ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បីលោក ហ៊ឹម ឡូញ ប្រធានសាខាពន្ធដារខេត្តព្រៃវែង ធុំក្លិនពុករលួយ?​  ||     បទល្មើសនេសាទកើតឡើងពេញបន្ទុក តំបន់បឹងទន្លេសាបព្រំប្រទល់ ខេត្តកណ្តាល ខេត្តកំពង់ចាម និងខេត្តកំពង់ឆ្នាំង​  ||     បើកសង្វៀនបញ្ជល់មាន់ ទ្រង់ទ្រាយធំដំណើរការយ៉ាងរលូន  ម្ចាស់សៃវៀន ឈ្មោះ វណ្ណ នៅកំពង់ចាម​  ||     ល្បីរឿងលោក អ៊ុំ វុទ្ធទី និងបក្ខពួក ឆបោកលុយ ពីជនរងគ្រោះប្រមាណជាង ៣១ម៉ឺនដុល្លារ  ព្រោះតែ….  នៅភ្នំពេញ​  ||     ផ្ទុះរឿងអាស្រូវ!  លក់អាចម៍ដី(បឹងបែកក្អម) ចំនួន៥៤ហិកតា ដោយក្នុង១ហិកតាៗតម្លៃ៣០.០០០$ ឥឡូវសម្រេចផ្លាស់ប្ដូរ អភិបាលស្រុកមុខកំពូល​  ||   

» ព័ត៌មានជាតិ » ក្មេងស្រី​ម្នាក់​រៀន​នៅ​សាលាបឋមសិក្សា​ទួល​ស្វាយព្រៃ ត្រូវ​ជន​មិន​ស្គាល់មុខ​ល្បួង​យកទៅ​បាត់

ក្មេងស្រី​ម្នាក់​រៀន​នៅ​សាលាបឋមសិក្សា​ទួល​ស្វាយព្រៃ ត្រូវ​ជន​មិន​ស្គាល់មុខ​ល្បួង​យកទៅ​បាត់

(ភ្នំពេញ)៖ ហេតុការណ៍​នេះ បាន​កើតឡើង​នៅវេលា​ម៉ោង​ប្រមាណ១០ព្រឹក ថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០១៧នេះ។  ក្មេងស្រី​ម្នាក់ ដែល​រៀន​នៅ​សាលាបឋមសិក្សា​ទួល​ស្វាយព្រៃ ក្នុង​ខណ្ឌចំការមន ត្រូវបាន​ជនសង្ស័យ​ម្នាក់​ល្បួង​ចាប់ខ្លួន​យកទៅ​បាត់ នៅមុខ​សាលា​តែម្ដង ហើយ​នៅពេលនេះ ក្រុមគ្រួសារ​ទាំងមូល​ដែល​កំពុង​ញ័រ​ដៃ​ញ័រ​ជើង បាននិងកំពុង​ស្វះស្វែង​រក ព្រមទាំង​អំពាវនាវ​ឲ្យ​សមត្ថកិច្ច​ពាក់ព័ន្ធ​ជួយ​អន្ដរាគមន៍​ផង។

ឪពុកម្ដាយ​ក្មេងស្រី​រងគ្រោះ​បាន​បញ្ជាក់ថា ក្មេងស្រី​ដែល​ចាត់​ខ្លួន​ឈ្មោះ អេ​ន ណា ហើយ​ពេលដែល​បាត់​នោះ នាង​ស្លៀកសំពត់​ខៀវ អាវ​ស។ ឪពុក​មា្ដ​យ​ក្មេងស្រី បន្ថែមថា នៅ​កន្លែងកើតហេតុ​ត្រូវបាន​គេ​ឲ្យ​ដឹងថា មុនពេល​កើតហេតុ​ឃើញ​មាន​ជនសង្ស័យ​ម្នាក់ ជិះ​ម៉ូតូ​វីវ៉ា បិទមុខ​ជិត ហើយ​បានមក​ល្បូ​ង​ក្មេងស្រី​ដោយ​ភូត​ថា ម្ដាយ​ជួប​គ្រោះថ្នាក់​ចរាចរណ៍ ដោយ​ត្រូវ​ឲ្យ​ទៅ​មើល​ជាបន្ទាន់។

ក្រោយ​កើតហេតុភ្លាមៗ ក្រុមគ្រួសារ​ក្មេងរងគ្រោះ បាន​ទៅ​ដាក់ពាក្យ​បណ្ដឹង​នៅ​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ ដើម្បី​ឲ្យ​សមត្ថកិច្ច​ជួយ​អន្ដរាគមន៍។

ប៉ុន្ដែ​ទោះជា​យ៉ាងនេះ​ក្ដី គ្រួសារ​ក្មេងរងគ្រោះ​អំពាវនាវ​ដល់​សាធារណៈជន​ណា ដែល​បានឃើញ​ក្មេងស្រី​រងគ្រោះ​ដូច​រូប​ខាងក្រោម​នេះ សូម​ទំនាក់ទំនង​លេខ​ទូរស័ព្ទ ០១២ ២២៨ ៣០០/០១២ ៥៤២ ១៩៩៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya