ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បីលោក ហ៊ឹម ឡូញ ប្រធានសាខាពន្ធដារខេត្តព្រៃវែង ធុំក្លិនពុករលួយ?​  ||     បទល្មើសនេសាទកើតឡើងពេញបន្ទុក តំបន់បឹងទន្លេសាបព្រំប្រទល់ ខេត្តកណ្តាល ខេត្តកំពង់ចាម និងខេត្តកំពង់ឆ្នាំង​  ||     បើកសង្វៀនបញ្ជល់មាន់ ទ្រង់ទ្រាយធំដំណើរការយ៉ាងរលូន  ម្ចាស់សៃវៀន ឈ្មោះ វណ្ណ នៅកំពង់ចាម​  ||     ល្បីរឿងលោក អ៊ុំ វុទ្ធទី និងបក្ខពួក ឆបោកលុយ ពីជនរងគ្រោះប្រមាណជាង ៣១ម៉ឺនដុល្លារ  ព្រោះតែ….  នៅភ្នំពេញ​  ||     ផ្ទុះរឿងអាស្រូវ!  លក់អាចម៍ដី(បឹងបែកក្អម) ចំនួន៥៤ហិកតា ដោយក្នុង១ហិកតាៗតម្លៃ៣០.០០០$ ឥឡូវសម្រេចផ្លាស់ប្ដូរ អភិបាលស្រុកមុខកំពូល​  ||   

» ព័ត៌មានជាតិ » ចេញ​ដីកា​បញ្ជា​ឲ្យ​លោក ម៉ន ផល្លា ប្រធាន​ប្រតិបត្តិ CNRP ចូលខ្លួន​ទៅ​បង្ហាញមុខ នៅ​អធិការ​ខណ្ឌមានជ័យ មុន​ថ្ងៃទី១៧ កក្កដា ដើម្បី​សាកសួរ​ករណី​ហិង្សា…

ចេញ​ដីកា​បញ្ជា​ឲ្យ​លោក ម៉ន ផល្លា ប្រធាន​ប្រតិបត្តិ CNRP ចូលខ្លួន​ទៅ​បង្ហាញមុខ នៅ​អធិការ​ខណ្ឌមានជ័យ មុន​ថ្ងៃទី១៧ កក្កដា ដើម្បី​សាកសួរ​ករណី​ហិង្សា…

(ភ្នំពេញ)៖ នៅ​ថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៧នេះ បានចេញ​ដីកា​បញ្ជា​ឲ្យ​លោក ម៉ន ផល្លា ប្រធាន​ប្រតិបត្តិការ​គណបក្ស​សង្គ្រោះ​ជាតិ ឲ្យ​ចូលខ្លួន​ទៅ​បង្ហាញមុខ​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌមានជ័យ មុន​ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៧ ដើម្បី​សាកសួរ​លើ​ករណី «ហិង្សា​ដោយ​ចេតនា មាន​ស្ថាន​ទម្ងន់ទោស» កាលពី​ថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០១៧កន្លងទៅ។ នេះ​បើ​យោងតាម​ដីកា​បញ្ជា​ឲ្យ​ចូលខ្លួន​របស់លោក សៀង សុខ ទើប​ទទួលបាន​នៅមុននេះ​បន្តិច នា​ល្ងាច​ថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៧នេះ។

យោងតាម​ដីកា​បញ្ជា​ឲ្យ​ចូលខ្លួន បាន​បញ្ជាក់ថា «លោក ម៉ន ផល្លា អាយុ៤២ឆ្នាំ ភេទ​ប្រុស ជនជាតិខ្មែរ ទីលំនៅ​បច្ចុប្បន្ន​ផ្ទះ​លេខ 3Eo ផ្លូវ​លេខ​15C ភូមិ​អូរ​បែកក្អម សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ ឲ្យ​ចូល​បង្ហាញខ្លួន​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌមានជ័យ នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ឲ្យ​បាន​មុន​ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៧ នៅ​រៀងរាល់​ម៉ោង​ធ្វើការ ដើម្បី​សាកសួរ​លើ​ករណី​ហិង្សា​ដោយ​ចេតនា មាន​ស្ថាន​ទម្ងន់ទោស» កាលពី​ថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០១។

សូម​ជំរាប​ថា កាលពី​ថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០១៧កន្លងទៅ បុរសរងគ្រោះ​ម្នាក់​ត្រូវបាន​ក្រុម​សកម្មជន គណបក្ស​សង្គ្រោះ​ជាតិប្រមាណ១០នាក់ បាន​ព្រួត​វាយ​ធ្វើបាប គ្រាន់តែ​បើក​ម៉ូតូ​ឆ្លងកាត់​ក្បួន​ដង្ហែ​បក្ស​របស់​ពួកគេ បណ្តាល​ឲ្យ​ជាំ​ហើម​ភ្នែក​ខាងឆ្វេង​ក្បាល និង​លើ​ខ្លួនប្រាណ​ជាច្រើន​កន្លែង។ ក្រោយមក​នៅ​ល្ងាច​ថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៧ បុរសរងគ្រោះ បានដាក់​ពាក្យ​ប្តឹង​ក្រុម​អ្នកគាំទ្រ​គណបក្ស សង្គ្រោះ​ជាតិ​ទាំងនេះ នៅ​ប៉ុស្តិ៍នគរបាល​សង្កាត់​ស្ទឹងមានជ័យ ខណ្ឌមានជ័យ ដែល​បាន​វាយ​ទាត់​ធាត់​លើ​រូបគាត់ ៕

 

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya