា C១២៥ សេរី​ឆ្នាំ២០១៣ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​សៀមរាប 1I-1507បើកបរ​ដោយ​ឈ្មោះ ធី ន័យ ភេទ​ប្រុស អាយុ១៨ឆ្នាំ មុខរបរ កម្មករ​ធ្វើ​ប​ង្គូ​ល​ភ្លើង រស់នៅ​ភូមិ​ព្រែក​ប្បាស ឃុំ​ព្រែ​ផ្តៅ ស្រុក​ព្រែក​កប្បាស ខេត្តតាកែវ (របួសធ្ងន់) និង​អ្នករួមដំណើ​ម្នាក់ទៀត​ឈ្មោះ ជុល ក្កួច ភេទ​ប្រុស អាយុ២០ឆ្នាំ មុខរបរ កម្មករ​ធ្វើ​ប​ង្គូ​ល​ភ្លើង រស់នៅ​ភូមិ​ព្រែក​ប្បាស ឃុំ​ព្រែ​ផ្តៅ ស្រុក​ព្រែក​ប្បាស ខេត្តតាកែវ (របួសស្រាល)អ្នក​ទាំង២ត្រូវបាន​បញ្ជូនទៅ​មន្ទី​ពេទ្យ​ខេត្តកំពង់ធំ  ៕

 

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya