ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បីលោក ហ៊ឹម ឡូញ ប្រធានសាខាពន្ធដារខេត្តព្រៃវែង ធុំក្លិនពុករលួយ?​  ||     បទល្មើសនេសាទកើតឡើងពេញបន្ទុក តំបន់បឹងទន្លេសាបព្រំប្រទល់ ខេត្តកណ្តាល ខេត្តកំពង់ចាម និងខេត្តកំពង់ឆ្នាំង​  ||     បើកសង្វៀនបញ្ជល់មាន់ ទ្រង់ទ្រាយធំដំណើរការយ៉ាងរលូន  ម្ចាស់សៃវៀន ឈ្មោះ វណ្ណ នៅកំពង់ចាម​  ||     ល្បីរឿងលោក អ៊ុំ វុទ្ធទី និងបក្ខពួក ឆបោកលុយ ពីជនរងគ្រោះប្រមាណជាង ៣១ម៉ឺនដុល្លារ  ព្រោះតែ….  នៅភ្នំពេញ​  ||     ផ្ទុះរឿងអាស្រូវ!  លក់អាចម៍ដី(បឹងបែកក្អម) ចំនួន៥៤ហិកតា ដោយក្នុង១ហិកតាៗតម្លៃ៣០.០០០$ ឥឡូវសម្រេចផ្លាស់ប្ដូរ អភិបាលស្រុកមុខកំពូល​  ||   

» ព័ត៌មានជាតិ » បាត់​ប្អូនស្រី ជាបន្ទាន់… ខ្ញុំ​បាន​បាត់​ប្អូនស្រី​កាលពី​ម៉ោង 5 ល្ងាច​មិញ​នេះ

បាត់​ប្អូនស្រី ជាបន្ទាន់… ខ្ញុំ​បាន​បាត់​ប្អូនស្រី​កាលពី​ម៉ោង 5 ល្ងាច​មិញ​នេះ

ភ្នំពេញ៖ យោងតាម​គណនី​ហ្វេ​ស​ប៊ុ​ក ឈ្មោះ chheng chheng បាន​បង្ហោះ​សារ​ពី​ដំណឹង​ស្វែងរក​ប្អូនស្រី ដែល​បាន​បាត់​កាលពី​ម៉ោង ៥ល្ងាច​មិញ​ថ្ងៃទី ២៦ ខែមិថុនា ឆ្នាំ២០១៧ ដែល​បាន​សរសេរ​ប្រហែលជា​ម៉ោង​មុននេះ​ថា ដំណឹង​ស្វែងរក​ប្អូនស្រី​ជាបន្ទាន់… ខ្ញុំ​បាន​បាត់​ប្អូនស្រី​កាលពី​ម៉ោង 5 ល្ងាច​មិញ​នេះ​ថ្ងៃទី 26ខែមិថុនា នៅពេលដែល​នាង​ចេញពី​រៀន​គួរ​នៅ​វិទ្យាល័យ​ហ៊ុនសែន​បុរី100ខ្នង ក្នុង​សង្កាត់​ទឹកថ្លា​ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ… ឈ្មោះ អៀវ ប៊ុន​ធេង អាយុ 17ឆ្នាំ រៀន​ថ្នាក​ទី 12នៅ​វិទ្យាល័យ​ហ៊ុនសែន​បុរី100ខ្នង…នាង​មាន​ភិនភាគ​រាង​ធាត់​បន្តិច​ហើយ​សំបុរ​ស្រអែម…ជិះ​ម៉ូតូ​ម៉ាក Suzuki Let’s ពណ៌​សរ​បិទ​ខ្មៅ​ដែលមាន​ស្លាក​លេខ ភ្នំពេញ 1FA-7351បើ​មាន​បងប្អូន​ពូ​មីង​ណា​បានឃើញ​ប្អូនស្រី​ខ្ញុំ​ដែលមាន​ភិនភាគ​ដូច​រូប​ខាងក្រោម​នេះ​សូមជួយ​ទូរស័ព្ទ​មក​ទាក់ទង​យើងខ្ញុំ​ជាបន្ទាន់​ផង​ព្រោះ​ពេលនេះ​មិនដឹង​នាង​នៅ​ណា​ទេ… ទូរស័ព្ទ​ទំនាក់ទំនង 093 280 038, នឹង 012/015 554337សូមជួយ share បន្ទាន់​ផង តែបើ​យើង​សង្កេតមើល​រូបភាព​ខាងក្រោម​នេះ មាន​គណនី​ហ្វេ​ស​ប៊ុ​ក ឈ្មោះ Noch Noch បាន​ឆាត​ក្នុង​ប្រអប់​សារ (In box) ថា ដំណឹង​ស្វែងរក​ប្អូនស្រី​ជាបន្ទាន់ ខ្ញុំ​បាត់​ប្អូនស្រី​កាលពី​ម៉ោង ៥ល្ងាច​នេះ………. បង​ជួយ​ស្វែងរក​ប្អូនស្រី​ឲ្យ​ញ៉ុ​ម​ផង ៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya