ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 បើកសង្វៀនបញ្ជល់មាន់ ទ្រង់ទ្រាយធំដំណើរការយ៉ាងរលូន  ម្ចាស់សៃវៀន ឈ្មោះ វណ្ណ នៅកំពង់ចាម​  ||     ល្បីរឿងលោក អ៊ុំ វុទ្ធទី និងបក្ខពួក ឆបោកលុយ ពីជនរងគ្រោះប្រមាណជាង ៣១ម៉ឺនដុល្លារ  ព្រោះតែ….  នៅភ្នំពេញ​  ||     ផ្ទុះរឿងអាស្រូវ!  លក់អាចម៍ដី(បឹងបែកក្អម) ចំនួន៥៤ហិកតា ដោយក្នុង១ហិកតាៗតម្លៃ៣០.០០០$ ឥឡូវសម្រេចផ្លាស់ប្ដូរ អភិបាលស្រុកមុខកំពូល​  ||     តើប្រជាពលរដ្ឋខុស ឬក៏មន្ត្រីជាអ្នកខូច ក្រោមល្បិចកន្ទេលធំបន្លំដេក ? ភ្ញាក់ផ្អើល! ប្រជាជន៧គ្រួសារ ស្រុកដងទង់ ប្ដឹងអភិបាលរងខេត្តកំពត អភិបាលស្រុកដងទង់ និងមន្ត្រីពាក់ព័ន្ធ រឿងដោះស្រាយដីធ្លីពុករលួយ  ទៅអង្គភាពប្រឆាំងអំពើពុករលួយ​  ||     មន្រ្តីច្រើននាក់ ទទួលបានផលប្រយោជន៍ពីគម្រោងស្តារបឹងបែកក្អម ស្រុកមុខកំពូល​  ||   

» ព័ត៌មានជាតិ » មើលមុខ​អ្នក​ប្រចាំ​នៅ​ខេត្ត​ឧ​ត្ត​រ​មានជ័យ ២នាក់ ករណី​គ្រឿងញៀន

មើលមុខ​អ្នក​ប្រចាំ​នៅ​ខេត្ត​ឧ​ត្ត​រ​មានជ័យ ២នាក់ ករណី​គ្រឿងញៀន

ឧ​ត្ត​រ​មាន​ជ័​យៈ  នៅ​រសៀល ថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០១៧នេះ ជនសង្ស័យ​ប្រុស​ស្រី២នាក់ រួមជាមួយ​ថ្នាំញៀន៣កញ្ចប់ ត្រូវបាន​សមត្ថកិច្ច​ស្រុក​ត្រពាំង​ប្រសាទ ធ្វើការ​បង្ក្រាបបាន​ករ​ណី​នៅ​ចំណុច​ផ្ទះសំណាក់​ប្រាសាទ​មាស ស្ថិត​ក្នុងភូមិ​ត្រពាំង​ប្រាសាទ ឃុំ​ត្រពាំង​ប្រាសាទ និង​ស្រុក​ត្រពាំង​ប្រាសាទ ខេត្ត​ឧ​ត្ត​រ​មានជ័យ ។

ឃាត់ខ្លួន​ជនសង្ស័យ២នាក់៖ ទី១ ឈ្មោះ ផន ឧសភា ភេទ​ប្រុស អាយុ២៥ឆ្នាំ រស់នៅ​ភូមិ​ឃុំ​កើតហេតុ​ខាងលើ។ ទី២ ឈ្មោះ ផូ ភា ភេទ​ស្រី អាយុ២៤ឆ្នាំ រស់នៅ​ភូមិ​កៀនកោះ ឃុំ​កៀនកោះ ស្រុក​ថ្មគោល ខេត្តបាត់ដំបង បច្ចុប្បន្ន រស់នៅ​ភូមិ​ឃុំ​កើតហេតុ​ខាងលើ​ជាមួយគ្នា ។

ក្រោយ​ការឃាត់ខ្លួន កម្លាំង​ជំនាញ បាន​ប្រមូល​វត្ថុតាង ដកហូត​បានរួម​មាន ថ្នាំញៀន​ប្រភេទ​ម៉ា​ទឹកកក (lCE) ចំនួន១កញ្ជប់​តូច និង២កញ្ជប់​ធំ​ល្មម ទូរស័ព្ទដៃ៤គ្រឿង អត្តសញ្ញាណប័ណ្ណ១សន្លឹក លុយ​ខ្មែរ៥០៦៣០០៛ លុយ​បាត ៣៥០បាត លុយ​ដុង៨០២០០០ដុង ខ្សែ​លោក​ហៈ​ធាតុ​លឿង១ខ្សែ ជញ្ជៀន​លោហៈធាតុ​លឿង៤វង់។

បច្ចុប្បន្ន ជនសង្ស័យ សមត្ថកិច្ច​កំពុង​សាកសួរ និង​កសាង​សុំ​ណុំ​រឿង បញ្ជូនទៅ​តុលាការ ដើម្បី​ចាត់ការ​តាម​នីតិវិធី​ច្បាប់ ៕

 

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya