ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ភ្ញាក់ផ្អើល! មន្ត្រីមួយចំនួនសើមមាត់ ដោយសារអាចម៍ដី លក់ឲ្យឈ្មួញមួយហិកតា តម្លៃ ៣ម៉ឺនដុល្លារ?​  ||     លោក ឈួន សោភា ទៅកាន់តំណែងជាប្រធានការិយាល័យស្រាវជ្រាវ និងបង្ក្រាបអំពើរត់ពន្ធតំបន់៥ , ធ្វើបាបនាយទាហាន ចាប់ឡានស្លាក(ខម) ដែលមានឯកសារពីក្រសួងការពារជាតិទៀត បង្កការភ្ញាក់ផ្អើល  នៅបន្ទាយមានជ័យ​  ||     ល្បី ! ឈ្មួញឈ្មោះ ចែស្រី សម្រុកដឹកជញ្ជូនឈើពីខេត្តព្រះវិហារ ចូលទៅខេត្តកំពង់ធំ​  ||     ភ្ញាក់ផ្អើល!  ឃុបឃិតគ្នា លួចកាយដីភ្នំលក់ ត្រូវក្រសួងរ៉ែនិងថាមពលចាប់ពិន័យ  ​  ||     មេៗគយនៅក្នុងខេត្តឧត្តរមានជ័យ ប្រព្រឹត្តអំពើពុករលួយយ៉ាងសុខស្រួល?​  ||   

» ព័ត៌មានជាតិ » មើលមុខ​អ្នក​ប្រចាំ​នៅ​ខេត្តសៀមរាប ៧នាក់ ករណី​គ្រឿងញៀន

មើលមុខ​អ្នក​ប្រចាំ​នៅ​ខេត្តសៀមរាប ៧នាក់ ករណី​គ្រឿងញៀន

(សៀមរាប)៖ នៅ​ល្ងាច​ថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៧នេះ​ថា សមត្ថកិច្ច​យើង​បាន​ចុះបង្ក្រាប​ករណី​សម្រួល និង​ចាត់ចែង​ឲ្យ​ប្រើប្រាស់​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន ស្ថិតនៅ​ភូមិ​ត្រ​វាល សង្កាត់​គោកចក ដោយ​ឃាត់ខ្លួន​ជនសង្ស័យ៦នាក់ ស្រី​ម្នាក់ ដកហូត​ថ្នាំញៀន​ប្រភេទ​មេ​តំ​ហ្វេ​តា​មីន​ចំនួន១កញ្ចប់ មាន​ទម្ងន់០.០១ក្រាម សំភារៈ​វេច​ខ្ចប់ និង​ឧបករណ៍​ច្នៃ​ជក់​គ្រឿងញៀន​មួយចំនួន កាំបិត​ដែក​ចំនួន០២ដើម, និង​ទូរស័ព្ទដៃ​ចំនួន០៤គ្រឿង​ផងដែរ។

ដោយឡែក​នៅ​ថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៧ សមត្ថកិច្ច​យើង​បានធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ ពីបទ​ប្រើប្រាស់​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន នៅ​ចំណុច​ភូមិ​ជ្រោយ​នាង​ងួន ឃុំ​ជ្រោយ​នាង​ងួន។ ជនសង្ស័យ​ត្រូវបាន​ឃាត់ខ្លួន និង​ចាត់ការ​ទៅតាម​នីតិវិធី។

សម្រាប់​ជនសង្ស័យ​ទាំង៧នាក់ ត្រូវបាន​កម្លាំង​នគរបាល​បញ្ជូន​ខ្លួន​ទៅកាន់​តុលាការ​ផងដែរ នៅថ្ងៃនេះ៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya