ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បីរឿងលោក អ៊ុំ វុទ្ធទី និងបក្ខពួក ឆបោកលុយ ពីជនរងគ្រោះប្រមាណជាង ៣១ម៉ឺនដុល្លារ  ព្រោះតែ….  នៅភ្នំពេញ​  ||     ផ្ទុះរឿងអាស្រូវ!  លក់អាចម៍ដី(បឹងបែកក្អម) ចំនួន៥៤ហិកតា ដោយក្នុង១ហិកតាៗតម្លៃ៣០.០០០$ ឥឡូវសម្រេចផ្លាស់ប្ដូរ អភិបាលស្រុកមុខកំពូល​  ||     តើប្រជាពលរដ្ឋខុស ឬក៏មន្ត្រីជាអ្នកខូច ក្រោមល្បិចកន្ទេលធំបន្លំដេក ? ភ្ញាក់ផ្អើល! ប្រជាជន៧គ្រួសារ ស្រុកដងទង់ ប្ដឹងអភិបាលរងខេត្តកំពត អភិបាលស្រុកដងទង់ និងមន្ត្រីពាក់ព័ន្ធ រឿងដោះស្រាយដីធ្លីពុករលួយ  ទៅអង្គភាពប្រឆាំងអំពើពុករលួយ​  ||     មន្រ្តីច្រើននាក់ ទទួលបានផលប្រយោជន៍ពីគម្រោងស្តារបឹងបែកក្អម ស្រុកមុខកំពូល​  ||     ភ្ញាក់ផ្អើល! មន្ត្រីមួយចំនួនសើមមាត់ ដោយសារអាចម៍ដី លក់ឲ្យឈ្មួញមួយហិកតា តម្លៃ ៣ម៉ឺនដុល្លារ?​  ||   

» ព័ត៌មានជាតិ » ខ្លាំង​ប៉ះ​ខ្លាំង របួស​ទាំងសងខាង ចុងក្រោយ​ចូល​ប៉ុស្តិ៍​ប៉ូលិស​ទាំង២

ខ្លាំង​ប៉ះ​ខ្លាំង របួស​ទាំងសងខាង ចុងក្រោយ​ចូល​ប៉ុស្តិ៍​ប៉ូលិស​ទាំង២

ភ្នំពេញៈ ហេតុការណ៍​នេះ បាន​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល នៅវេលា​ម៉ោង១និង១០នាទី​យប់ ឈានចូល ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៧ តាម​បណ្តោយ​ផ្លូវ​លេខ១៨២ កែង​និង​ផ្លូវ​លេខ២៥៣ ស្ថិតក្នុង​សង្កាត់​ទឹកល្អក់៣ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ ។

មុនពេល​កើតហេតុ គាត់​បាន​បើកបរ​រថយន្ត​តាក់ស៊ី​ម៉ែត្រ១គ្រឿង ពណ៌​ស ដែលជា​រថយន្ត​របស់​ក្រុមហ៊ុន VIP ឆ​យ ដែលមាន​ពាក់​ស្លាក​លេខ​ភ្នំពេញ 2AA-9439 ធ្វើដំណើរ​តាម​បណ្តោយ​ផ្លូវ​ម៉ៅ​សេទុង ក្នុងទិសដៅ​ពី​ត្បូង​ទៅ​ជើង ខណៈពេល បើក​មកដល់​ស្តុ​ប​ទេព​ផន គាត់​បាន​បើករថយន្ត​បត់​ទៅ​ឆ្វេង ចូល​តាម​បណ្តោយ​ផ្លូវ​លេខ១៨២វិញ ភ្លាមៗនោះ ក៏មាន​រថយន្ត​តាក់ស៊ី​ម៉ែត្រ​ក្រហម ១គ្រឿង​ផ្សេងទៀត ពាក់​ស្លាក​លេខ​ភ្នំពេញ 2AA-5521 ធ្វើដំណើរ​បញ្ច្រាស់ទិស​គ្នា បើក​មក​ត្រង់ យ៉ាង​លឿន មិន​គោរព​ភ្លើងស្តុប បណ្តាល​ឲ្យ​បុរស​បើករថយន្ត​តាក់ស៊ី​ម៉ែត្រ VIP ឆ​យ វាក់​អើ ហើយ ក៏​បើក​កញ្ចក់​រថយន្ត និយាយ​ទៅកាន់​អ្នកបើកបរ​រថយន្ត​តាក់​ស៊ិ​ម៉ែត្រ​ក្រហម​ថា (កុំ​បើកបរ​រថយន្ត​ចឹ​ង គឺ​មិនត្រូវ​ទេ) ស្រាប់តែ​បុរស​ដែល​បើករថយន្ត​តាក់ស៊ី​ម៉ែត្រ​ក្រហម ក៏មាន​ការខឹង​សំបារ​និង​គាត់ ហើយ​បាន​ចុះ​ពីលើ​រថយន្ត មក​ទាញ​គាត់​ចេញពី​រថយន្ត ហើយ​បាន​វាយ​គាត់​ទៀត គាត់​បន្តថា ដោយ​មិនដឹង​ធ្វើ​យ៉ាងម៉េច គាត់​ក៏បាន​តប​តដៃ​ជាមួយ​បុរស​ដែល​បើកបរ​រថយន្ត​តាក់​សី​ុ​ម៉ែត្រ​ក្រហម​វិញ ក៏បាន​ប្រតាយប្រតប់​គ្នា​ទៅវិញទៅមក បណ្តាល​ឲ្យ​បុរស​ដែលជា​អ្នកបើករថយន្ត​តាក់ស៊ី​ម៉ែត្រ​ក្រុមហ៊ុន VIP ឆ​យ រងរបួស​ដៃ​ខាងឆ្វេង​ម្ខាង រីឯ​បុរស​ម្នាក់ទៀត​ដែលជា​អ្នកបើករថយន្ត​តាក់ស៊ី​ម៉ែត្រ​ក្រហម រងរបួស​ប៉ោង​មុខ​ប៉ោង​មាត់ បង្កអោយមាន​ការភ្ញាក់ផ្អើល​យ៉ាងខ្លាំង​ម្តុំ​ស្តុ​ប​ក្បែរ​ប៉ុស្តិ៍នគរបាល ទឹកល្អក់៣ ខណៈពេល​កំពុងតែ​ប្រតាយប្រតប់​គ្នា ។

មុនពេល​កើតហេតុ គាត់​បាន​បើករថយន្ត​តាក់ស៊ី​ម៉ែត្រ​ក្រហម ១គ្រឿង ដែលមាន​ពាក់​ស្លាក​លេខ​ភ្នំពេញ 2AA-5521 ដឹក​ភ្ញៀវ​ម្នាក់ ខណៈពេល​បើកបរ​មក​ដល់​ស្តុ​ប​ទេព​ផន បាន​វាក់​អើ ជាមួយ​រថយន្ត​តាក់ស៊ី​ម៉ែត្រ១គ្រឿង ពណ៌​ស ដែលជា​រថយន្ត​របស់​ក្រុមហ៊ុន VIP ឆ​យ ដែលមាន​ពាក់​ស្លាក​លេខ​ភ្នំពេញ 2AA-9439 ហើយ​មានការ​ឈ្លោះប្រកែក​គ្នា​បន្តិចបន្តួច​ទៀតផង ហើយ​បុរស​ដែល​បើករថយន្ត​តាក់ស៊ី​ម៉ែត្រ​ក្រហម បាន​បត់​រថយន្ត​មក​ស្តាំ ធ្វើដំណើរ​តាម​បណ្តោយ​ផ្លូវ​លេខ១៨២វិញ​ម្តង ក្នុងទិសដៅ​ពី​កើតមក​លិច លុះ​មកដល់​កន្លែងកើតហេតុ កែង​និង​ផ្លូវ​លេខ២៥៣ នៅក្បែរ​ប៉ុស្តិ៍នគរបាល​ទឹកល្អក់៣ បុរស​ដែល​បើករថយន្ត​តាក់ស៊ី​ម៉ែត្រ​ក្រុមហ៊ុន VIP ឆ​យ បាន​បើករថយន្ត​ដេញតាមរ​ថ​យន្ត​គាត់​ពីក្រោយ ហើយ​បាន​ចុះ​ពីលើ​រថយន្ត មក​វាយ​គ្នា បណ្តាល​ឲ្យ​គាត់​ប៉ោង​មុខ​ប៉ោង​មាត់ ហើយ​ទូ​រស​ព្ឌ​របស់គាត់ ពេលដែល​ប្រតាយប្រតប់​គ្នា​ជាមួយ​បុរស​ដែល​បើករថយន្ត​តាក់ស៊ី​ម៉ែត្រ​ក្រុមហ៊ុន VIP ឆ​យ រង​ការខូចខាត​បែក​កញ្ចក់​ទូ​រស​ព្ឌ​គាត់​ទៀត  ៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya