ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ភ្ញាក់ផ្អើល! មន្ត្រីមួយចំនួនសើមមាត់ ដោយសារអាចម៍ដី លក់ឲ្យឈ្មួញមួយហិកតា តម្លៃ ៣ម៉ឺនដុល្លារ?​  ||     លោក ឈួន សោភា ទៅកាន់តំណែងជាប្រធានការិយាល័យស្រាវជ្រាវ និងបង្ក្រាបអំពើរត់ពន្ធតំបន់៥ , ធ្វើបាបនាយទាហាន ចាប់ឡានស្លាក(ខម) ដែលមានឯកសារពីក្រសួងការពារជាតិទៀត បង្កការភ្ញាក់ផ្អើល  នៅបន្ទាយមានជ័យ​  ||     ល្បី ! ឈ្មួញឈ្មោះ ចែស្រី សម្រុកដឹកជញ្ជូនឈើពីខេត្តព្រះវិហារ ចូលទៅខេត្តកំពង់ធំ​  ||     ភ្ញាក់ផ្អើល!  ឃុបឃិតគ្នា លួចកាយដីភ្នំលក់ ត្រូវក្រសួងរ៉ែនិងថាមពលចាប់ពិន័យ  ​  ||     មេៗគយនៅក្នុងខេត្តឧត្តរមានជ័យ ប្រព្រឹត្តអំពើពុករលួយយ៉ាងសុខស្រួល?​  ||   

» ព័ត៌មានជាតិ » ឯង​ខ្លាំង​អី ជូន​មួយ​កាំបិត ប៉ូលិស​ជូន​ខ្នោះ​វិញ

ឯង​ខ្លាំង​អី ជូន​មួយ​កាំបិត ប៉ូលិស​ជូន​ខ្នោះ​វិញ

ក្រចេះ៖ ហេតុការណ៍​នេះ​កើតឡើង កាលពី​រសៀល​ថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៧ នៅ​ចំណុច ក្រុមហ៊ុន​ដុង​ភូរ​ក្រចេះ អភិវឌ្ឍន៍​កៅស៊ូ ស្ថិតក្នុង​ភូមិ​អូរ​គ្រៀង ឃុំ​អូរ​គ្រៀង ស្រុក​សំបូរ ខេត្តក្រចេះ។ នគរបាល​ស្រុក​សំបូរ សហការ​ជាមួយ កំលាំង​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​អូរ​គ្រៀង​ឃាត់ខ្លួន​ជនសង្ស័យ១នាក់់ ដែល​ប្រើ​អំពើហិង្សា​ដោយ​យក​កាំបិត​ជិត​បន្លែ​មក ចាក់ទៅលើ​ក​ជនរងគ្រោះ​ម្នាក់ បណ្តាល​ឲ្យ​រងរបួស​ធ្ងន់​ហើយ​ត្រូវ ក្រុមគ្រួសារ​ដឹក ជនរងគ្រោះ​ទៅ​ព្យាបាល នៅ​មន្ទីរពេទ្យបង្អែក​ខេត្តស្ទឹងត្រែង។

ជនសង្ស័យ​ឈ្មោះ ភិន សុ​ផា ភេទ​ប្រុស អាយុ២៤ឆ្នាំ ជនជាតិខ្មែរ មាន​ទីលំនៅ ចំណុច​ក្រុមហ៊ុន​ដុង​ភូរ​ក្រចេះ​អភិវឌ្ឍន៍​កៅស៊ូ ស្ថិតក្នុង​ភូមិ​អូរ​ព្រះ ឃុំ​អូរ​គ្រៀង​ស្រុក សំបូរ​ខេត្តក្រចេះ។ រីឯ​ជនរងគ្រោះ ឈ្មោះ ភុ​ក ភី ភេទ​ប្រុស រស់នៅក្នុង ភូមិ​ឃុំ​ជាមួយគ្នា។

មុន​ឈានដល់​ការប្រើ​អំពើហិង្សា​ជនដៃដល់ យក​កាំបិត​ជិត​បន្លែ​មកចាក់ ចំពោះ​ជនរងគ្រោះ​ឈ្មោះ ភុ​ក ភី ឲ្យ​របួសធ្ងន់​បែបនេះ គឺ​មូលហេតុ មកពី ឈ្មោះ ភុ​ក ភី បាន​រករឿង លើ​ក្រុមគ្រួសារ លោក ភិន សុ​ផា ហើយ​ឈ្មោះ ភុ​ក ភី​បាន​វាយ​ម្តាយក្មេក​លោក ភិន សុ​ផា ពី​ដៃ ពេលនោះ​លោក​បាន ចូល​ឃាត់​ស្រាប់តែ​ឈ្មោះ ភូមិ ភី និង​បក្សពួក ពីរ​នាក់​ទៀត​បាន ព្រួត​វាយ ឈ្មោះ ភិន សុ​ផា ហើយ ឈ្មោះ ភិន សុ​ផា ខឹង​ពេក​ក៏​ទៅយក​កាំបិត​ចិតបន្លែ​មកចាក់ ឈ្មោះ ភុ​ក ភី ចំពោះ​មួយ​កាំបិត​តែម្ដង ៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya