ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បីរឿងលោក អ៊ុំ វុទ្ធទី និងបក្ខពួក ឆបោកលុយ ពីជនរងគ្រោះប្រមាណជាង ៣១ម៉ឺនដុល្លារ  ព្រោះតែ….  នៅភ្នំពេញ​  ||     ផ្ទុះរឿងអាស្រូវ!  លក់អាចម៍ដី(បឹងបែកក្អម) ចំនួន៥៤ហិកតា ដោយក្នុង១ហិកតាៗតម្លៃ៣០.០០០$ ឥឡូវសម្រេចផ្លាស់ប្ដូរ អភិបាលស្រុកមុខកំពូល​  ||     តើប្រជាពលរដ្ឋខុស ឬក៏មន្ត្រីជាអ្នកខូច ក្រោមល្បិចកន្ទេលធំបន្លំដេក ? ភ្ញាក់ផ្អើល! ប្រជាជន៧គ្រួសារ ស្រុកដងទង់ ប្ដឹងអភិបាលរងខេត្តកំពត អភិបាលស្រុកដងទង់ និងមន្ត្រីពាក់ព័ន្ធ រឿងដោះស្រាយដីធ្លីពុករលួយ  ទៅអង្គភាពប្រឆាំងអំពើពុករលួយ​  ||     មន្រ្តីច្រើននាក់ ទទួលបានផលប្រយោជន៍ពីគម្រោងស្តារបឹងបែកក្អម ស្រុកមុខកំពូល​  ||     ភ្ញាក់ផ្អើល! មន្ត្រីមួយចំនួនសើមមាត់ ដោយសារអាចម៍ដី លក់ឲ្យឈ្មួញមួយហិកតា តម្លៃ ៣ម៉ឺនដុល្លារ?​  ||   

» ព័ត៌មានជាតិ » គ្រោះថ្នាក់​ចរាចរ​គួរ​ឲ្យ​រន្ធត់ ២នាក់​ប្តី​និង​ប្រពន្ធ​កំពុង​អង្គុយលេង​លើ​គ្រែ​នៅមុខ​ផ្ទះ ឡាន​ក្រឡាប់​សង្កត់​បណ្តាល​ឲ្យ​បាត់បង់​ជីវិត​ភា្លមៗ

គ្រោះថ្នាក់​ចរាចរ​គួរ​ឲ្យ​រន្ធត់ ២នាក់​ប្តី​និង​ប្រពន្ធ​កំពុង​អង្គុយលេង​លើ​គ្រែ​នៅមុខ​ផ្ទះ ឡាន​ក្រឡាប់​សង្កត់​បណ្តាល​ឲ្យ​បាត់បង់​ជីវិត​ភា្លមៗ

(ត្បូងឃ្មុំ)៖ កាលពី​រសៀល​ថ្ងៃទី២៥ខែមិថុនា ឆ្នាំ២០១៧ គ្រោះថ្នាក់​ចរាចរ​គួរ​ឲ្យ​រន្ធត់​ដែល​ពីរ​នាក់​ប្តី​និង​ប្រពន្ធ​កំពុង​អង្គុយលេង​លើ​គ្រែ​នៅមុខ​ផ្ទះ​ក៏មាន​រថយន្ត​ធុន​ធំ​ដឹកទំនិញ​មួយគ្រឿង​ក្រឡាប់​សង្កត់​បណ្តាល​ឲ្យ​បាត់បង់​ជីវិត​ភា្លម។គ្រោះ​អកុសល​នេះ​បាន​កើតឡើង​នៅក្នុង​ភូមិ​ជ័រ​កែង​ឃុំ​សេ​ដា​ស្រុក​តំបែរ​ខេត្ត​ត្បូងឃ្មុំ ។

ជនរងគ្រោះ​ទាំងពីរ​បុរស​ជា​ប្តី​មានឈ្មោះ​ស្លេះ​អា​លី​និង​ប្រពន្ធ​ឈ្មោះ​អៃ​សាស់​អ្នក​ទាំងពីរ​ជា​ជនជាតិខ្មែរ​អ៊ីស្លាម។មុន​កើតហេតុ​ជនរងគ្រោះ​ទាំងពីរ​បាន​អង្គុយលេង​នៅលើ​គ្រែ​នៅមុខ​ផ្ទះ​របស់ខ្លួន។ខណៈនោះ​ស្រាប់​តែមាន​រថយន្ត​ដឹកទំនិញ​ធុន​ធំ​មួយគ្រឿង​បើក​មក​កាត់​ហើយក៏​ក្រឡាប់​សង្កត់​តែម្តង។បន្ទាប់ពី​បង្ក​ឲ្យ​មាន​អ្នកស្លាប់​សមត្ថកិច្ច​បាន​ចាត់ការ​ក្នុង​រឿងនេះ៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya