ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បីរឿងលោក អ៊ុំ វុទ្ធទី និងបក្ខពួក ឆបោកលុយ ពីជនរងគ្រោះប្រមាណជាង ៣១ម៉ឺនដុល្លារ  ព្រោះតែ….  នៅភ្នំពេញ​  ||     ផ្ទុះរឿងអាស្រូវ!  លក់អាចម៍ដី(បឹងបែកក្អម) ចំនួន៥៤ហិកតា ដោយក្នុង១ហិកតាៗតម្លៃ៣០.០០០$ ឥឡូវសម្រេចផ្លាស់ប្ដូរ អភិបាលស្រុកមុខកំពូល​  ||     តើប្រជាពលរដ្ឋខុស ឬក៏មន្ត្រីជាអ្នកខូច ក្រោមល្បិចកន្ទេលធំបន្លំដេក ? ភ្ញាក់ផ្អើល! ប្រជាជន៧គ្រួសារ ស្រុកដងទង់ ប្ដឹងអភិបាលរងខេត្តកំពត អភិបាលស្រុកដងទង់ និងមន្ត្រីពាក់ព័ន្ធ រឿងដោះស្រាយដីធ្លីពុករលួយ  ទៅអង្គភាពប្រឆាំងអំពើពុករលួយ​  ||     មន្រ្តីច្រើននាក់ ទទួលបានផលប្រយោជន៍ពីគម្រោងស្តារបឹងបែកក្អម ស្រុកមុខកំពូល​  ||     ភ្ញាក់ផ្អើល! មន្ត្រីមួយចំនួនសើមមាត់ ដោយសារអាចម៍ដី លក់ឲ្យឈ្មួញមួយហិកតា តម្លៃ ៣ម៉ឺនដុល្លារ?​  ||   

» ព័ត៌មានជាតិ » មើលមុខ​អ្នក​ប្រចាំ​នៅ​ភ្នំពេញ ម្នាក់ ករណី​គ្រឿងញៀន

មើលមុខ​អ្នក​ប្រចាំ​នៅ​ភ្នំពេញ ម្នាក់ ករណី​គ្រឿងញៀន

ភ្នំពេញៈ កាលពី​វេលា​ម៉ោង១នឹង២០នាទី​រំលងអធ្រាត្រ​ឈានចូល ថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៧ នៅ​ម្តុំ​រោងចក្រ​ឆ្នាំង ស្ថិតក្នុង​សង្កាត់​ស្រះចក ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ ។

ជនសង្ស័យ​មានឈ្មោះ ថា ភ័​ក្ត្រា ភេទ​ប្រុស អាយុ២៥ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ កន្លែង​ស្នាក់នៅ​មិន​ពិតប្រាកដ។

មុនពេល​កើតហេតុ​សមត្ថកិច្ច​បាន​ដើរល្បាត ស្រាប់តែ​ប្រទះឃើញ​ជនសង្ស័យ​កំពុងតែ​ឈរ ដោយមាន​ការសង្ស័យ សមត្ថកិច្ច​ក៏បាន​ជិះ​ទៅជិត ដើម្បី​ចុះទៅ​ឆែក ប៉ុន្តែ​ត្រូវបាន​ជនសង្ស័យ​ដឹងខ្លួន​ទាន់ ហើយ​បាន​បោះ​ថ្នាំញៀន​ចោល​ចូលទៅ​សំរាម និង​ព្បា​យាម​រត់គេច ភ្លាមៗកម្លាំង​បាន​រត់​ដេញតាម​ពីក្រោយ ហើយ​ឃាត់​បាន​ទាំង​មានការ​ប្រតាយប្រតប់ ចំណែក​ថ្នាំញៀន​ដែល​ជនសង្ស័យ​បោះចោល ត្រូវបាន​កម្លាំង​រកឃើញ​មាន​ចំនួន៩កញ្ចប់​តូច ។

ចំណែក​វត្ថុតាង​ដែល​ដកហូត​បាន​ពី​ជនសង្ស័យ​រួមមាន ៖ ឧបករណ៍ប្រើប្រាស់​នៅ​សារធាតុ​ញៀន​មួយចំនួន និង​ថ្នាំញៀន​ប្រភេទ​ម៉ា​ទឹកកក​ចំនួន៩កញ្ចប់​តូច រួមទាំង​ម៉ូតូ​មួយគ្រឿង​ទៀតផង ៕

 

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya