ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បីលោក ហ៊ឹម ឡូញ ប្រធានសាខាពន្ធដារខេត្តព្រៃវែង ធុំក្លិនពុករលួយ?​  ||     បទល្មើសនេសាទកើតឡើងពេញបន្ទុក តំបន់បឹងទន្លេសាបព្រំប្រទល់ ខេត្តកណ្តាល ខេត្តកំពង់ចាម និងខេត្តកំពង់ឆ្នាំង​  ||     បើកសង្វៀនបញ្ជល់មាន់ ទ្រង់ទ្រាយធំដំណើរការយ៉ាងរលូន  ម្ចាស់សៃវៀន ឈ្មោះ វណ្ណ នៅកំពង់ចាម​  ||     ល្បីរឿងលោក អ៊ុំ វុទ្ធទី និងបក្ខពួក ឆបោកលុយ ពីជនរងគ្រោះប្រមាណជាង ៣១ម៉ឺនដុល្លារ  ព្រោះតែ….  នៅភ្នំពេញ​  ||     ផ្ទុះរឿងអាស្រូវ!  លក់អាចម៍ដី(បឹងបែកក្អម) ចំនួន៥៤ហិកតា ដោយក្នុង១ហិកតាៗតម្លៃ៣០.០០០$ ឥឡូវសម្រេចផ្លាស់ប្ដូរ អភិបាលស្រុកមុខកំពូល​  ||   

» ព័ត៌មានជាតិ » ឃើញ​អត់​លោក​ប៉ូលិស អូន​ឈឺ អូន​ឈប់​នៅ​ស្ងៀម​សោះ មក​បុក​អូន បណ្តាល​ឲ្យ​ស្លាប់​ម្នាក់​និង​របួសធ្ងន់​ម្នាក់ ឥឡូវ​ប៉ូលិស​នាំ​អូន​ទៅ​ប៉ុស្តិ៍​ទៀត

ឃើញ​អត់​លោក​ប៉ូលិស អូន​ឈឺ អូន​ឈប់​នៅ​ស្ងៀម​សោះ មក​បុក​អូន បណ្តាល​ឲ្យ​ស្លាប់​ម្នាក់​និង​របួសធ្ងន់​ម្នាក់ ឥឡូវ​ប៉ូលិស​នាំ​អូន​ទៅ​ប៉ុស្តិ៍​ទៀត

ខេត្តបន្ទាយមានជ័យ៖ យ៉ាងហោចណាស់​ក៏មាន​មនុស្ស​ម្នាក់​ស្លាប់ និង​រងរបួស​ធ្ងន់​ម្នាក់ ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍ មួយ​កើតឡើង រវាង​រថយន្ត​ធំ​ខូច​ចត​នៅលើ​ចី​ញ្ចើ​ម​ផ្លូវ​ដែល​បានដាក់​សញ្ញា​ត្រឹមត្រូវ​ហើយ ប៉ុន្តែ​មាន​រថយន្ត​កាមរី​មួយគ្រឿង​បើក​ទៅបុក កាលពី​ម៉ោង៤ទៀបភ្លឺ​ថ្ងៃទី២៨ឆ្នាំ២០១៧នៅលើ​កំណាត់​ផ្លូវជាតិ​លេខ៦ ស្ថិតក្នុង​ភូមិ​ឈ្នួ​រ​មានជ័យ ឃុំ​ឈ្នួ​រ​មានជ័យ ស្រុក​ព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ។ រថយន្ត​កា​ម៉ា​រី​ដែល​បើក​ទៅបុក​រថយន្ត​ធំ ខូច​ចត​ចិញ្ចើមផ្លូវ​នេះ អ្នកបើក​ដោយ​ឈ្មោះ​ប៉ិ​ប កាក់ ភេទ​ប្រុស អាយុ៣៥ឆ្នាំ រស់នៅ​ភូមិ​បន្ទាត់​បោះ ឃុំ​ទាន​កាំ ស្រុក​ព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ​បាន​រងរបួស​ធ្ងន់ ចំណែក​ប្រពន្ធ​ឈ្មោះ​សោម កា​យី អាយុ៣០ឆ្នាំ បាន​ស្លាប់​នៅពេល​បញ្ជូន​ទៅដល់​មន្ទី​រ​ពេទ្យ។បើតាម​សមត្ថកិច្ច​បញ្ជាក់ថា ក្រោយ​កើតហេតុ​អ្នកបើកបរ​រថយន្ត​ធំ​បាន​រត់​គេ​ខ្លួន​បាត់។ ចំណែក​រថយន្ត​ទាំង២គ្រឿង​ត្រូវបាន​កម្លាំង​នគរបាល​ចរាចរណ៍​យកមក​រក្សាទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ព្រះនេត្រព្រះ​រង់ចាំ​ដោះស្រាយ​នៅពេល​ក្រោយ។ សព​ជនរងគ្រោះ​ត្រូវបាន​ប្រគល់​ឲ្យ​ក្រុមគ្រួសារ​យកទៅ​ចាត់ចែង​ធ្វើបុណ្យ​តាម​ប្រពៃណី​ហើយ ចំណែក​អ្នករងរបួស​ត្រូវបាន​ក្រុមគ្រួសារ​យកទៅ​មន្ទីរពេទ្យ​សង្គ្រោះ​ជិវិតភ្លាមៗផងដែរ៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya