ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បីរឿងលោក អ៊ុំ វុទ្ធទី និងបក្ខពួក ឆបោកលុយ ពីជនរងគ្រោះប្រមាណជាង ៣១ម៉ឺនដុល្លារ  ព្រោះតែ….  នៅភ្នំពេញ​  ||     ផ្ទុះរឿងអាស្រូវ!  លក់អាចម៍ដី(បឹងបែកក្អម) ចំនួន៥៤ហិកតា ដោយក្នុង១ហិកតាៗតម្លៃ៣០.០០០$ ឥឡូវសម្រេចផ្លាស់ប្ដូរ អភិបាលស្រុកមុខកំពូល​  ||     តើប្រជាពលរដ្ឋខុស ឬក៏មន្ត្រីជាអ្នកខូច ក្រោមល្បិចកន្ទេលធំបន្លំដេក ? ភ្ញាក់ផ្អើល! ប្រជាជន៧គ្រួសារ ស្រុកដងទង់ ប្ដឹងអភិបាលរងខេត្តកំពត អភិបាលស្រុកដងទង់ និងមន្ត្រីពាក់ព័ន្ធ រឿងដោះស្រាយដីធ្លីពុករលួយ  ទៅអង្គភាពប្រឆាំងអំពើពុករលួយ​  ||     មន្រ្តីច្រើននាក់ ទទួលបានផលប្រយោជន៍ពីគម្រោងស្តារបឹងបែកក្អម ស្រុកមុខកំពូល​  ||     ភ្ញាក់ផ្អើល! មន្ត្រីមួយចំនួនសើមមាត់ ដោយសារអាចម៍ដី លក់ឲ្យឈ្មួញមួយហិកតា តម្លៃ ៣ម៉ឺនដុល្លារ?​  ||   

» ព័ត៌មានជាតិ » ករណី​ប្លន់​ឡាន សម្លាប់​ម្ចាស់ ជនសង្ស័យ​យក​ឡាន​ទៅ​ប្លុង​ចោល​នៅ​ខេត្តកំពង់ចាម

ករណី​ប្លន់​ឡាន សម្លាប់​ម្ចាស់ ជនសង្ស័យ​យក​ឡាន​ទៅ​ប្លុង​ចោល​នៅ​ខេត្តកំពង់ចាម

(កំពង់ចាម)៖ នៅ​ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៧នេះ រថយន្ដរ​បស់ជនស​ង្ស័​យ​គ្រោះ​ដែល​ជំនាញ​បានដាក់​ការសង្ស័យថា ជា​ករណី​ប្លន់​សម្លាប់​យក​រថយន្ដ ហើយ​ទម្លាក់​សព​ជនរងគ្រោះ​នៅ​ស្រុក​ស្ទោង​នោះ ពេលនេះ​ត្រូវបាន​កម្លាំង​នគរបាល​ខេត្តកំពង់ចាម ប្រទះឃើញ​ដោយ​ជនសង្ស័យ​យកមក​ប្លុង​ចោល ហើយ​រត់​គេចខ្លួនបាត់។

ពាក់ព័ន្ធ​ជាមួយ​ករណី​ដែល​សមត្ថកិច្ច​បានដាក់​ការសង្ស័យថា ជា​រឿង​ប្លន់​សម្លាប់​យក​រថយន្ដ ហើយ​ក្រុម​ជនសង្ស័យ​បាន​ទម្លាក់​សព​ជនរងគ្រោះ​ចោល នៅ​ស្រុក​ស្ទោង ខេត្តកំពង់ធំ​នោះ ពេលនេះ​រថយន្ដ​របស់​ជនរងគ្រោះ​ត្រូវបាន​សមត្ថកិច្ច​រកឃើញ នៅក្នុង​ទឹកដី​ខេត្តកំពង់ចាម។

ពេលនេះ​កម្លាំង​ជំនាញ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ធំ កំពុង​សហការគ្នាជាមួយ​កម្លាំង​ជំនាញ​ខេត្តកំពង់ចាម ដើម្បី​ធ្វើការ​ស្រាវជ្រាវ​បន្ដទៀត។

រថយន្ដ​ដែល​សង្ស័យ​ជា​ករណី​ប្លន់​នៅ​ខេត្តកំពង់ធំ​នោះ ត្រូវបាន​ជនសង្ស័យ​យកមក​ប្លុង​ចោល​នៅ ជិត​សាលារៀន ស្ថិតក្នុង​សង្កាត់​វាលវង់ ក្រុង​កំពង់ចាម។

បើតាម​លោក​ស្នងការរង​រូបនេះ ដើមឡើយ​ប្រជាពលរដ្ឋ​ដែល​នៅក្បែរនោះ បានឃើញ​បុរស​ម្នាក់​បើករថយន្ដ ម៉ាក Lexus RX300 ព័ណ៌​ស ពាក់​ស្លាក​លេខ​ភ្នំពេញ​2AO-1554 ដោយ​ឈប់​ដើម្បី​ចុះ​នោម ក្រោយមក​ក៏​បាត់​ខ្លួន​អ្នកបើកបរ​តែម្ដង ដោយ​មិន​ឡើង​ជិះ​រថយន្ដ​វិញ​សោះ ហើយ​ពេលនេះ​ត្រូវបាន​កម្លាំង​ជំនាញ កំពុងធ្វើការ​ស្រាវជ្រាវ​បន្ដទៀត។

កម្លាំង​សមត្ថកិច្ច​ស្រុក​ស្ទោង បាន​ប្រទះឃើញ​សាកសព​បុរស​ម្នាក់ ដេកស្លាប់​យ៉ាង​អាណោចអាធ័ម នៅ​ជិត​ស្ពាន​គោល​ខាងកើត ស្ថិតនៅ​ភូមិ​ត្រាច ឃុំ​កំពង់​ចិន​ជើង ស្រុក​ស្ទោង ខេត្តកំពង់ធំ ដែល​ហេតុការណ៍​នេះ ត្រូវបាន​សមត្ថកិច្ច​បា​ន​ដាក់​ការសង្ស័យថា ជា​អំពើ​ឃាតកម្ម ដើម្បី​ប្លន់​យក​រថយន្ត​របស់​ជន​រងគ្រោះ។

លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី អ៊ុក កុសល បាន​បញ្ជាក់ថា បើតាម​អត្តសញ្ញាណប័ណ្ណ និង​ប័ណ្ណបើកបរ សព​បុរស​ម្នាក់នេះ មានឈ្មោះ ធឿន ឡា​វី កើត​នៅ​ថ្ងៃទី០៧ ខែកក្កដា ឆ្នាំ១៩៧៩ ទីលំនៅ​បច្ចុប្បន្ន​ផ្ទះ​លេខ 9B ភូមិ​ត្នោតជ្រុំ សង្កាត់​បឹងទំពុន ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ៕

 

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya