ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បីរឿងលោក អ៊ុំ វុទ្ធទី និងបក្ខពួក ឆបោកលុយ ពីជនរងគ្រោះប្រមាណជាង ៣១ម៉ឺនដុល្លារ  ព្រោះតែ….  នៅភ្នំពេញ​  ||     ផ្ទុះរឿងអាស្រូវ!  លក់អាចម៍ដី(បឹងបែកក្អម) ចំនួន៥៤ហិកតា ដោយក្នុង១ហិកតាៗតម្លៃ៣០.០០០$ ឥឡូវសម្រេចផ្លាស់ប្ដូរ អភិបាលស្រុកមុខកំពូល​  ||     តើប្រជាពលរដ្ឋខុស ឬក៏មន្ត្រីជាអ្នកខូច ក្រោមល្បិចកន្ទេលធំបន្លំដេក ? ភ្ញាក់ផ្អើល! ប្រជាជន៧គ្រួសារ ស្រុកដងទង់ ប្ដឹងអភិបាលរងខេត្តកំពត អភិបាលស្រុកដងទង់ និងមន្ត្រីពាក់ព័ន្ធ រឿងដោះស្រាយដីធ្លីពុករលួយ  ទៅអង្គភាពប្រឆាំងអំពើពុករលួយ​  ||     មន្រ្តីច្រើននាក់ ទទួលបានផលប្រយោជន៍ពីគម្រោងស្តារបឹងបែកក្អម ស្រុកមុខកំពូល​  ||     ភ្ញាក់ផ្អើល! មន្ត្រីមួយចំនួនសើមមាត់ ដោយសារអាចម៍ដី លក់ឲ្យឈ្មួញមួយហិកតា តម្លៃ ៣ម៉ឺនដុល្លារ?​  ||   

» Breaking News, ព័ត៌មានជាតិ » ម៉ូតូ​រាប់រយ​គ្រឿង​កំពុង​សម្រុក​ដឹកជញ្ជូន​ឈើ​សុ​ក្រំ និង​កោះ​ទាំងយប់​ទាំង​ថ្ងៃ បញ្ជូនទៅ​ប្រទេស​វៀត ណា​ម តាម ច្រកទ្វារ​អន្តរជាតិ​អូ​រយ៉ា​ដាវ

ម៉ូតូ​រាប់រយ​គ្រឿង​កំពុង​សម្រុក​ដឹកជញ្ជូន​ឈើ​សុ​ក្រំ និង​កោះ​ទាំងយប់​ទាំង​ថ្ងៃ បញ្ជូនទៅ​ប្រទេស​វៀត ណា​ម តាម ច្រកទ្វារ​អន្តរជាតិ​អូ​រយ៉ា​ដាវ

ខេត្ត​រតន​គី​រឺ ៖ តាម​ការសង្កេត បន្ទាប់ពី​មាន​ករណី​ឃាត់​ខ្លូន​អ្នកកាសែត​រួចមក ការដឹកជញ្ជូន​ឈើ ដោយ​ខុសច្បាប់ តាម​រថយន្ត​ធំ​យី​ឌុបធំៗត្រូវ​អាក់ខាន បែរ​ផ្លាស់ប្តូរ​មក​ដឹកជញ្ជូន​តាម​ម៉ូតូ​និង​រថយន្ត​វី​ហ្គោ ឡិច​ស៊ី​ស កាមរី​បា​ឡែ​ន និង​បង្កប់​នៅលើ​ដំបូល​និង​ក្រោម​បាត​រថយន្ត​សា​យុង​ដឹក​យ៉ាង​រំភើយ ។

 ម៉ូតូ​រាប់រយ​គ្រឿង​កំពុង​សម្រុក​ដឹកជញ្ជូន​ឈើ​សុ​ក្រំ និង​កោះ​ទាំងយប់​ទាំង​ថ្ងៃ បញ្ជូនទៅ​ប្រទេស​វៀត ណា​ម តាម ច្រកទ្វារ​អន្តរជាតិ​អូ​រយ៉ា​ដាវ ដោយ​ឆ្លងកាត់​សមត្ថកិច្ច​នៅតាម​ដងផ្លូវ​រាប់មិនអស់ ។ ពិសេស​សមត្ថកិច្ច​មូល​ដ្ឋា​នក​ង​មាន​ទ័ព​លេខ១០២ និង​នគ​បាល​វរៈ​ការពារ​ព្រំដែន​គោក​នឹង​លេខ៦២។

ការដឹកជញ្ជូន​នេះ​គេ​សង្កេតឃើញ​តាម​ម៉ូតូ​ចេញទៅ​ប្រទេស​វៀតណាម​តាម​ច្រករបៀង​លេខ១៩ជាប់​និង​ច្រកទ្វារ អន្តរជាតិ​អូរ​យា​ដាវ​ប្រមាណ២០០ពីគ្នា​ប៉ុណ្ណោះ ឯ​រថយន្ត​គឺ​ចេញ​តាម​ផ្លូវត្រង់​តែម្តង។ យ៉ាងណា​គេ​ដាក់​ការសង្ស័យថា សមត្ថកិច្ច​រាប់មិនអស់​នៅលើ​ដងផ្លូវ​ជាតិ​លេខ៧៨ចាប់ពី​ក្រុង​បាន​លុង​រហូតដល់​ច្រកទ្វារ ខណៈដែល​ពុំ​ឃើញ​មាន​រថយន្ត​អ្នកកាសែត​មួយ​សោះ​នោះ​គឺ​ប្រាកដជា​ឱកាស ល្អ​ដល់​ក្រុម​ឈ្មួញ​និង​សមត្ថកិច្ច​គ្រប់លំដាប់​ថា្នក់​ឃុបឃិត​គ្នា​ខ្លាំងណាស់​ដោយសារ​ពុំមាន​បន្លារ​នៅក្នុង​ភ្នែក​របស់​ពួកគេ​ទៀត​នោះទេ ៕

 

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya