ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បីរឿងលោក អ៊ុំ វុទ្ធទី និងបក្ខពួក ឆបោកលុយ ពីជនរងគ្រោះប្រមាណជាង ៣១ម៉ឺនដុល្លារ  ព្រោះតែ….  នៅភ្នំពេញ​  ||     ផ្ទុះរឿងអាស្រូវ!  លក់អាចម៍ដី(បឹងបែកក្អម) ចំនួន៥៤ហិកតា ដោយក្នុង១ហិកតាៗតម្លៃ៣០.០០០$ ឥឡូវសម្រេចផ្លាស់ប្ដូរ អភិបាលស្រុកមុខកំពូល​  ||     តើប្រជាពលរដ្ឋខុស ឬក៏មន្ត្រីជាអ្នកខូច ក្រោមល្បិចកន្ទេលធំបន្លំដេក ? ភ្ញាក់ផ្អើល! ប្រជាជន៧គ្រួសារ ស្រុកដងទង់ ប្ដឹងអភិបាលរងខេត្តកំពត អភិបាលស្រុកដងទង់ និងមន្ត្រីពាក់ព័ន្ធ រឿងដោះស្រាយដីធ្លីពុករលួយ  ទៅអង្គភាពប្រឆាំងអំពើពុករលួយ​  ||     មន្រ្តីច្រើននាក់ ទទួលបានផលប្រយោជន៍ពីគម្រោងស្តារបឹងបែកក្អម ស្រុកមុខកំពូល​  ||     ភ្ញាក់ផ្អើល! មន្ត្រីមួយចំនួនសើមមាត់ ដោយសារអាចម៍ដី លក់ឲ្យឈ្មួញមួយហិកតា តម្លៃ ៣ម៉ឺនដុល្លារ?​  ||   

» ព័ត៌មានជាតិ » បុរស​ម្នាក់ កាប់​ដីដំបូក​ធ្វើ​ចំការ​ចំ​គ្រាប់៦០មិ​ល្លិ​ម៉ែត្រ​ផ្ទុះ​ស្លាប់​នៅនឹងកន្លែង

បុរស​ម្នាក់ កាប់​ដីដំបូក​ធ្វើ​ចំការ​ចំ​គ្រាប់៦០មិ​ល្លិ​ម៉ែត្រ​ផ្ទុះ​ស្លាប់​នៅនឹងកន្លែង

ខេត្ត​ឧ​ត្ត​រ​មានជ័យ ៖ កាលពី​ថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៧ មាន​ករណី​ផ្ទុះ​គ្រាប់ ៦០មិ​លិ​ម៉ែត្រ ត្រង់ចំនុច​ទំនប់​តា​ប៉ក ខាងកើត​ភូមិ​ខ្ទុំ សង្កាត់​កូន​គ្រៀល ក្រុង​សំរោង ខេត្ត​ឧ​ត្ត​រ​មានជ័យ ចំងាយ​ប្រហែល ៣គីឡូម៉ែត្រ បណ្តាលអោយ​ស្លាប់​នៅ​កន្លែងកើតហេតុ។

ជនរងគ្រោះ​មាន ឈ្មោះ យិ​ញ យឿ​ប ភេទ​ប្រុស អាយុ ៦៩ឆ្នាំ រស់នៅ​ភូមិ​ខ្ទុំ សង្កាត់​កូន​គ្រៀល ក្រុង​សំរោង ខេត្ត​ឧ​ត្ត​រ​មានជ័យ។ មូលហេតុ ជនរងគ្រោះ​កា​ដំបូក​ចំ​គ្រាប់​កប់​ក្នុង​ដី​បណ្តាល​ឲ្យ​ផ្ទុះ​ស្លាប់​តែម្តងទៅ។

បច្ចុប្បន្ន ក្រោយពី​សមត្ថកិច្ច ជំនាញ​បាន​ចុះ​ទៅដល់​កន្លែងកើតហេតុ ធ្វើ​ការត្រួត​ពិនិត្យឃើញ​ថា ជនរងគ្រោះ​ពិតជា ត្រូវបាន​ស្លាប់​ដោយសារ​ផ្ទុះ​គ្រាប់​ពិតប្រាកដ​ម៉ែន រួចហើយ​សមត្ថកិច្ច​យើង បានប្រគល់​សព​ទៅ​ឲ្យ​ក្រុមគ្រួសារ យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya