ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បីលោក ហ៊ឹម ឡូញ ប្រធានសាខាពន្ធដារខេត្តព្រៃវែង ធុំក្លិនពុករលួយ?​  ||     បទល្មើសនេសាទកើតឡើងពេញបន្ទុក តំបន់បឹងទន្លេសាបព្រំប្រទល់ ខេត្តកណ្តាល ខេត្តកំពង់ចាម និងខេត្តកំពង់ឆ្នាំង​  ||     បើកសង្វៀនបញ្ជល់មាន់ ទ្រង់ទ្រាយធំដំណើរការយ៉ាងរលូន  ម្ចាស់សៃវៀន ឈ្មោះ វណ្ណ នៅកំពង់ចាម​  ||     ល្បីរឿងលោក អ៊ុំ វុទ្ធទី និងបក្ខពួក ឆបោកលុយ ពីជនរងគ្រោះប្រមាណជាង ៣១ម៉ឺនដុល្លារ  ព្រោះតែ….  នៅភ្នំពេញ​  ||     ផ្ទុះរឿងអាស្រូវ!  លក់អាចម៍ដី(បឹងបែកក្អម) ចំនួន៥៤ហិកតា ដោយក្នុង១ហិកតាៗតម្លៃ៣០.០០០$ ឥឡូវសម្រេចផ្លាស់ប្ដូរ អភិបាលស្រុកមុខកំពូល​  ||   

» ព័ត៌មានជាតិ » ស្ត្រី​ជា​អាជីវករ​ក្នុង​ផ្សារ​រុង​ក្លឿ​ម្នាក់ ត្រូវ​ប្តី​អា​រក​សម្លាប់ ដោយ​កាំបិត​ចុង​ស្រួច បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល

ស្ត្រី​ជា​អាជីវករ​ក្នុង​ផ្សារ​រុង​ក្លឿ​ម្នាក់ ត្រូវ​ប្តី​អា​រក​សម្លាប់ ដោយ​កាំបិត​ចុង​ស្រួច បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល

បន្ទាយ​មាន​ជ័​យៈ កាលពី​ល្ងាច​ថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៧ នៅក្នុង​តូប​លក់ដូរ​មួយកន្លែង​ក្នុង​ផ្សារ​រុង​ក្លឿ ស្រុក​អារញ្ញ ខេត្ត​ស្រះកែវ ឈម​នឹង​ច្រកទ្វារ​អន្តរជាតិ​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

ស្ត្រី​ដែល​ប្ដី​អា​រក​សម្លាប់​នោះ ត្រូវបាន​គេ​ប្រាប់​ឲ្យ​ដឹងថា ឈ្មោះ លី ហ្គេ​ច​ហួយ ជា​អាជីវករ​លក់ដូរ​នៅក្នុង​ផ្សារ​រុង​ក្លឿ មាន​ទីលំនៅ​ក្នុង​ក្រុង​ប៉ោយប៉ែត។ ចំណែក​ប្ដី​ឈ្មោះ ស៊ុន ប្រហែលជា​គិតថា ក្រោយពី​អា​រក​សម្លាប់​ប្រពន្ធ​រួច មិនអាច​គេច​សំណាញ់​ច្បាប់​បាន ទើប​សម្រេចចិត្ត​ផឹកថ្នាំ​ពុល​ប៉ង​បញ្ចប់ជីវិត​តាម​ប្រពន្ធ ប៉ុន្តែ​ត្រូវ​សមត្ថកិច្ច​ថៃ​បានធ្វើ​ការដឹក​បញ្ជូនទៅ​ជួយសង្គ្រោះភ្លាម។

សមត្ថកិច្ច​ថៃ​នៅ​មិនទាន់​បានបញ្ជាក់​ពី​មូលហេតុ ដែល​នាំ​ឲ្យ​កើតមាន​ករណី​ឃាតកម្ម​នេះ​នៅឡើយ​ទេ គ្រា​ដែល​បុរស​ជា​ប្ដី​កំពុងស្ថិត​ក្នុងស្ថានភាព​សង្គ្រោះបន្ទាន់។

បុរស​ជា​ប្តី​អាច​នឹង​គេច​ផុតពី​សេចក្តីស្លាប់ តែ​ទោះជា​យ៉ាងណា​រឿងហេតុ​ខាងលើនេះ មិត្តភក្តិ​ជនរងគ្រោះ​បាន​សន្និដ្ឋាន​ជំហាន​ដំបូង​ថា អាច​កើត​មកពី​ករណី​ប្រចណ្ឌ​ច្រើនជាង៕

 

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya