ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 បើកសង្វៀនបញ្ជល់មាន់ ទ្រង់ទ្រាយធំដំណើរការយ៉ាងរលូន  ម្ចាស់សៃវៀន ឈ្មោះ វណ្ណ នៅកំពង់ចាម​  ||     ល្បីរឿងលោក អ៊ុំ វុទ្ធទី និងបក្ខពួក ឆបោកលុយ ពីជនរងគ្រោះប្រមាណជាង ៣១ម៉ឺនដុល្លារ  ព្រោះតែ….  នៅភ្នំពេញ​  ||     ផ្ទុះរឿងអាស្រូវ!  លក់អាចម៍ដី(បឹងបែកក្អម) ចំនួន៥៤ហិកតា ដោយក្នុង១ហិកតាៗតម្លៃ៣០.០០០$ ឥឡូវសម្រេចផ្លាស់ប្ដូរ អភិបាលស្រុកមុខកំពូល​  ||     តើប្រជាពលរដ្ឋខុស ឬក៏មន្ត្រីជាអ្នកខូច ក្រោមល្បិចកន្ទេលធំបន្លំដេក ? ភ្ញាក់ផ្អើល! ប្រជាជន៧គ្រួសារ ស្រុកដងទង់ ប្ដឹងអភិបាលរងខេត្តកំពត អភិបាលស្រុកដងទង់ និងមន្ត្រីពាក់ព័ន្ធ រឿងដោះស្រាយដីធ្លីពុករលួយ  ទៅអង្គភាពប្រឆាំងអំពើពុករលួយ​  ||     មន្រ្តីច្រើននាក់ ទទួលបានផលប្រយោជន៍ពីគម្រោងស្តារបឹងបែកក្អម ស្រុកមុខកំពូល​  ||   

» ព័ត៌មានជាតិ » បុរស​ម្នាក់ សំរេចចិត្ត​ចង ក សម្លាប់ខ្លួន

បុរស​ម្នាក់ សំរេចចិត្ត​ចង ក សម្លាប់ខ្លួន

ភ្នំពេញៈ កាលពី​រសៀល ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៧ បុរស​ពោះម៉ាយ​មាន​ជំងឺ​ប្រចាំកាយ សម្រេចចិត្ត​ចងក​សម្លាប់ខ្លួន នៅ​រោង​កំសត់ តាមផ្លូវ​រថភ្លើង ភូមិ២ សង្កាត់​ស្រះចក ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ ។

ជនរងគ្រោះ​មានឈ្មោះ ទេព សារ៉េត ភេទ​ប្រុស អាយុ៣៨ឆ្នាំ មុខរបរ​អតីត​កម្មករ​ក្រុមហ៊ុន​ស៊ិន​ទ្រី មាន​ប្រពន្ធ​ឈ្មោះ តាំ ម៉ាច ភេទ​ស្រី អាយុ៣០ឆ្នាំ ស្នាក់នៅ​ខាងក្រោយ​សកល​វិទ្យាល័យ​តិច​ណូ និង​មាន​កូនស្រី​ចំនួន២នាក់ ។

ជនរងគ្រោះ​បាន​លែងលះ​ប្រពន្ធ រយះពេល​ជាង៤ឆ្នាំ​មកហើយ និង​មាន​ជំងឺ​ទាច​ទឹក ដោយ​ជំងឺ​ចាប់ផ្តើម​ធ្វើ​ទុក​ខ្លាំង រយះពេល៤ខែ​ចុងក្រោយ ទើប​គាត់​លាឈប់​ពី​ការងារ ជា​កម្មករ​បោស​ប្រមូល​សំរាម នៃ​ក្រុមហ៊ុន​ស៊ិន​ទ្រី ដោយ​គាត់​ពិបាក​ជាមួយ​ជំងឺ ក៏​សម្រេចចិត្ត​ចងក​បញ្ចប់ជីវិត​ខ្លួន នៅក្បែរ​រោង​កំសត់ ហាលខ្យល់​ហាលភ្លៀង​ដូច្នេះ ។

នៅពេល​កើតហេតុ ប្រពន្ធ​ជនរងគ្រោះ​បានមក​មើល និង​បាន​យំសោក​ស្តាយ​អាណិត​អាឡោះអាល័យ ។ ស្របពេល​មេឃ​ភ្លៀង​ខ្លាំង បាន​ធ្លាក់ចុះ​ដូច​ចាក់ទឹក ធ្វើ​ឲ្យ​អ្នកភូមិផង​របង​តែមួយ រំជួលចិត្ត​អាណិតអាសូរ កាន់តែខ្លាំង​ឡើង  ៕

 

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya