ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បីលោក ហ៊ឹម ឡូញ ប្រធានសាខាពន្ធដារខេត្តព្រៃវែង ធុំក្លិនពុករលួយ?​  ||     បទល្មើសនេសាទកើតឡើងពេញបន្ទុក តំបន់បឹងទន្លេសាបព្រំប្រទល់ ខេត្តកណ្តាល ខេត្តកំពង់ចាម និងខេត្តកំពង់ឆ្នាំង​  ||     បើកសង្វៀនបញ្ជល់មាន់ ទ្រង់ទ្រាយធំដំណើរការយ៉ាងរលូន  ម្ចាស់សៃវៀន ឈ្មោះ វណ្ណ នៅកំពង់ចាម​  ||     ល្បីរឿងលោក អ៊ុំ វុទ្ធទី និងបក្ខពួក ឆបោកលុយ ពីជនរងគ្រោះប្រមាណជាង ៣១ម៉ឺនដុល្លារ  ព្រោះតែ….  នៅភ្នំពេញ​  ||     ផ្ទុះរឿងអាស្រូវ!  លក់អាចម៍ដី(បឹងបែកក្អម) ចំនួន៥៤ហិកតា ដោយក្នុង១ហិកតាៗតម្លៃ៣០.០០០$ ឥឡូវសម្រេចផ្លាស់ប្ដូរ អភិបាលស្រុកមុខកំពូល​  ||   

» ព័ត៌មានជាតិ » លើ​លោក​នេះ​មាន​តែមួយ​ហ្នឹង ម្ដាយ​ចិត្តខ្មៅ​សម្លាប់​កូន​ខ្លួនឯង ដោយ​ផ្ទប់​ដង្ហើម​កូន​នឹង​ដោះ

លើ​លោក​នេះ​មាន​តែមួយ​ហ្នឹង ម្ដាយ​ចិត្តខ្មៅ​សម្លាប់​កូន​ខ្លួនឯង ដោយ​ផ្ទប់​ដង្ហើម​កូន​នឹង​ដោះ

ខេត្តសៀមរាប ៖នៅ​ថ្ងៃទី២៣ ខែ​មី​ថុ​នា ឆ្នាំ ២០១៧ មាន​ករណី​ឃាតកម្ម​កើតឡើង​រវាង​ម្ដាយ​លើ​កូនបង្កើត ។
ជនសង្ស័យ​ឈ្មោះ សែម រ៉ា​ន ភេទ​ស្រី អាយុ១៨ឆ្នាំ​រស់នៅ​ភូមិ​ប្រាសាទ​ចា​រ្យ ឃុំ​ដូន​កែវ ស្រុក​ពួក ខេត្តសៀមរាប មុខរបរ​ធ្វើស្រែ​បាន​បំបៅ​ដោះ​កូន​ហើយ​ទាញ មក​ផ្អឹប​ទៅនឹង​សុដន់ បណ្តាលឱ្យ​ថប់ដង្ហើម​ស្លាប់​តែម្តង។
កូនស្រី​របស់​ឈ្មោះ ផន ស្រី​នាង អាយុ២០ថ្ងៃ បាន​ស្លាប់​នៅផ្ទះ​ម្តាយក្មេក​ឈ្មោះ ជឹ​ង ភឹម ភេទ​ស្រី អាយុ៥៦ឆ្នាំ​នៅ​ភូមិ​គោក​ត្រាច ឃុំ​ខ្នាត ស្រុក​ពួក​ខេត្តសៀមរាប ពេល​កើតហេតុ​ប្តី​ឈ្មោះ រ័ត្ន ផន ហៅ​ចាម​អាយុ២៣ឆ្នាំ បានចេញ​ទៅធ្វើ​ការ​កម្ម​ករ​សំណង​បាត់។
កម្លាំង​ជំនាញ ស្រុក​សហការ​ជាមួយ​ផែន​យុ​ត្តិ​ធ៌​ម​និង​គ្រូពេទ្យ​បានធ្វើការ​ពិនិត្យ​សាកសព គ្រូពេទ្យ​បាន​សន្និដ្ឋានថា​ជនរងគ្រោះ​ស្លាប់​ដោយសារ​ស្ទះផ្លូវ​ដង្ហើម។
ក្រោយពេល​កើតហេតុ​ជ​នស​ង្ស​យ័​បាន​ជិះ​ម៉ូតូ​ទៅ​ស្រុកកំណើត​របស់ខ្លួន​ដែលមាន​ភូមិ​ឃុំ​ខាងលើ​ត្រូវបាន​កម្លាំង​សមត្ថកិច្ច​នគរបាល​ឃាត់ខ្លួន​យកមក​អធិការនគរបាល​ស្រុក​ពួក ដើម្បី​ស្រាវជ្រាវ​និង​អនុវត្ត​ទៅតាម​នីតិវិធី​ច្បាប់ ៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya