ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បីលោក ហ៊ឹម ឡូញ ប្រធានសាខាពន្ធដារខេត្តព្រៃវែង ធុំក្លិនពុករលួយ?​  ||     បទល្មើសនេសាទកើតឡើងពេញបន្ទុក តំបន់បឹងទន្លេសាបព្រំប្រទល់ ខេត្តកណ្តាល ខេត្តកំពង់ចាម និងខេត្តកំពង់ឆ្នាំង​  ||     បើកសង្វៀនបញ្ជល់មាន់ ទ្រង់ទ្រាយធំដំណើរការយ៉ាងរលូន  ម្ចាស់សៃវៀន ឈ្មោះ វណ្ណ នៅកំពង់ចាម​  ||     ល្បីរឿងលោក អ៊ុំ វុទ្ធទី និងបក្ខពួក ឆបោកលុយ ពីជនរងគ្រោះប្រមាណជាង ៣១ម៉ឺនដុល្លារ  ព្រោះតែ….  នៅភ្នំពេញ​  ||     ផ្ទុះរឿងអាស្រូវ!  លក់អាចម៍ដី(បឹងបែកក្អម) ចំនួន៥៤ហិកតា ដោយក្នុង១ហិកតាៗតម្លៃ៣០.០០០$ ឥឡូវសម្រេចផ្លាស់ប្ដូរ អភិបាលស្រុកមុខកំពូល​  ||   

» ព័ត៌មានជាតិ » មើលមុខ​អ្នក​ប្រចាំ​នៅ​ខេត្ត​ប៉ៃលិន ២នាក់ ករណី​គ្រឿងញៀន

មើលមុខ​អ្នក​ប្រចាំ​នៅ​ខេត្ត​ប៉ៃលិន ២នាក់ ករណី​គ្រឿងញៀន

ប៉ៃលិនៈ កាលពី​វេលា​ម៉ោង៩និង៤០នាទី​យប់​ថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៧ នារី​បុគ្គលិក​កាស៊ីណូ​ម្នាក់ និង​យុវជន​ម្នាក់ ត្រូវបាន​កម្លាំង​នគរបាល​ខេត្ត ក្រោម​ការដឹកនាំ និង​បញ្ជា​ផ្ទាល់​ពី​លោក​ឧត្ដមសេនីយ៍ត្រី ជា ចាន់​ឌិន ស្នងការ​នគរបាល​ខេត្ត​ប៉ៃលិន បាន​ឃាត់ខ្លួន នៅ​ចំណុច​ស្ថិតក្នុង​ភូមិ​ផ្សារ​ព្រំ ឃុំ​ស្ទឹង​កាច់ ស្រុក​សាលា​ក្រៅ ខេត្ត​ប៉ៃលិន។

ជនសង្ស័យ​ដែល​សមត្ថកិច្ច​ឃាត់ខ្លួន​ទី១ឈ្មោះ សេង ផា ភេទ​ប្រុស អាយុ ២០ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ។ ទី២- ឈ្មោះ និ​ច ធីតា ភេទ​ស្រី អាយុ១៨ឆ្នាំ មុខរបរ​បុគ្គលិក​កាស៊ីណូ ព្រមទាំង​វត្ថុតាង​រួមមាន៖ ថ្នាំញៀន​ប្រភេទ(ម៉ា​ទឹកកក ICE) ចំនួន៩កញ្ចប់​តូច ស្មើនឹង ២,៣៨ក្រាម ថ្លឹង​ទាំង​ថង់។

បច្ចុប្បន្ន​ជនសង្ស័យ​ទាំងពីរ រួម​នឹង​វត្ថុតាង​ថ្នាំញៀន សមត្ថកិច្ច​ជំនាញ​កំពុង​កសាង​សំណុំរឿង ដើម្បី​បញ្ជូនទៅ​តុលាការ​ចាត់ការ​តាម​នីតិវិធី​ច្បាប់ ៕

 

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya