ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បីលោក ហ៊ឹម ឡូញ ប្រធានសាខាពន្ធដារខេត្តព្រៃវែង ធុំក្លិនពុករលួយ?​  ||     បទល្មើសនេសាទកើតឡើងពេញបន្ទុក តំបន់បឹងទន្លេសាបព្រំប្រទល់ ខេត្តកណ្តាល ខេត្តកំពង់ចាម និងខេត្តកំពង់ឆ្នាំង​  ||     បើកសង្វៀនបញ្ជល់មាន់ ទ្រង់ទ្រាយធំដំណើរការយ៉ាងរលូន  ម្ចាស់សៃវៀន ឈ្មោះ វណ្ណ នៅកំពង់ចាម​  ||     ល្បីរឿងលោក អ៊ុំ វុទ្ធទី និងបក្ខពួក ឆបោកលុយ ពីជនរងគ្រោះប្រមាណជាង ៣១ម៉ឺនដុល្លារ  ព្រោះតែ….  នៅភ្នំពេញ​  ||     ផ្ទុះរឿងអាស្រូវ!  លក់អាចម៍ដី(បឹងបែកក្អម) ចំនួន៥៤ហិកតា ដោយក្នុង១ហិកតាៗតម្លៃ៣០.០០០$ ឥឡូវសម្រេចផ្លាស់ប្ដូរ អភិបាលស្រុកមុខកំពូល​  ||   

» ព័ត៌មានជាតិ » ឡាន​បើក​បុក​អ្នកដើរ​ទាំង​កំរោល សំណាងល្អ​មិន​គ្រោះថ្នាក់​ដល់​អាយុជីវិត គ្រាន់តែ​បាក់ជើង​ម្ខាង

ឡាន​បើក​បុក​អ្នកដើរ​ទាំង​កំរោល សំណាងល្អ​មិន​គ្រោះថ្នាក់​ដល់​អាយុជីវិត គ្រាន់តែ​បាក់ជើង​ម្ខាង

ស្ទឹងត្រែងៈ  គ្រោះថ្នាក់​ចរាចរណ៍​នេះ បាន​កើតឡើង​កាលពី​វេលា​ម៉ោង១២នាទី​យប់​ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១។ មុនពេល​កើតហេតុ គេ​បានឃើញ​រថយន្ត​កូរ៉ូឡា​មួយគ្រឿង​បើកបរ​ក្នុង​ល្បឿន​មធ្យម ក្រោយមក​ស្រាប់តែ​មក​បុក​ជនរងគ្រោះ ខណៈ​កំពុង​ដើរ​ឆ្លងថ្នល់ បណ្តាល​ឲ្យ​បាក់ជើង​ខាងស្តាំ។

រថយន្ត​បង្ក​ម៉ាក​កូរ៉ូឡា ពណ៌​ស្លែរ ពាក់​ស្លាក​លេខ​កំពង់ចាម 2A-1940។ ចំណែក​ជនរងគ្រោះ​ត្រូវបាន​គេ​ស្គាល់​ថា ឈ្មោះ ខាំ ចាន់​ទ្រី ភេទ​ប្រុស មានមុខរ​បរជា​សិក្ខាកាម​វគ្គ​ពន្លត់ និង​បង្ការ​អគ្គិភ័យ​នៅ​សាលា​បណ្ឌិត្យសភា​នគរបាល​កម្ពុជា​មកពី​អង្គភាព​ស្នងការដ្ឋាន​នគរបាល​ខេត្តស្ទឹងត្រែង។

បច្ចុប្បន្ន​ជនរងគ្រោះ ត្រូវបាន​អ្នក​ស្គាល់គ្នា និង​មិត្តភក្តិ​បញ្ជូនទៅ​ព្យាបាល​នៅ​ភ្នំពេញ។ ចំណែកឯ​រថយន្ត​បង្ក ត្រូវបាន​សមត្ថកិច្ច​ចាត់កា​រ​តាមច្បាប់៕

 

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya