ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បីរឿងលោក អ៊ុំ វុទ្ធទី និងបក្ខពួក ឆបោកលុយ ពីជនរងគ្រោះប្រមាណជាង ៣១ម៉ឺនដុល្លារ  ព្រោះតែ….  នៅភ្នំពេញ​  ||     ផ្ទុះរឿងអាស្រូវ!  លក់អាចម៍ដី(បឹងបែកក្អម) ចំនួន៥៤ហិកតា ដោយក្នុង១ហិកតាៗតម្លៃ៣០.០០០$ ឥឡូវសម្រេចផ្លាស់ប្ដូរ អភិបាលស្រុកមុខកំពូល​  ||     តើប្រជាពលរដ្ឋខុស ឬក៏មន្ត្រីជាអ្នកខូច ក្រោមល្បិចកន្ទេលធំបន្លំដេក ? ភ្ញាក់ផ្អើល! ប្រជាជន៧គ្រួសារ ស្រុកដងទង់ ប្ដឹងអភិបាលរងខេត្តកំពត អភិបាលស្រុកដងទង់ និងមន្ត្រីពាក់ព័ន្ធ រឿងដោះស្រាយដីធ្លីពុករលួយ  ទៅអង្គភាពប្រឆាំងអំពើពុករលួយ​  ||     មន្រ្តីច្រើននាក់ ទទួលបានផលប្រយោជន៍ពីគម្រោងស្តារបឹងបែកក្អម ស្រុកមុខកំពូល​  ||     ភ្ញាក់ផ្អើល! មន្ត្រីមួយចំនួនសើមមាត់ ដោយសារអាចម៍ដី លក់ឲ្យឈ្មួញមួយហិកតា តម្លៃ ៣ម៉ឺនដុល្លារ?​  ||   

» ព័ត៌មានជាតិ » ចៅសង្កាត់រង​ទី២ មកពី​គណបក្ស សម រង្ស៊ី សមត្ថកិច្ច​ចាប់ខ្លួន ព្រោះ​ការ​ញុះញង់​ពលរដ្ឋ​កាប់​ទន្ទ្រាន​ដី​អភិរក្ស

ចៅសង្កាត់រង​ទី២ មកពី​គណបក្ស សម រង្ស៊ី សមត្ថកិច្ច​ចាប់ខ្លួន ព្រោះ​ការ​ញុះញង់​ពលរដ្ឋ​កាប់​ទន្ទ្រាន​ដី​អភិរក្ស

(ព្រះសីហនុ)៖ នៅ​ថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៧នេះ នៅ​ផ្សារលើ ស្ថិតក្នុង​ក្រុងព្រះសីហនុ។

នគរបាល​ព្រហ្មទណ្ឌ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះសីហនុ បាន​ចាប់​ឃាត់ខ្លួន​ឈ្មោះ ឆាយ រដ្ឋ ចៅសង្កាត់រង​ទី២ នៃ​សាលាសង្កាត់​លេខ១ ក្រុងព្រះសីហនុ មកពី​គណបក្ស សម រង្ស៊ី បញ្ជូនទៅ​ពន្ធនាគារភ្លាមៗ បន្ទាប់ពី​បុរស​រូបនេះ​ខកខាន​ចូលខ្លួន​តាម​ដីកា​របស់​សាលាដំបូង​ខេត្ត​ព្រះសីហនុ។

យោងតាម​ដីកា​បង្កា​ប់​ឲ្យ​ចាប់ខ្លួន របស់​សាលាដំបូង​ខេត្ត​ព្រះសីហនុ ដែល​ចុះហត្ថលេខា​ដោយ​ចៅក្រម​ស៊ើបសួរ ប្លុង វិសាល បាន​ឲ្យ​ដឹងថា លោក ឆាយ រដ្ឋ ដែលមាន​ទីលំនៅ​ក្នុងភូមិ១ សង្កាត់​លេខ១ ក្រុងព្រះសីហនុ ខេត្ត​ព្រះសីហនុ មាន​តម្រុយ​ពិរុទ្ធភាព ពាក់ព័ន្ធ​ការចោទប្រកាន់​ពីបទ​ញុះញុង​ឲ្យ​ប្រព្រឹត្តិ​បទឧក្រិដ្ឋ​ជាអាទិ៍​ប្រព្រឹត្ត​នៅ​ចំណុច​ក្រុមទី១៨ ភូមិ១ សង្កាត់​លេខ១ ក្រុងព្រះសីហនុ ខេត្ត​ព្រះសីហនុ កាលពី​ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១។ លោក ឆាយ រដ្ឋ ត្រូវបាន​ផ្តន្ទាទោស​តាម​មាត្រា ៤៩៤ និង៤៩៥ នៃ​ក្រមព្រហ្មទណ្ឌ ដែល​អាច​ផ្តន្ទាទោស​ដាក់ពន្ធនាគារ​ពី ៦ខែ ទៅ ២ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​ពី១លាន​រៀល ទៅ ៤លាន​រៀល។

លោក ឆាយ រដ្ឋ ត្រូវបាន​គេ​ដឹងថា កន្លងមក​ធ្លាប់បាន​ញុះញង់​ប្រជាពលរដ្ឋ​ឲ្យ​ចូលទៅ​កាប់បំផ្លាញ​ដើម​អាកាស្យា​របស់​រដ្ឋ ដែល​បាន​ដាំ​កន្លងមក ដើម្បី​យក​ដី​ទៅ​លក់​នៅ​តំបន់​ក្បាលឆាយ។ ដី​តំបន់​នេះ ត្រូវបាន​រាជរដ្ឋាភិបាល​ចេញ​អនុក្រឹត្យ​រក្សាទុក​ទឹកសាប​សម្រាប់​ឲ្យ​ប្រជាពលរដ្ឋ​នៅ​ខេត្ត​ព្រះសីហនុ រួមទាំង​ភ្ញៀវទេសចរ​យកទៅ​ប្រើប្រាស់ និង​ចិញ្ចឹមជីវិត។

ដោយមាន​ការណែនាំ​ពី​ថ្នាក់ដឹកនាំ​ខេត្ត ក៏ដូចជា​ថ្នាក់ដឹកនាំ​គណបក្ស​របស់គាត់​ផ្ទាល់​ជាច្រើនលើក​ជាច្រើន​សារ ក៏​ជននេះ​មិន​ព្រម​បញ្ឈប់​សកម្មភាព​ខ្លួន​ដដែល រហូតដល់​រដ្ឋបាល​ព្រៃឈើ​ខេត្ត​ព្រះសីហនុ លែង​យោគយល់ និង​ឈានដល់ ការប្តឹង​ទៅ​សាលាដំបូង​ខេត្ត​ព្រះសីហនុ ដើម្បី​ឲ្យ​ជននេះ​ទទួលខុសត្រូវ​ចំពោះ​សកម្មភាព​របស់ខ្លួន​តែម្តង ៕

 

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya