ភ្នំពេញ ៖ កាលវេលាម៉ោង ១១ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៣ ស្ថិតនៅភូមិ ព្រែកទាល់ ក្រុមទី៤ សង្កាត់ ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
កម្មករដែលធ្វើការជាមួយគ្នា បាននិយាយថា នៅមុនពេល កើតហេតុ ជនរងគ្រោះ និងកម្មករ ២-៣ នាក់ផ្សេងទៀត បាននិងកំពុង រៀបក្តាររន្ទា ដើម្បីឈរលាប ថ្នាំជញ្ជាំងអគារ នៅជាន់ទី៣ ខណៈកំពុង រៀបក្តារឈរនោះ ស្រាប់តែ បាក់ក្តារ បណ្តាលឲ្យ ជនរងរអិលជើង ធ្លាក់មកក្រោម ធ្លាក់មកលើ ដំបូល ផ្ទះក្បែរខាង រួចធ្លាយធ្លាក់មកដល់ដី រងរបួសធ្ងន់ ។
ជនរងគ្រោះ រងរបួសបាក់ដៃស្តាំ និងបាក់ឆ្អឹងត្រគៀក ។ សមត្ថកិច្ចបាន ឲ្យដឹងទៀតថា ម្ចាស់សំណង់ អគារខុនដូនេះ មានឈ្មោះ ស៊ីណា ភេទប្រុស អាយុ ៤៥ឆ្នាំ ៕