ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 បើកសង្វៀនបញ្ជល់មាន់ ទ្រង់ទ្រាយធំដំណើរការយ៉ាងរលូន  ម្ចាស់សៃវៀន ឈ្មោះ វណ្ណ នៅកំពង់ចាម​  ||     ល្បីរឿងលោក អ៊ុំ វុទ្ធទី និងបក្ខពួក ឆបោកលុយ ពីជនរងគ្រោះប្រមាណជាង ៣១ម៉ឺនដុល្លារ  ព្រោះតែ….  នៅភ្នំពេញ​  ||     ផ្ទុះរឿងអាស្រូវ!  លក់អាចម៍ដី(បឹងបែកក្អម) ចំនួន៥៤ហិកតា ដោយក្នុង១ហិកតាៗតម្លៃ៣០.០០០$ ឥឡូវសម្រេចផ្លាស់ប្ដូរ អភិបាលស្រុកមុខកំពូល​  ||     តើប្រជាពលរដ្ឋខុស ឬក៏មន្ត្រីជាអ្នកខូច ក្រោមល្បិចកន្ទេលធំបន្លំដេក ? ភ្ញាក់ផ្អើល! ប្រជាជន៧គ្រួសារ ស្រុកដងទង់ ប្ដឹងអភិបាលរងខេត្តកំពត អភិបាលស្រុកដងទង់ និងមន្ត្រីពាក់ព័ន្ធ រឿងដោះស្រាយដីធ្លីពុករលួយ  ទៅអង្គភាពប្រឆាំងអំពើពុករលួយ​  ||     មន្រ្តីច្រើននាក់ ទទួលបានផលប្រយោជន៍ពីគម្រោងស្តារបឹងបែកក្អម ស្រុកមុខកំពូល​  ||   

» ព័ត៌មានជាតិ » ឃាត់ខ្លួន​ក្រុម​ក្មេង​ទំនើង​មួយក្រុម​មាន​គ្នា៥នាក់ ដែល​បាន​បង្ក​រការ​វាយតប់​និង​កាប់​គ្នា​បណ្តាល​ឲ្យ​រងរបួស​ស្រាល

ឃាត់ខ្លួន​ក្រុម​ក្មេង​ទំនើង​មួយក្រុម​មាន​គ្នា៥នាក់ ដែល​បាន​បង្ក​រការ​វាយតប់​និង​កាប់​គ្នា​បណ្តាល​ឲ្យ​រងរបួស​ស្រាល

ខេត្ត​ឧ​ត្ត​រ​មានជ័យ ៖ នា​ថ្ងៃទី ២៣ ខែមិថុនា ឆ្នាំ២០១៧ កំលាំង នៃ​ការិយាល័យ​ព្រហ្មទណ្ឌកំ​រិត​ស្រាល​ក្រុង​សំរោង បាន​ឃាត់ខ្លួន​ក្រុម​ក្មេង​ទំនើង​មួយក្រុម​មាន​គ្នា៥នាក់ ដែល​បាន​បង្ក​រការ​វាយតប់​និង​កាប់​គ្នា​បណ្តាល​ឲ្យ​រងរបួស​ស្រាល ដល់​ជនរងគ្រោះ០១នាក់ កាល​ថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៧ វេលា​ម៉ោង៤ និង៣០នាទី​រសៀល នៅ​ចំណុច​ភូមិ​អន្លង់វែង​ថ្មី សង្កាត់​កូន​គ្រៀល ក្រុង​សំរោង​ខេត្ត​ឧ​ត្ត​រ​មានជ័យ ។

ជនសង្ស័យ​ទាំង៥នាក់​មានឈ្មោះ​ដូចខាងក្រោម ៖
ទី១.ឈ្មោះ​ផុន ដាវ​ន្ត័ ភេទ​ប្រុស​អាយុ១៨ឆ្នាំ រស់នៅ​ភូមិ​ឈូក​សង្កាត់​សំរោង (ធ្លាប់​ជាប់ពន្ធនាគា​ករ​ណី​ប្រើ ប្រាស់​គ្រឿងញៀន​ឃាត់​ជា មួយក្រុម​អា​ជ្រូក) និង​ធ្លាប់​វាយតប់​គ្នា​យក​ដុំថ្ម​គប់​ផ្ទះ លោក យន់ ព្លឿ​ត​លក់​គ្រឿងសំណង់​កាលពី​ថ្ងៃ ១៨.០៤.២០១៧ ត្រូវ​អន្តរាគមន៍​ឃាត់ខ្លួន​អប់រំ។
២.ឈ្មោះ រឿង ស៊ិន​ឡាង​ភេទ ប្រុស​អាយុ១៦ ឆ្នាំ​រស់នៅ​ភូមិពុល សង្កាត់​សំរោង ឧ​ត្ត​មាន​ជ​យ័(ដៃដល់)។
៣.ឈ្មោៈ​ដឿ​ន វណ្ណា​ភេទ​ប្រុស​អាយុ១៧ ឆ្នាំ​នៅ​ភូមិ​អូ​ក្រ​វ៉ាន់,សំរោង,ឧ​ត្ត​មា​ជ​យ័។
៤.ឈ្មោះ ភាព សុភ​ក្រ័ ភេទ​ប្រុស​អាយុ១៧ ឆ្នាំ​នៅ​ភូមិ​គោ​កគ ស ង្កា​ត់​សំរោង ក្រុង​សំរោង​ឧ​ត្ត​មាន​ជ​យ័។
៥.ឈ្មោះ​ឆោម ចាន់ណា ភេទ ប្រុស​អាយុ១៦ឆ្នាំ​នៅ​ភូមិ​ឈូក សង្កាត់​សំរោង​ក្រុង​សំរោង ឧ​ត្ត​មាន​ជ​យ័។
ក្មេង​ទំនើង​ទាំង៥ខាងលើ កម្លាំង​នគរបាល​ជំនាញ កំពុង​សាកសួរ​និង​រៀ​ចំ​សំណុំរឿង​តាម​នីតិវិធី ៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya