ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បីរឿងលោក អ៊ុំ វុទ្ធទី និងបក្ខពួក ឆបោកលុយ ពីជនរងគ្រោះប្រមាណជាង ៣១ម៉ឺនដុល្លារ  ព្រោះតែ….  នៅភ្នំពេញ​  ||     ផ្ទុះរឿងអាស្រូវ!  លក់អាចម៍ដី(បឹងបែកក្អម) ចំនួន៥៤ហិកតា ដោយក្នុង១ហិកតាៗតម្លៃ៣០.០០០$ ឥឡូវសម្រេចផ្លាស់ប្ដូរ អភិបាលស្រុកមុខកំពូល​  ||     តើប្រជាពលរដ្ឋខុស ឬក៏មន្ត្រីជាអ្នកខូច ក្រោមល្បិចកន្ទេលធំបន្លំដេក ? ភ្ញាក់ផ្អើល! ប្រជាជន៧គ្រួសារ ស្រុកដងទង់ ប្ដឹងអភិបាលរងខេត្តកំពត អភិបាលស្រុកដងទង់ និងមន្ត្រីពាក់ព័ន្ធ រឿងដោះស្រាយដីធ្លីពុករលួយ  ទៅអង្គភាពប្រឆាំងអំពើពុករលួយ​  ||     មន្រ្តីច្រើននាក់ ទទួលបានផលប្រយោជន៍ពីគម្រោងស្តារបឹងបែកក្អម ស្រុកមុខកំពូល​  ||     ភ្ញាក់ផ្អើល! មន្ត្រីមួយចំនួនសើមមាត់ ដោយសារអាចម៍ដី លក់ឲ្យឈ្មួញមួយហិកតា តម្លៃ ៣ម៉ឺនដុល្លារ?​  ||   

» ព័ត៌មានជាតិ » បុរស​ម្នាក់ ត្រូវបាន​សមត្ថកិច្ច​ចាប់ខ្លួន តាម​ដីកា​របស់​តុលាការ បង្ក​ហិង្សា​ឆ្នាំ២០១៥ ចាប់ខ្លួន​ឆ្នាំ២០១៧

បុរស​ម្នាក់ ត្រូវបាន​សមត្ថកិច្ច​ចាប់ខ្លួន តាម​ដីកា​របស់​តុលាការ បង្ក​ហិង្សា​ឆ្នាំ២០១៥ ចាប់ខ្លួន​ឆ្នាំ២០១៧

កណ្តាលៈ បុរស​ម្នាក់ ត្រូវបាន​សមត្ថកិច្ច​ចាប់ខ្លួន តាម​ដីកា​របស់​តុលាការ​ខេត្តកណ្តាល ពីបទ​បង្ក​ហិង្សា​ដោយ​ចេតនា ។ ការស្រាវជ្រាវ​អនុវត្ត​ដីកាចាប់ខ្លួន​នេះ ធ្វើឡើង​កាលពី​ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៧ វេលា​ម៉ោង៤:០០នាទី​ល្ងាច នៅ​ចំណុច​ភូមិ​ស្រះ​ពោធិ៍ ឃុំ​ផ្សារ​ដែក ស្រុក​ពញាឮ ខេត្ដ​កណ្ដាល។

កម្លាំង​ផ្នែក​នគរបាល​យុ​ត្តិ​ធ​ម៍ បានធ្វើការ​ឃាត់ខ្លួន ឈ្មោះ អ៊ី ផានិត ភេទ​ប្រុស អាយុ៤១ឆ្នាំ ជនជាតិខ្មែរ មុខរបរ​កម្មករសំណង់ មាន​ទីលំនៅ​ភូមិ​ស្រះ​ពោធិ៍ ឃុំ​ផ្សារ​ដែក ស្រុក​ពញាឮ ខេត្ដ​កណ្ដាល ពីបទ​ហិង្សា​ដោយ​ចេតនា បង្កហេតុ​កាលពី​ថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០១៥ នៅ​ចំណុច​ភូមិ​ស្រះ​ពោធិ៍ ឃុំ​ផ្សារ​ដែក ស្រុក​ពញាឮ ខេត្ដ​កណ្ដាល យោងតាម​ដីកា​លេខ២០៦ ដកប​ចខ ចុះ​ថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៦ របស់លោក ផូង វណ្ណ ចៅក្រម​ស៊ើបសួរ នៃ​សាលាដំបូង​ខេត្តកណ្ដាល។

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya