ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បីរឿងលោក អ៊ុំ វុទ្ធទី និងបក្ខពួក ឆបោកលុយ ពីជនរងគ្រោះប្រមាណជាង ៣១ម៉ឺនដុល្លារ  ព្រោះតែ….  នៅភ្នំពេញ​  ||     ផ្ទុះរឿងអាស្រូវ!  លក់អាចម៍ដី(បឹងបែកក្អម) ចំនួន៥៤ហិកតា ដោយក្នុង១ហិកតាៗតម្លៃ៣០.០០០$ ឥឡូវសម្រេចផ្លាស់ប្ដូរ អភិបាលស្រុកមុខកំពូល​  ||     តើប្រជាពលរដ្ឋខុស ឬក៏មន្ត្រីជាអ្នកខូច ក្រោមល្បិចកន្ទេលធំបន្លំដេក ? ភ្ញាក់ផ្អើល! ប្រជាជន៧គ្រួសារ ស្រុកដងទង់ ប្ដឹងអភិបាលរងខេត្តកំពត អភិបាលស្រុកដងទង់ និងមន្ត្រីពាក់ព័ន្ធ រឿងដោះស្រាយដីធ្លីពុករលួយ  ទៅអង្គភាពប្រឆាំងអំពើពុករលួយ​  ||     មន្រ្តីច្រើននាក់ ទទួលបានផលប្រយោជន៍ពីគម្រោងស្តារបឹងបែកក្អម ស្រុកមុខកំពូល​  ||     ភ្ញាក់ផ្អើល! មន្ត្រីមួយចំនួនសើមមាត់ ដោយសារអាចម៍ដី លក់ឲ្យឈ្មួញមួយហិកតា តម្លៃ ៣ម៉ឺនដុល្លារ?​  ||   

» ព័ត៌មានជាតិ » គ្រោះថ្នាក់​ចរាចរណ៍​ដ៏​រន្ធត់​មួយ បើកឡាន​បុក​រះ​ខ្ទេច​ម៉ូតូ​និង​ឡាន​ជាច្រើន​គ្រឿង

គ្រោះថ្នាក់​ចរាចរណ៍​ដ៏​រន្ធត់​មួយ បើកឡាន​បុក​រះ​ខ្ទេច​ម៉ូតូ​និង​ឡាន​ជាច្រើន​គ្រឿង

ភ្នំពេញ៖ ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​នេះ បាន​កើតឡើង​នៅវេលា​ម៉ោង១០និង១០នាទី​យប់ ថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៧ នៅលើ​កំណាត់​ផ្លូវ២០០៤ មុខ​ហាង​ទូរស័ព្ទ ឌុ​ក កុម្ភៈ ស្ថិត​ក្នុងភូមិ​ត្រពាំង​ល្វា សង្កាត់​កា​កាប ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ។
ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ដ៏​រន្ធត់​មួយ​បានកើត​ឡើង​នៅ​ផ្លូវ២០០៤ ដែល​បុរស​ម្នាក់​ស្រវឹងស្រា​បាន​បើករថយន្ត​CRV រួម​ដំណើរ​ដោយ​ស្ត្រី​ម្នាក់​ក្នុង​រថយន្ត​ជាមួយ បាន​បើកបរ​យ៉ាង​លឿន​ជ្រុល​ចង្កូត​ទៅបុក​និង​រថយន្ត​កូរ៉េ​ខ្នាតតូច​មួយគ្រឿង​ដែល​ចត​លើ​ចំណីផ្លូវ​លក់​ម្ជូរ​និង​ភេសជ្ជៈ​គ្រប់មុខ និង​រុញ​ផ្ទប់​ម៉ូតូ២គ្រឿង​និង​ទូរ​លក់​ទូរស័ព្ទ ព្រមទាំង​សម្ភារៈ​ជួលជុល​ម៉ូតូ​មួយចំនួនធំ បណ្ដាល​ឲ្យ​រង​ការខូចខាត​យ៉ាងដំណំ សំណាងល្អ​ក្នុង​ហេតុការណ៍​ខាងលើនេះ​ដែល​មិន​បង្ក​ឲ្យ​មនុស្ស​រងរបួស​ឡើយ ។

រថយន្ត​បង្កហេតុ​ម៉ាក​ហុងដារ CRV ពណ៌​ទឹកមាស ពាក់​ស្លាក​លេខ​ភ្នំពេញ 2U-0487 ។ ចំណែក​រថយន្ត​រងគ្រោះ​ជា​ប្រភេទ​រថយន្ត​កូរ៉េ​លក់​ម្ជូរ​និង​ភេសជ្ជៈ​គ្រប់មុខ ដែល​ពាក់​ស្លាក​លេខ​ភ្នំពេញ​2E-5236 និង​ខ្ទៀ​តទៅ​ប៉ះ​ម៉ូតូ២គ្រឿង​ទៀត​ដែល​ខូចខាត ១គ្រឿង​ម៉ាក​ស្ស៊ុ​យ​ស៊ី​គី​ឡេ​ត ពណ៌​ស ពាក់​ស្លាក​លេខ​ភ្នំពេញ 1R-5892 និង​មួយគ្រឿង​ទៀត​ម៉ាកវីវ៉ា​ពណ៌​ខ្មៅ​1D-3098 ហើយ​ម៉ូតូ​បាន​រុញ​ទៅបុក​ទូរ​លក់​គ្រឿង​ប​ន្លះ​ទូរ​ស័​ព្ធ​និង​ជុស​ជុល​ម៉ូតូ​រង​ការខូចខាត​យ៉ាងដំណំ ។

មុនពេល​កើតហេតុ គេ​ឃើញ​រថយន្ត​បង្ក​ម៉ាក​CRVបើកបរ​ទិសដៅ​ពី​ត្បូង​ទៅ​ជើង តាម​បណ្ដោយ​ផ្លូវ២០០៤ក្នុង​ល្បឿន​យ៉ាង​លឿន ខណៈ​មកដល់​ចំណុចកើតហេតុ ក៏​រេ​ចង្កូត​ជ្រុល​ទៅបុក​រថយន្ត​កូ​រ៉​លក់​ម្ជូរ​និង​ភេសជ្ជៈ​កំពុង​ឈប់​ចត​នៅមុខ​ហាង​ទូរស័ព្ទ ឌុ​ក កុម្ភៈ ហើយ​រថយន្ត​បង្ករ​មិនទាន់​អស់​ល្បឿន​បាន​រុញ​រថយន្ត​កូរ៉េ​បុក​ម៉ូតូ២គ្រឿង​ខាងលើ​រួម​និង​ទូរ​លក់​ទូរស័ព្ទ ព្រមទាំង​សម្ភារៈ​ជួលជុល​ម៉ូតូ​មួយចំនួនធំ បណ្ដាល​ឲ្យ​រង​ការខូចខាត​យ៉ាងដំណំ​តែម្ដង តែ​សំណាងល្អ មិន​បណ្តាលអោយ​មនុស្ស​គ្រោះថ្នាក់​ក្នុង​ហេតុការណ៍​នេះឡើយ  ៕

 

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya