ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បីរឿងលោក អ៊ុំ វុទ្ធទី និងបក្ខពួក ឆបោកលុយ ពីជនរងគ្រោះប្រមាណជាង ៣១ម៉ឺនដុល្លារ  ព្រោះតែ….  នៅភ្នំពេញ​  ||     ផ្ទុះរឿងអាស្រូវ!  លក់អាចម៍ដី(បឹងបែកក្អម) ចំនួន៥៤ហិកតា ដោយក្នុង១ហិកតាៗតម្លៃ៣០.០០០$ ឥឡូវសម្រេចផ្លាស់ប្ដូរ អភិបាលស្រុកមុខកំពូល​  ||     តើប្រជាពលរដ្ឋខុស ឬក៏មន្ត្រីជាអ្នកខូច ក្រោមល្បិចកន្ទេលធំបន្លំដេក ? ភ្ញាក់ផ្អើល! ប្រជាជន៧គ្រួសារ ស្រុកដងទង់ ប្ដឹងអភិបាលរងខេត្តកំពត អភិបាលស្រុកដងទង់ និងមន្ត្រីពាក់ព័ន្ធ រឿងដោះស្រាយដីធ្លីពុករលួយ  ទៅអង្គភាពប្រឆាំងអំពើពុករលួយ​  ||     មន្រ្តីច្រើននាក់ ទទួលបានផលប្រយោជន៍ពីគម្រោងស្តារបឹងបែកក្អម ស្រុកមុខកំពូល​  ||     ភ្ញាក់ផ្អើល! មន្ត្រីមួយចំនួនសើមមាត់ ដោយសារអាចម៍ដី លក់ឲ្យឈ្មួញមួយហិកតា តម្លៃ ៣ម៉ឺនដុល្លារ?​  ||   

» ព័ត៌មានជាតិ » កុមារា​អាយុ១១ឆ្នាំ​ម្នាក់ ត្រូវ​រងរបួស​សុះសាច់ ស្ទើរ​ស្លាប់​ស្ទើរ​រស់ ដោយសារ​រូបគេ រើស​បាន​ក្បាល​គ្រាប់​នៅ​វាលស្រែ ហើយ​បាន​យកមក​បោក​នឹង​គល់ឈើ បណ្តាល​ឲ្យ​ផ្ទុះ

កុមារា​អាយុ១១ឆ្នាំ​ម្នាក់ ត្រូវ​រងរបួស​សុះសាច់ ស្ទើរ​ស្លាប់​ស្ទើរ​រស់ ដោយសារ​រូបគេ រើស​បាន​ក្បាល​គ្រាប់​នៅ​វាលស្រែ ហើយ​បាន​យកមក​បោក​នឹង​គល់ឈើ បណ្តាល​ឲ្យ​ផ្ទុះ

បាត់ដំបងៈ កាលពី​រសៀល ថ្ងៃទី២៤ មិថុនា ឆ្នាំ២០១៧ ចំណុច​ភូមិ​ព្រៃទទឹង ឃុំ​ឆ្នាល់មាន់ ស្រុក​គាស់ក្រឡរ ខេត្តបាត់ដំបង។ មាន​ករណី​ផ្ទុះ​ក្បាល​គ្រាប់​ប្រភេទ 60.mm បណ្តាល​ឲ្យ​ជនរងគ្រោះ​ឈ្មោះ ម៉ៃ សា​ម៉េ​ត ភេទ​ប្រុស អាយុ១១ឆ្នាំ រស់នៅ​ចំណុច​ខាងលើ រងរបួស  ជា​ទម្ងន់ ដាច់​កដៃ​ស្តាំ របួស​ផ្ទៃមុខ និង​ភ្នែក​ខាងស្តាំ។

មុនពេល​កើតហេតុ ក្មេងប្រុស​ខាងលើ បាន​យក​ក្បាល​គ្រាប់ ដែល​រើស​បាន​តាម​វាលស្រែ មក​បោក​លេង​នឹង​គល់ឈើ ក៏​បណ្តាល​ឲ្យ​ផ្ទុះ​តែម្តង។ ក្រោយ​កើតហេតុភ្លាមៗ ក្រុមការងារ​អង្គភាព​ស៊ីម៉ាក់ ដែល​ឈរជើង​នៅក្បែរនោះ បាន​ដឹក​ជនរងគ្រោះ តាម​រថយន្ត​ទៅតាម​ផ្លូវ​អក្សរ​តេ ស្រុក​សំឡូត ឆ្ពោះទៅ​សង្គ្រោះបន្ទាន់ នៅ​មន្ទីរពេទ្យ​ខេត្តបាត់ដំបង៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya