ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បីលោក ហ៊ឹម ឡូញ ប្រធានសាខាពន្ធដារខេត្តព្រៃវែង ធុំក្លិនពុករលួយ?​  ||     បទល្មើសនេសាទកើតឡើងពេញបន្ទុក តំបន់បឹងទន្លេសាបព្រំប្រទល់ ខេត្តកណ្តាល ខេត្តកំពង់ចាម និងខេត្តកំពង់ឆ្នាំង​  ||     បើកសង្វៀនបញ្ជល់មាន់ ទ្រង់ទ្រាយធំដំណើរការយ៉ាងរលូន  ម្ចាស់សៃវៀន ឈ្មោះ វណ្ណ នៅកំពង់ចាម​  ||     ល្បីរឿងលោក អ៊ុំ វុទ្ធទី និងបក្ខពួក ឆបោកលុយ ពីជនរងគ្រោះប្រមាណជាង ៣១ម៉ឺនដុល្លារ  ព្រោះតែ….  នៅភ្នំពេញ​  ||     ផ្ទុះរឿងអាស្រូវ!  លក់អាចម៍ដី(បឹងបែកក្អម) ចំនួន៥៤ហិកតា ដោយក្នុង១ហិកតាៗតម្លៃ៣០.០០០$ ឥឡូវសម្រេចផ្លាស់ប្ដូរ អភិបាលស្រុកមុខកំពូល​  ||   

» ព័ត៌មានជាតិ » ស្លាប់៣នាក់ និង​របួស៤នាក់ គ្រោះថ្នាក់​ចរាចរណ៍​ទូទាំងប្រទេស ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៧

ស្លាប់៣នាក់ និង​របួស៤នាក់ គ្រោះថ្នាក់​ចរាចរណ៍​ទូទាំងប្រទេស ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៧

(ភ្នំពេញ)៖ យោងតាម​របាយការណ៍ ពី​នាយកដ្ឋាន​នគរ​បាលច​រាច​រណ៍ និង​សណ្ដាប់ធ្នាប់​សាធារណៈ នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ បាន​ឲ្យ​ដឹងថា នៅ​ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៧ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍ នៅ​ទូទាំងប្រទេស​កើតឡើង​ចំនួន៧លើក បណ្ដាល​ឲ្យ​មនុស្ស​ស្លាប់៣នាក់ របួសស្រាល១នាក់ និង​របួសធ្ងន់៣នាក់។

ប្រភពព័ត៌មាន​ដដែល​បញ្ជាក់ថា នៅក្នុង​ហេតុការណ៍ គ្រោះថ្នាក់​ចរាចរណ៍​ទាំង៧លើក​នេះ បណ្ដាល​ឲ្យ​ខូ​ត​ខាត​ម៉ូតូ៧ចំនួន​គ្រឿង រថយន្ត​តូច១គ្រឿង និងរ​យន្ដ​ធុន​ធំ៤គ្រឿង និង​អ្នក​ថ្មើ​ជើង​ម្នាក់ ហើយ​មូល​ហេតុដែល​បណ្ដាល​ឲ្យ​កើត មាន​គ្រោះថ្នាក់​ចរាចរណ៍ រួមមាន​ល្មើស​ល្បឿន, មិន​គោរព​សិទ្ធិ, មិន​ប្រកាន់​ស្ដាំ។

សូមបញ្ជាក់ថា រយៈពេល២៤ថ្ងៃ ខែមិថុនា ឆ្នាំ២០១៧នេះ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​កើតឡើង​ចំនួន២២៧លើក បណ្ដាល​ឲ្យ​មនុស្ស​ស្លាប់​ចំនួន១០៩នាក់ របួសធ្ងន់​ចំនួន២៧២នាក់ និង​របួសស្រាល​ចំនួន១០៦នាក់៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya