ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បីរឿងលោក អ៊ុំ វុទ្ធទី និងបក្ខពួក ឆបោកលុយ ពីជនរងគ្រោះប្រមាណជាង ៣១ម៉ឺនដុល្លារ  ព្រោះតែ….  នៅភ្នំពេញ​  ||     ផ្ទុះរឿងអាស្រូវ!  លក់អាចម៍ដី(បឹងបែកក្អម) ចំនួន៥៤ហិកតា ដោយក្នុង១ហិកតាៗតម្លៃ៣០.០០០$ ឥឡូវសម្រេចផ្លាស់ប្ដូរ អភិបាលស្រុកមុខកំពូល​  ||     តើប្រជាពលរដ្ឋខុស ឬក៏មន្ត្រីជាអ្នកខូច ក្រោមល្បិចកន្ទេលធំបន្លំដេក ? ភ្ញាក់ផ្អើល! ប្រជាជន៧គ្រួសារ ស្រុកដងទង់ ប្ដឹងអភិបាលរងខេត្តកំពត អភិបាលស្រុកដងទង់ និងមន្ត្រីពាក់ព័ន្ធ រឿងដោះស្រាយដីធ្លីពុករលួយ  ទៅអង្គភាពប្រឆាំងអំពើពុករលួយ​  ||     មន្រ្តីច្រើននាក់ ទទួលបានផលប្រយោជន៍ពីគម្រោងស្តារបឹងបែកក្អម ស្រុកមុខកំពូល​  ||     ភ្ញាក់ផ្អើល! មន្ត្រីមួយចំនួនសើមមាត់ ដោយសារអាចម៍ដី លក់ឲ្យឈ្មួញមួយហិកតា តម្លៃ ៣ម៉ឺនដុល្លារ?​  ||   

» ព័ត៌មានជាតិ » គ្រោះថ្នាក់​ចរាចរណ៍​មួយ បង្កដោយ​ឡាន​ធុន​ធំ៣គ្រឿង តែ​សំណាង​មិនមាន​អ្នករបួសធ្ងន់

គ្រោះថ្នាក់​ចរាចរណ៍​មួយ បង្កដោយ​ឡាន​ធុន​ធំ៣គ្រឿង តែ​សំណាង​មិនមាន​អ្នករបួសធ្ងន់

កំពង់ចាមៈ កាលពី​រសៀល ថ្ងៃទី២៣ មិថុនា ឆ្នាំ២០១៧ នៅលើ​កំណាត់​ផ្លូវជាតិ​លេខ៧  ចំណុច​ភូមិ​កកោះ ឃុំ​ត្រពាំង​ព្រះ ស្រុក​ព្រៃឈរ ខេត្តកំពង់ចាម។

ករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ​កើតឡើង ដោយ រថយន្ដ​ម៉ាក​ហ៊ិ​ន​ដាយ ពណ៌​ខៀវ ពាក់​ស្លាក​លេខ ភ្នំពេញ 3C-9139 ប្រភេទ​ភ្លៅ៥ បើកបរ ដោយ​ឈ្មោះ អ៊ឹម សុ​វី  ភេទ​ប្រុស អាយុ៣៨ឆ្នាំ មាន​ទីលំនៅ​ភូមិ​អំពិល​ក្រៅ ឃុំ​អំពិល​ក្រៅ ស្រុក​ស៊ីធ​កណ្ដាល ខេត្តព្រៃវែង បើក​ក្នុងទិសដៅ​ពី​កើ​តទៅ​លិច បាន​ជ្រុល​បុក​គូទ​រថយន្ដ​មួយគ្រឿង​ទៀត​ពីក្រោយ ម៉ាក​ហ៊ី​ណូ ព​ណស ពាក់​ស្លា​លេខ ភ្នំពេញ​3C-7718 ប្រភេទ​ភ្លៅ៥ ដូចគ្នា បើកបរ​ដោយ​ឈ្មោះ ឈាង សា​រ៉ុង ភេទ​ប្រុស អាយុ៣១ឆ្នាំ មាន​ទីលំនៅ​ភូមិ​ស្ទឹង​ឆាយ ឃុំ​ស្ទឹង​ឆាយ ស្រុក​កពង់​សិលា ខេត្ត​ព្រះសីហនុ បើក​ក្នុងទិសដៅ​ស្រប​ទិស​គ្នា បណ្តាល​ឲ្យ​រថយន្ត​ហ៊ិ​ន​ដាយ​ខូចខាត ខ្ទិច​កាប៊ីន​ខាងមុខ ចំណែក​អ្នកបើកបរ​រងរបួស​ស្រាល ដោយ​គ្រាន់តែ​ដាច់​ជើង​បន្តិច​ប៉ុណ្ណោះ។

ក្រោយពី​មាន​ករណី​គ្រោះថ្នាក់​ខាងលើ បាន​កើតឡើង​រួចហើយ​នុះ ស្រាប់​តែមាន​រថយន្ដក្រុង១គ្រឿង​ទៀត ម៉ាក​ហ៊ិ​ន​ដាយ ពណ៌​សលាយ​លឿង ពាក់​ស្លាក​លេខ ភ្នំពេញ 3B-2755 អ្នកបើកបរ​មិន​ស្គាល់ឈ្មោះ  បើក​ក្នុងទិសដៅ​ពី​លិច​មក​កើត ក៏បាន​កៀ​ទ្រុង​រថយន្ដ​ហ៊ិ​ន​ដាយ ពាក់​ស្លាក​លេខ ភ្នំពេញ 3C- 9139 បន្ថែមទៀត  ៕

 

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya