ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បីរឿងលោក អ៊ុំ វុទ្ធទី និងបក្ខពួក ឆបោកលុយ ពីជនរងគ្រោះប្រមាណជាង ៣១ម៉ឺនដុល្លារ  ព្រោះតែ….  នៅភ្នំពេញ​  ||     ផ្ទុះរឿងអាស្រូវ!  លក់អាចម៍ដី(បឹងបែកក្អម) ចំនួន៥៤ហិកតា ដោយក្នុង១ហិកតាៗតម្លៃ៣០.០០០$ ឥឡូវសម្រេចផ្លាស់ប្ដូរ អភិបាលស្រុកមុខកំពូល​  ||     តើប្រជាពលរដ្ឋខុស ឬក៏មន្ត្រីជាអ្នកខូច ក្រោមល្បិចកន្ទេលធំបន្លំដេក ? ភ្ញាក់ផ្អើល! ប្រជាជន៧គ្រួសារ ស្រុកដងទង់ ប្ដឹងអភិបាលរងខេត្តកំពត អភិបាលស្រុកដងទង់ និងមន្ត្រីពាក់ព័ន្ធ រឿងដោះស្រាយដីធ្លីពុករលួយ  ទៅអង្គភាពប្រឆាំងអំពើពុករលួយ​  ||     មន្រ្តីច្រើននាក់ ទទួលបានផលប្រយោជន៍ពីគម្រោងស្តារបឹងបែកក្អម ស្រុកមុខកំពូល​  ||     ភ្ញាក់ផ្អើល! មន្ត្រីមួយចំនួនសើមមាត់ ដោយសារអាចម៍ដី លក់ឲ្យឈ្មួញមួយហិកតា តម្លៃ ៣ម៉ឺនដុល្លារ?​  ||   

» ព័ត៌មានជាតិ » សាលាដំបូង​រាជធានី​ភ្នំពេញ កាត់ទោស លោក គង់ មករា ប្រធាន​មន្ទីរ​រ៉ែ​និង​ថាមពល ខេត្តព្រះវិហារ រួមទាំង​គូកន

សាលាដំបូង​រាជធានី​ភ្នំពេញ កាត់ទោស លោក គង់ មករា ប្រធាន​មន្ទីរ​រ៉ែ​និង​ថាមពល ខេត្តព្រះវិហារ រួមទាំង​គូកន

ភ្នំពេញៈ នៅ​ថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៧ លោក ធា​ម ច័ន្ទ​ពិសិដ្ឋ ប្រធាន​ក្រុមប្រឹក្សា​ជំនុំជម្រះ នឹង​តំណាង​អយ្យកា​រលោក ងិន ពេជ្រ បាន​បើកសវនាការ​សួរដេញដោល ទៅលើ​ជនជាប់ចោទ​ពីរ​នាក់ និង​សាក្សី​មួយចំនួន។

ជនជាប់ចោទ​ឈ្មោះ គង់ មករា ភេទ​ប្រុស​អាយុ៤៦ឆ្នាំ ជា​អតីត​ប្រធាន​មន្ទីរ​រ៉ែ​និង​ថាមពល ខេត្តព្រះវិហារ រួមទាំង​គូកន ឈ្មោះ នួន ផល្លី ភេទ​ប្រុស អាយុ៥៣ឆ្នាំ ប្រធានការិយាល័យ​ហិរញ្ញវត្ថុ ត្រូវបាន​អនុ​រ័ក្ស​ពន្ធនាគារ​រាជធានី​ភ្នំពេញ PJ នាំខ្លួន​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ ដើម្បី​បើកសវនាការ​លើ​អង្គសេចក្តី ក្នុង​សំណុំរឿង​បំផ្លាញ​ដោយ​ចេតនា និង​គៃបំបាត់ ដោយ​ទុច្ចរិត​តាម​មាត្រា ៦០១ នៃ​ក្រមព្រហ្មទណ្ឌ និង​មាត្រា ៣២ នៃ​ច្បាប់​ប្រឆាំង​អំពើពុករលួយ។

ក្នុង​សវនាការ​ជនជាប់ចោទ​ឈ្មោះ គង់ មករា បាន​ឆ្លើយថា រឿង​លក់​ដី​មន្ទីរ​ឧស្សាហកម្ម​រ៉ែ និង​ថាមពល​នោះ ដោយសារតែ​មានការ​សំណូមពរ របស់​មន្ត្រីរាជការចាស់ៗ ស្នើ​ឲ្យ​លក់ ដើម្បី​ដោះស្រាយ​ជីវភាព និង​ការខ្វះខាត។

ជនជាប់ចោទ ឈ្មោះ នួន ផល្លី បាន​ឆ្លើយថា ដោយសារតែ​មន្ត្រី​ចំនួន១៦រូប​នៅ​មន្ទីរ​ឧស្សាហកម្ម​រ៉ែ និង​ថាមពល បាន​ឲ្យ​រូបខ្ញុំ​ធ្វើជា​តំណាង ដើម្បី​លក់​ដី​ចំនួន១៣ម៉ែត្រ​x៧៤ម៉ែត្រ ដោយ​ដី​ទាំងអស់ មាន​ក្បាល៧៣ម៉ែត្រ​បណ្តោយ៨៧ម៉ែត្រ ដោយ​គុណ​ជា​ការ៉េ​មាន​ចំនួន៦៣៥១ម៉ែត​ការ៉េ ដោយ​លោក គង់ មករា ទទួល​លុយ​បាន១ម៉ឺន​ដុល្លា ខ្ញុំ​ទទួលបាន៥ពាន់​ដុល្លា នឹង​មន្ត្រី១៦រូប​ទទួលបាន​លុយម្នាក់ៗ ២ពាន់​ដុល្លា។

អ្នកទិញ​ដី​ឈ្មោះ ចាន់ សុធា បាន​និយាយថា ខ្លួន​បាន​ទិញ​ដី​ពី​ឈ្មោះ នួន ផល្លី ក្នុង១ម៉ែត៤៨០០ដុល្លា ហើយ​ពេល​ខ្ញុំ​ទិញ គេ​បាន​និយាយថា ដី​នេះ​ជា​ដី​ស្របច្បាប់​ទើប​ខ្ញុំ​ទិញ ទើបតែ​ពេល​ខ្ញុំ​សង់ផ្ទះ ទើប​ដឹងថា ដី​នេះ​ជា​ដី​របស់​មន្ទីរ​ឧស្សាហកម្ម​រ៉ែ និង​ថាមពល ខ្ញុំ​សូម​ឲ្យ​លោក​ចៅក្រម​ជួយ​សំរួល​ផង ដោយសារតែ​ពេល​ខ្ញុំ​ទិញ​ដី​នេះ គឺ​ខ្ចីលុយ​ធនាគារ ចឹ​ង​សូម​ឲ្យ​ជួយ​ដោះស្រាយ​ដល់​រូបខ្ញុំ​ផង។

តំណាង​អយ្យកា​រលោក ងិន ពេជ្រ ធ្វើ​សេចក្តី​សន្និដ្ឋានថា ពិតជា​មាន​អំពើ​លក់​ដី​រដ្ឋ​ពិតមែន តែ​ចំពោះ​ការចោទប្រកាន់​មាត្រា៦០១ រឿង បំផ្លាញ​ដោយ​ចេតនា និង​គៃបំបាត់​ដោយ​ទុច្ចរិត សុំ​កែ​មាត្រា៥៩៧ និង៥៩៨ ពីបទ ការ​កេង​យក​ប្រយោជន៍​ដោយ​ខុសច្បាប់។

សូមជម្រាបថា សំណុំរឿង​ខាងលើនេះ ត្រូវបាន​លោក​ចៅក្រម​ប្រធាន​ក្រុមប្រឹក្សា​ជំនុំជម្រះ សម្រេច​លើក​ពេល​ទៅ​ប្រកាស​សាលក្រម នៅ​ព្រឹក​ថ្ងៃទី៤ ខែ​កក្ត​ដា ឆ្នាំ២០១៧ ខាងមុខនេះ។

គួររំលឹកថា កាលពី​រសៀល​ថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០១៦ លោក ងិន ពេ​ជ ជា​ព្រះរាជអាជ្ញារង បានសម្រេច​បើក​ការ​ស៊ើបសួរ ដោយ​ចោទប្រកាន់​លើ​ឈ្មោះ គង់ មករា និង​ឈ្មោះ នួន ផល្លី ពីបទ​បំផ្លាញ​ដោយ​ចេតនា កិប​គៃបំបាត់ ដោយ​ទុច្ចរិត តាម​មាត្រា ៦០១ នៃ​ក្រមព្រហ្មទណ្ឌ និង​មាត្រា ៣២ នៃ​ច្បាប់​ប្រឆាំង​អំពើពុករលួយ ហើយ​បញ្ជូន​ជននេះ និង​សំណុំរឿង​ទៅ​ចៅក្រម ស៊ើបសួរ​ដើម្បី​ចាត់ការ​បន្ត​តាម​នីតិវិធី ៕

 

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya