ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បី លោក ឃុន ប៊ុនហូ មេបញ្ជាការរង កងរាជអាវុធហត្ថខេត្តកំពង់ធំ និងបក្ខពួក ជះឥទ្ធិពលដ៏អាក្រក់​  ||     ក្លិនស្អុយបែកធ្លាយមកក្រៅ ពីរឿងលោក ហ៊ួ សេន ហៅ សុខ ណា ជាមន្ត្រីយោធាអធិការកិច្ច និងអ្នកកាសែតពីររូបឈ្មោះ សាមុត និង ឈ្មោះ ពុជ និងបក្ខពួកផ្សេងទៀតបានគម្រាម និងជំរិតយកលុយពីប្រជាពលរដ្ឋ២គ្រួសារ ដែលរស់នៅភូមិសំពោចឃុំឃ្សឹមអស់ចំនួន៤លាន៨០ម៉ឺនរៀល​  ||     អ្នកធ្វើសកម្មភាពបំផ្លាញព្រៃឈើ និងទន្ទ្រានកាន់កាប់ដីព្រៃ នៅតែអាចគេចផុតពីសំណាញ់ច្បាប់​  ||     លេចព័ត៌មាន ! ពលរដ្ឋហួសចិត្ត និងមន្ទីរពេទ្យបង្អែក ស្រុកខ្សាច់កណ្ដាល រវល់ហូបចុកជុំគ្នា ផ្ដល់សេវាសាធារណៈមិនល្អ គ្មានចិត្តជួយសង្គ្រោះពលរដ្ឋ​  ||     ល្បី! លោកសក្កិ4 ញឹមប៉ក់ នៅសឹករងខេត្តបន្ទាយមានជ័យ ពិតជាមានសិទ្ធិធំមែន​  ||   

» ព័ត៌មានជាតិ » ប្រធាន​សហ​ជិព​សេរី​កម្មករ អំពាវនាវ​កម្មករ​-​កម្មការិនី ផ្អាក​ការងារ​២​ថ្ងៃ ដើម្បី​ទាមទា​សិទ្ធិសេរីភាព នឹង​សុំ​ដំឡើង​ប្រាក់​ឈ្នួ​ល

ប្រធាន​សហ​ជិព​សេរី​កម្មករ អំពាវនាវ​កម្មករ​-​កម្មការិនី ផ្អាក​ការងារ​២​ថ្ងៃ ដើម្បី​ទាមទា​សិទ្ធិសេរីភាព នឹង​សុំ​ដំឡើង​ប្រាក់​ឈ្នួ​ល

​ភ្នំពេញ​៖  ប្រធាន សហជីព​សេរី​កម្មករ នៃ​ព្រះរាជាណាចក្រ​កម្ពុជា លោក ជា មុនី បាន​អំពាវនាវ​ដល់ កម្មករ -​កម្មការិនី នូវ​ទូទាំងប្រទេស ឲ្យ​ផ្អាក​ការងារ ពីរ​ថ្ងៃ គឺ​ថ្ងៃទី ២២-២៣ ខែតុលា ឆ្នាំ​២០១៣ ដើម្បី​ទាមទារ​ឲ្យ តុលាការ ដោះលែង​បុគ្គលិក និង​កម្មករ​រោងចក្រ សា​ប្រ៊ី​ណា​ចំនួន​៨​នាក់ ដែលជា​សមាជិក​ក្នុង​សហជីព​របស់ខ្លួន និង​ទាមទារ​សុំ​ដំឡើង​ប្រាក់​ឈ្នួល​ដល់ ១៥០​ដុល្លារ ក្នុង​មួយខែ​។​
​យោងតាម​សេចក្តីជូនដំណឹង ដែល​ចុះហត្ថលេខា​ពី​លោក ជា មុនី ប្រធាន​សហជីព សេរី​កម្មករ នៃ​ព្រះរាជា​ណា ចក្រ​កម្ពុជា ដែល​សារព័ត៌មាន​អរិយធម៌ ទទួល​នៅ​ថ្ងៃទី​១៩​តុលា នេះ​បាន​ឲ្យ​ដឹងថា សហជីព​សេរី​កម្មករ នៃ​ព្រះរាជាណាចក្រ​កម្ពុជា សូម​ធ្វើការ​អំពាវនាវ​ដល់ ថ្នាក់ដឹកនាំ​សហជីព សេរី​កម្មករ និង​កម្មករ កម្មការិនី​តាម បណ្តា​រោងចក្រ សហគ្រាស​ទាំងអស់ មេត្តា​ចូលរួម​ធ្វើ​កូដកម្ម ផ្អាក​ការងារ​ចំនួន​ពីរ ថ្ងៃទី​២២-២៣ ខែតុលា ឆ្នាំ ២០១៣​ដើម្បី​ទាមទារ ឲ្យ​តុលាការ​ដោះលែង​បុគ្គលិក​សហជីព និង​កម្មករ​រោងចក្រ សា​ប្រ៊ី​ណា​ទាំង​៨​នាក់ ដែល តុលាការ​ឃុំខ្លួន អស់​រយៈពេល​ជាង​៤​ខែ ទាំង​អយុត្តិធម៌ និង​ទាមទារ​តម្លើង​ប្រាក់​ឈ្នួល អប្បបរមា​ឲ្យ​ដល់​ចំនួន ៦០​ម៉ឺន​រៀល ឬ​១៥០​ដុល្លារ​ក្នុង​មួយខែ ។​
​សេចក្តីជូនដំណឹង​បន្តថា ការធ្វើ​កូដកម្ម​ផ្អាក​ការងារ របស់​កម្មករ​-​កម្មការិនី ទាំងអស់​នាពេលនេះ គឺជា​សញ្ញា​មួយ ប្រាប់​ទៅ បណ្តា​រោងចក្រ​សហគ្រាស ទាំងអស់​ថា បងប្អូន​កម្មករ កម្មការិនី​ត្រូវការ​ប្រាក់​ឈ្នួល ១៥០​ដុល្លារ​ក្នុង មួយខែ ដើម្បី​ទ្រទ្រង់​ជីវភាព និង​សុខភាព​របស់ខ្លួន​។ ការចូលរួម​របស់​ក​ម្មករ​-​កម្មការិនី គឺជា​ប្រយោជន៍​ផ្ទាល់​ខ្លួនឯង និង​ប្រយោជន៍​សង្គម​ទាំងមូល​ផងដែរ ៕

លោក ជា-មុន្នី

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya