ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បីរឿងលោក អ៊ុំ វុទ្ធទី និងបក្ខពួក ឆបោកលុយ ពីជនរងគ្រោះប្រមាណជាង ៣១ម៉ឺនដុល្លារ  ព្រោះតែ….  នៅភ្នំពេញ​  ||     ផ្ទុះរឿងអាស្រូវ!  លក់អាចម៍ដី(បឹងបែកក្អម) ចំនួន៥៤ហិកតា ដោយក្នុង១ហិកតាៗតម្លៃ៣០.០០០$ ឥឡូវសម្រេចផ្លាស់ប្ដូរ អភិបាលស្រុកមុខកំពូល​  ||     តើប្រជាពលរដ្ឋខុស ឬក៏មន្ត្រីជាអ្នកខូច ក្រោមល្បិចកន្ទេលធំបន្លំដេក ? ភ្ញាក់ផ្អើល! ប្រជាជន៧គ្រួសារ ស្រុកដងទង់ ប្ដឹងអភិបាលរងខេត្តកំពត អភិបាលស្រុកដងទង់ និងមន្ត្រីពាក់ព័ន្ធ រឿងដោះស្រាយដីធ្លីពុករលួយ  ទៅអង្គភាពប្រឆាំងអំពើពុករលួយ​  ||     មន្រ្តីច្រើននាក់ ទទួលបានផលប្រយោជន៍ពីគម្រោងស្តារបឹងបែកក្អម ស្រុកមុខកំពូល​  ||     ភ្ញាក់ផ្អើល! មន្ត្រីមួយចំនួនសើមមាត់ ដោយសារអាចម៍ដី លក់ឲ្យឈ្មួញមួយហិកតា តម្លៃ ៣ម៉ឺនដុល្លារ?​  ||   

» ព័ត៌មានជាតិ » គ្រោះថ្នាក់​ចរាចរណ៍ រវាង​រថយន្ត​និង​ម៉ូតូ​បណ្ដាលអោយ​ស្លាប់​ម្នាក់

គ្រោះថ្នាក់​ចរាចរណ៍ រវាង​រថយន្ត​និង​ម៉ូតូ​បណ្ដាលអោយ​ស្លាប់​ម្នាក់

ខេត្តកណ្តាល ៖ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​រវាង​រថយន្ត​និង​ម៉ូតូ​បណ្ដាលអោយ​ស្លាប់​ម្នាក់ នៅលើ​ផ្លូវ ជាតិ​លេខ៣ ត្រង់ចំណុច​គីឡូម៉ែត្រ​លេខ៣៥-៣៦ ភូមិ​ជី​មៅ ឃុំ​ត្បែង​ស្រុក​កណ្ដាលស្ទឹង ខេត្តកណ្ដាល កើតហេតុ​វេលា​ម៉ោង៨ និង២៥នាទី​យប់ ថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៧ ។

ម៉ូតូ​ម៉ាក​ហុងដា​C.125ពណ៌​ខ្មៅ​មៅ​ពាក់​ស្លាក លេខ ភ្នំពេញ​1AU.4233 បើកបរ​ដោយ​ឈ្មោះ ថោង ណា​រឹទ្ធ​ភេទ​ប្រុស អាយុ៣៨ឆ្នាំ នៅ​ភូមិ​ស្លែង​រលើង​សង្កាត់​ទឹកថ្លា​ខ័​ណ្ឌ​សែន​សុខ ភ្នំពេញ​បើកបរ​ក្នុង​ទិស ដៅ​ពី​ជើង​មក​ត្បូង(ពី​ភ្នំពេញ​មក​តាកែវ (ស្លាប់​នៅ​កន្លែងកើតហេតុ) ។

រថយន្ត​ម៉ាក​TACOMAពណ៌​ទឹកប្រាក់​ពាក់​ស្លាក​លេខ ភ្នំពេញ​2Y.3876 បើកបរ​ក្នុងទិសដៅ​ពី​ត្បូង​មក​ជើង (បញ្ច្រាស់ទិស​គ្នា) អ្នកបើកបរ​គេចខ្លួនបាត់។

ក្រោយ​កើតហេតុ​រថយន្ត​និង​ម៉ូតូ​កម្លាំង​ជំនាញ​យកមក​រក្សាទុក​នៅ​អធិការដ្ឋាន​ជា​បណ្ដោះអាសន្ន។ រីឯសព​បាន​ប្រគល់ជូន​សាច់ញាតិ​បងប្អូន​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya