ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 បើកសង្វៀនបញ្ជល់មាន់ ទ្រង់ទ្រាយធំដំណើរការយ៉ាងរលូន  ម្ចាស់សៃវៀន ឈ្មោះ វណ្ណ នៅកំពង់ចាម​  ||     ល្បីរឿងលោក អ៊ុំ វុទ្ធទី និងបក្ខពួក ឆបោកលុយ ពីជនរងគ្រោះប្រមាណជាង ៣១ម៉ឺនដុល្លារ  ព្រោះតែ….  នៅភ្នំពេញ​  ||     ផ្ទុះរឿងអាស្រូវ!  លក់អាចម៍ដី(បឹងបែកក្អម) ចំនួន៥៤ហិកតា ដោយក្នុង១ហិកតាៗតម្លៃ៣០.០០០$ ឥឡូវសម្រេចផ្លាស់ប្ដូរ អភិបាលស្រុកមុខកំពូល​  ||     តើប្រជាពលរដ្ឋខុស ឬក៏មន្ត្រីជាអ្នកខូច ក្រោមល្បិចកន្ទេលធំបន្លំដេក ? ភ្ញាក់ផ្អើល! ប្រជាជន៧គ្រួសារ ស្រុកដងទង់ ប្ដឹងអភិបាលរងខេត្តកំពត អភិបាលស្រុកដងទង់ និងមន្ត្រីពាក់ព័ន្ធ រឿងដោះស្រាយដីធ្លីពុករលួយ  ទៅអង្គភាពប្រឆាំងអំពើពុករលួយ​  ||     មន្រ្តីច្រើននាក់ ទទួលបានផលប្រយោជន៍ពីគម្រោងស្តារបឹងបែកក្អម ស្រុកមុខកំពូល​  ||   

» ព័ត៌មានជាតិ » ឃាតកម្ម​ជន​មិន​ស្គាល់មុខ​បានសម្លាប់​កម្មករ​ម្នាក់ យក​សព​ទៅ​ទម្លាក់​ចូលក្នុង​ព្រៃ

ឃាតកម្ម​ជន​មិន​ស្គាល់មុខ​បានសម្លាប់​កម្មករ​ម្នាក់ យក​សព​ទៅ​ទម្លាក់​ចូលក្នុង​ព្រៃ

(ព្រះវិហារ)៖ ហេតុការណ៍​ឃាតកម្ម​នេះ អាច​កើតឡើង​នៅ​ចំណុច​ព្រៃវែង ក្នុង​ក្រុមហ៊ុន​ឆៃ​ណា ស្ថិត​ក្នុងភូមិ​ត្រពាំង​ទន្ទឹម​ឃុំ​រមទម ស្រុក​រវៀង ខេត្តព្រះវិហារ​កាលពី ចន្លោះ​ម៉ោង១០ ដល់​ម៉ោង៥ទាប​ប​ភ្លឺ​ថ្ងៃទី២៤ មិថុនា ២០១។  ឃាតកម្ម​ដែល​ជន​មិន​ស្គាល់មុខ​បានសម្លាប់​កម្មករ​ម្នាក់​កាប់​អុស​ឲ្យ​ក្រុមហ៊ុន​ឆៃ​ណា​ដោយ​យក​សព​ទៅ​ទម្លាក់​ចូលក្នុង​ព្រៃ​ក្បែរ​ផ្លូវលំ​មួយកន្លែង។

ជនរងគ្រោះ​ឈ្មោះ ហៀ​ង ភាព ភេទ​ប្រុស អាយុ៣៥ឆ្នាំ មុខរបរ​ជា​កម្មករ​កាប់​អុស​របស់​ក្រុមហ៊ុន​ឆៃ​ណា និង​ស្នាក់​ក្នុង​ក្រុមហ៊ុន​នោះ​តែម្តង ។ជន​រង គ្រោះ​ត្រូវ​ជន​មិន​ស្គាល់មុខ​លប​កាប់​ពី ក្រោយ ចំ​កណ្តាល​ក្បាល​បណ្តាល​ឲ្យ​ស្លាប់ នៅ និង កន្លែង ។

ជំហាន​ដំបូង​ថា ជា​អំពើ​ឃាតកម្ម​ពិតប្រាកដ ។ តែ​ទោះជា យ៉ាងណាក្តី សម​ត្ត​កិច្ច​កំពុងបើក​ការស៊ើបអង្កេត និង​ស្រាវជ្រាវ​យ៉ាង​យកចិត្ត​ទុក ដើម្បី​វែកមុខ​ឃាតករ​នាំមក​ផ្តន្ទាទោស​តាមផ្លូវ​ច្បាប់។ ចំណែក​សាកសព​ត្រូវបាន​ក្រុមគ្រួសារ​ដែលមាន​ការជួយ​ឧបត្ថម​គាំទ្រ​ពី​ក្រុមហ៊ុន​នាំយកទៅ​ធ្វើបុណ្យ​បូជា​តាម​ប្រពៃណី ៕

 

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya