ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បីលោក ហ៊ឹម ឡូញ ប្រធានសាខាពន្ធដារខេត្តព្រៃវែង ធុំក្លិនពុករលួយ?​  ||     បទល្មើសនេសាទកើតឡើងពេញបន្ទុក តំបន់បឹងទន្លេសាបព្រំប្រទល់ ខេត្តកណ្តាល ខេត្តកំពង់ចាម និងខេត្តកំពង់ឆ្នាំង​  ||     បើកសង្វៀនបញ្ជល់មាន់ ទ្រង់ទ្រាយធំដំណើរការយ៉ាងរលូន  ម្ចាស់សៃវៀន ឈ្មោះ វណ្ណ នៅកំពង់ចាម​  ||     ល្បីរឿងលោក អ៊ុំ វុទ្ធទី និងបក្ខពួក ឆបោកលុយ ពីជនរងគ្រោះប្រមាណជាង ៣១ម៉ឺនដុល្លារ  ព្រោះតែ….  នៅភ្នំពេញ​  ||     ផ្ទុះរឿងអាស្រូវ!  លក់អាចម៍ដី(បឹងបែកក្អម) ចំនួន៥៤ហិកតា ដោយក្នុង១ហិកតាៗតម្លៃ៣០.០០០$ ឥឡូវសម្រេចផ្លាស់ប្ដូរ អភិបាលស្រុកមុខកំពូល​  ||   

» ព័ត៌មានជាតិ » លោក ឃួ​ង ស្រេង ត្រូវ​ប្រកាស​ចូលកាន់​តំណែង​ជា​អភិបាល​រាជធានី​ភ្នំពេញ​ផ្លូវការ​ហើយ

លោក ឃួ​ង ស្រេង ត្រូវ​ប្រកាស​ចូលកាន់​តំណែង​ជា​អភិបាល​រាជធានី​ភ្នំពេញ​ផ្លូវការ​ហើយ

ភ្នំពេញៈ រសៀល​ថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៧នេះ ជំនួស​លោក ប៉ា សុជាតិ​វង្ស ដែល​ត្រូវ​ចូលនិវត្តន៍។

ពិធី​នេះ ធ្វើឡើង​ក្រោម​អធិបតីភាព​សម្ដេច​ក្រឡា​ហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី និង​ជា​រដ្ឋមន្ដ្រី​ក្រសួងមហាផ្ទៃ និង​មានការ​ចូលរួម​ពី​មន្ដ្រីរាជការ កងកម្លាំងប្រដាប់អាវុធ​ជាច្រើន​នាក់​ទៀតផង​ដែរ។

តាម​កម្មវិធី​ក្នុងឱកាស​នោះ ក៏មាន​ការផ្លាស់ប្ដូរ និង​តែងតាំង​អភិបាលរង​រាជធានី​ភ្នំពេញ​ចំនួន២រូប​ផងដែរ រួមមាន លោក កើត ឆែ និង​លោក នួន ផា​រ័ត្ន។

គួរបញ្ជាក់​ផងដែរ​ថា នៅ​ថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០១៧កន្លងទៅនេះ ព្រះករុណា ព្រះបាទ សម្តេចព្រះ​បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ​នៃ​កម្ពុជា បានចេញ​ព្រះរាជក្រឹត្យ​ត្រាស់បង្គាប់ តែងតាំង​លោក ឃួ​ង ស្រេង ឋានន្តរស័ក្តិ​ឧ​ត្ត​ម​មន្ត្រី ថ្នាក់​លេខ១ ជា​អភិបាល​រាជធានី​ភ្នំពេញ ជំនួស​លោក ប៉ា សុជាតិ​វង្ស។

យោងតាម​ព្រះរាជក្រឹត្យ បញ្ជាក់ថា ការតែងតាំង​លោក ឃួ​ង ស្រេង ឋានន្ដរស័ក្ដិ​ឧ​ត្ត​ម​មន្ដ្រី​ថ្នាក់​លេខ១ ជា​អភិបាល នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ ធ្វើឡើង​តាម​សំណើ​របស់​សម្ដេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី​នៃ​កម្ពុជា ៕

 

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya