ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បីរឿងលោក អ៊ុំ វុទ្ធទី និងបក្ខពួក ឆបោកលុយ ពីជនរងគ្រោះប្រមាណជាង ៣១ម៉ឺនដុល្លារ  ព្រោះតែ….  នៅភ្នំពេញ​  ||     ផ្ទុះរឿងអាស្រូវ!  លក់អាចម៍ដី(បឹងបែកក្អម) ចំនួន៥៤ហិកតា ដោយក្នុង១ហិកតាៗតម្លៃ៣០.០០០$ ឥឡូវសម្រេចផ្លាស់ប្ដូរ អភិបាលស្រុកមុខកំពូល​  ||     តើប្រជាពលរដ្ឋខុស ឬក៏មន្ត្រីជាអ្នកខូច ក្រោមល្បិចកន្ទេលធំបន្លំដេក ? ភ្ញាក់ផ្អើល! ប្រជាជន៧គ្រួសារ ស្រុកដងទង់ ប្ដឹងអភិបាលរងខេត្តកំពត អភិបាលស្រុកដងទង់ និងមន្ត្រីពាក់ព័ន្ធ រឿងដោះស្រាយដីធ្លីពុករលួយ  ទៅអង្គភាពប្រឆាំងអំពើពុករលួយ​  ||     មន្រ្តីច្រើននាក់ ទទួលបានផលប្រយោជន៍ពីគម្រោងស្តារបឹងបែកក្អម ស្រុកមុខកំពូល​  ||     ភ្ញាក់ផ្អើល! មន្ត្រីមួយចំនួនសើមមាត់ ដោយសារអាចម៍ដី លក់ឲ្យឈ្មួញមួយហិកតា តម្លៃ ៣ម៉ឺនដុល្លារ?​  ||   

» ព័ត៌មានជាតិ » បង្ក្រាប​ក្រុមចោរប្លន់ ឆក់ លួច និង​គាស់​ផ្ទះ បក្ខពួក​ជាង១០នាក់ ធ្លាប់ធ្វើ​សកម្មភាព​ជាង២០ដង យក​ម៉ូតូ​អស់​ជិត២០គ្រឿង, ថ្ងៃនេះ​បញ្ជូនទៅ​តុលាការ

បង្ក្រាប​ក្រុមចោរប្លន់ ឆក់ លួច និង​គាស់​ផ្ទះ បក្ខពួក​ជាង១០នាក់ ធ្លាប់ធ្វើ​សកម្មភាព​ជាង២០ដង យក​ម៉ូតូ​អស់​ជិត២០គ្រឿង, ថ្ងៃនេះ​បញ្ជូនទៅ​តុលាការ

(កណ្ដាល)៖ នៅ​ថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៧នេះ​ថា ជនសង្ស័យ​ទាំង២នាក់ ត្រូវបាន​មន្ត្រីនគរបាល​របស់លោក បាន​សួរចម្លើយ​អស់ហើយ និង​បាន​បញ្ជូន​ខ្លួន​ទៅកាន់​តុលាការ​ផងដែរ ដើម្បី​ចាត់ការ​បន្តទៀត ខណៈ​បក្ខពួក​ដែល​នៅ​សេសសល់ ក្នុងនោះ​ក៏​សង្ស័យ​ជាប់​ពាក់ព័ន្ធ​នឹង មន្ត្រី​សមត្ថកិច្ច​ខ្លះ​នោះ គឺ​កម្លាំង​របស់លោក បាននិងកំពុង​ធ្វើការ​ស្រាវជ្រាវ​បន្ត ដើម្បី​ឈានទៅដល់​ការចាប់ខ្លួន ក្រោម​ការបញ្ជា​ផ្ទា​ល់ពី​នាយ​ឧ​ត្ត​ម​សេនីយ៍ នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ។

ប្រតិបត្តិ​ការបង្ក្រាប​ក្រុមចោរប្លន់ ឆក់ លួច និង​គាស់​ផ្ទះ​យ៉ាង​កក្រើក នៅក្នុង​រាជធានី​ភ្នំពេញ ខេត្តកណ្តាល ខេត្តកំពង់ស្ពឺ និង​ខេត្តព្រៃវែង​សរុប​ជាង២០ករណី និង​មាន​បក្ខពួក​សរុប​រហូត​ដល់​ជាង២០នាក់​ឯណោះ ហើយ​យកបាន​ម៉ូតូ​ជិត២០គ្រឿង។

ប៉ុន្តែ​នៅ​ដំណាក់កាល​នេះ កម្លាំង​នគរបាល​បាន​ចាប់ខ្លួន​ជនសង្ស័យ ចំនួន២នាក់ ដែលជា​ដៃដល់ និង​មេ​កើយ​ផងដែរ ហើយ​ក្រុម​ទាំងនេះ ក៏បាន​បន្លំ​ឯកសណ្ឋាន​ជា​កងកម្លាំង យោធា និង​កម្លាំង​អាវុធហត្ថ​ដែល​ធ្វើ​ឲ្យ​ប៉ះពាល់ ដល់​មុខមាត់​យ៉ាងខ្លាំង ចំពោះ​កងកម្លាំងប្រដាប់អាវុធ​ស្របច្បាប់​របស់​រាជរដ្ឋាភិបាល។

ជនសង្ស័យ​ទាំង២នាក់​ដែល​កម្លាំង​នគរបាល​ខេត្តកណ្តាល សហការ​ជាមួយ​កម្លាំង​នគរបាល​រាជធានី​ភ្នំពេញ និង​ខេត្តកំពង់ស្ពឺ បាន​ចាប់ខ្លួន​ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃនេះ រួមមាន៖ ឈ្មោះ រិ​ន សា​រិ​ទ្ឋ និង​ឈ្មោះ ឈ្មោះ ឡាំង វុត្ថា ហៅថា (ក្លែង​ឈ្មោះ សន សំនៀង)។

មុន​ឈានដល់​ប្រតិបត្តិ​ការបង្ក្រាប​នេះ កម្លាំង​នគរបាល​ជំនាញ​បានធ្វើការ​ស្រាវជ្រាវ​យ៉ាង​យកចិត្តទុកដាក់ រយៈពេល​ប៉ុន្មាន​ថ្ងៃ មកហើយ ដោយ​ឃាត់ខ្លួន​ជនសង្ស័យ២នាក់ ហើយ​នៅពេលនេះ​ក្រោយពី​ការសួរនាំ​គឺ​កម្លាំង​នគរបាល​ជំនាញ កំពុង​តាម​ចាប់​បក្ខ​ពួកក្រុម​ជនសង្ស័យ​បន្តបន្ទាប់​ទៀត ដែល​កំពុង​រត់គេចខ្លួន។

បើតាម​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ​ស្នងការ ក្រុម​ជនសង្ស័យ​ទាំងអស់នេះ បានធ្វើ​សកម្មភាព​ប្លន់ ឆក់ លួច និង​គាស់​ផ្ទះ​យ៉ាងច្រើន​ករណី​នៅ រាជធានី​ភ្នំពេញ ខេត្តកណ្ដាល ខេត្តកំពង់ស្ពឺ និង​ខេត្តព្រៃវែង​ជាដើម។

នៅ​ចំពោះមុខ​សមត្ថកិច្ច​ជនសង្ស័យ​ឈ្មោះ រិ​ន សារិទ្ធ បាន​សារភាពថា រូបគេ​បានធ្វើ​សកម្មភាព​ប្លន់​ចំនួន២១លើក រួមមាន៖
១- ខេត្តកណ្តាល​ចំនួន៤លើក យក​ម៉ូតូ​បាន៣គ្រឿង
២- ខេត្តកំពង់ស្ពឺ​ចំនួន១០លើក យក​ម៉ូតូ​បាន៩គ្រឿង, គាស់​ផ្ទះ១លើក និង​បុក​ទូ​មាស០១លើក (មិនបាន​សម្រេច)
៣- ខេត្តព្រៃវែង​ចំនួន៤លើក យក​ម៉ូតូ​បាន៤គ្រឿង និង៤-ភ្នំពេញ​ឆក់​ចំនួន៣លើក ដែល​សកម្មភាព​ទាំងនេះ​មានការ​ចូលរួម​ពី​បក្ខពួក​ចំនួន១០នាក់​ផ្សេងទៀត​ផងដែរ។

ដោយឡែក​ជនសង្ស័យ​ឈ្មោះ ឡាំង វុត្ថា ហៅ ថា ធ្វើ​សកម្មភាព​ប្លន់​ចំនួន៤លើក​រួមមាន៖
១- ខេត្តកំពង់ស្ពឺ​ចំនួន៣លើក យក​ម៉ូតូ​បាន១គ្រឿង, គាស់​ផ្ទះ១លើក បុក​ទូ​មាស១លើក (មិនបាន​សម្រេច)
២- ខេត្តព្រៃវែង​ចំនួន១លើក យក​ម៉ូតូ​បាន១គ្រឿង ហើយ​បក្ខពួក​ដែល​ចូលរួម​ធ្វើ​សកម្មភាព គឺ​ឈ្មោះ រិ​ន សារិទ្ធ ភេទ​ប្រុស អាយុ​ប្រហែល៣៧ឆ្នាំ នៅ​ភូមិ​សំបូរ ឃុំ​សំបូរ ស្រុ​បាធាយ ខេត្តកំពង់ចាម និង២-ឈ្មោះ ឃឿន ភេទ​ប្រុស អាយុ២២ឆ្នាំ និង​បក្ខពួក​មួយចំនួនទៀត ៕

 

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya