ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 បើកសង្វៀនបញ្ជល់មាន់ ទ្រង់ទ្រាយធំដំណើរការយ៉ាងរលូន  ម្ចាស់សៃវៀន ឈ្មោះ វណ្ណ នៅកំពង់ចាម​  ||     ល្បីរឿងលោក អ៊ុំ វុទ្ធទី និងបក្ខពួក ឆបោកលុយ ពីជនរងគ្រោះប្រមាណជាង ៣១ម៉ឺនដុល្លារ  ព្រោះតែ….  នៅភ្នំពេញ​  ||     ផ្ទុះរឿងអាស្រូវ!  លក់អាចម៍ដី(បឹងបែកក្អម) ចំនួន៥៤ហិកតា ដោយក្នុង១ហិកតាៗតម្លៃ៣០.០០០$ ឥឡូវសម្រេចផ្លាស់ប្ដូរ អភិបាលស្រុកមុខកំពូល​  ||     តើប្រជាពលរដ្ឋខុស ឬក៏មន្ត្រីជាអ្នកខូច ក្រោមល្បិចកន្ទេលធំបន្លំដេក ? ភ្ញាក់ផ្អើល! ប្រជាជន៧គ្រួសារ ស្រុកដងទង់ ប្ដឹងអភិបាលរងខេត្តកំពត អភិបាលស្រុកដងទង់ និងមន្ត្រីពាក់ព័ន្ធ រឿងដោះស្រាយដីធ្លីពុករលួយ  ទៅអង្គភាពប្រឆាំងអំពើពុករលួយ​  ||     មន្រ្តីច្រើននាក់ ទទួលបានផលប្រយោជន៍ពីគម្រោងស្តារបឹងបែកក្អម ស្រុកមុខកំពូល​  ||   

» ព័ត៌មានជាតិ » ក្រុមចោរប្លន់៤នាក់ សុទ្ធសឹង​ជា​សិស្សសាលា ឃាត់ខ្លួន​បានជា​បន្តបន្ទាប់

ក្រុមចោរប្លន់៤នាក់ សុទ្ធសឹង​ជា​សិស្សសាលា ឃាត់ខ្លួន​បានជា​បន្តបន្ទាប់

ភ្នំពេញៈ នៅ​ថ្ងៃទី២១-២២ ខែមិថុនា ឆ្នាំ២០១៧ ក្រុមចោរប្លន់៤នាក់ សុទ្ធសឹង​ជា​សិស្សសាលា ត្រូវបាន​អាវុធហត្ថ​ក្រុងភ្នំពេញ​ឃាត់ខ្លួន​បានជា​បន្តបន្ទាប់​ពីរ​ថ្ងៃ​ចាប់​គ្នា។

កាលពី​ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៧ នៅ​ចំណុច​ផ្លូវ៦០ម៉ែត្រ សង្កាត់​ចាក់អង្រែ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ មាន​ជនសង្ស័យ​មួយក្រុម​ជិះ​ម៉ូតូ​ជាច្រើន​គ្រឿង ប្រដាប់​ដោយ​ដាវ បានធ្វើ​សកម្មភាព​កាប់​ទៅលើ​ជនរងគ្រោះ ឈ្មោះ ផុន សៀងលី និង​ឈ្មោះ សុង ចាន់​សុខ​ហេង ប្លន់​យក​ម៉ូតូ១គ្រឿង​ម៉ា​កនិច ពណ៌​សលាយ​ខ្មៅ ស្លាក​លេខ កណ្តាល 1S-7124 បណ្តាល​ឲ្យ​ជនរងគ្រោះ​ឈ្មោះ ផុន សៀងលី រងរបួស​ត្រង់​សាច់​ដុំដៃ​ឆ្វេង​ធ្ងន់ធ្ងរ។

បន្ទាប់ពី​មាន​ហេតុការណ៍​ខាងលើនេះ សមត្ថកិច្ច​ជំនាញ​នៃ​ការិយាល័យ​បង្ក្រាប​បទល្មើស​ព្រហ្មទណ្ឌ អាវុធហត្ថ​រាជធានី​ភ្នំពេញ សហការ​ជាមួយ​កម្លាំង​មូលដ្ឋាន​អាវុធហត្ថ​ខណ្ឌទួលគោក បាន​ស្រាវជ្រាវ រហូត​ឃាត់ខ្លួន​ជនសង្ស័យ២នាក់ ឈ្មោះ សេង សំណាង ភេទ​ប្រុស អាយុ១៧ឆ្នាំ និង​ឈ្មោះ គង់ សុខ​ណា​រ៉ូ ហៅ​ឈិ​ត ភេទ​ប្រុស អាយុ១៦ឆ្នាំ កាលពី​ព្រឹក​ថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១។

នៅ​រសៀល​ថ្ងៃ​ដដែល សមត្ថកិច្ច​ជំនាញ អាវុធហត្ថ​រាជធានី​ភ្នំពេញ បាន​ស្រាវជ្រាវ ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ទៀត គឺ​ឈ្មោះ យ៉ង់ ប៊ុន​ថេ​ន ភេទ​ប្រុស អាយុ ១៧ឆ្នាំ។ លុះដល់​ព្រឹក​ថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៧ អាវុធ​ហ​ត្ត​បាន​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ទៀត ឈ្មោះ គិត ពេជ្រ​ដា​រ៉ូ ភេទ​ប្រុស អាយុ១៨ឆ្នាំ ដែលជា​ក្រុម​តែមួយ។

តាម​ចម្លើយសារភាពរ​បស់ជនស​ង្ស័​យ​បាន​ឲ្យ​ដឹងថា ក្រៅពី​ធ្វើ​សកម្មភាព​កាប់​ប្លន់​ម៉ូតូ​កាលពី​ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៧ កន្លងមក កាលពី​អំឡុង​ខែឧសភា ឆ្នាំ២០១៧ ក្រុម​ខ្លួន​ធ្លាប់​បានធ្វើ​សកម្មភាព​កាប់​ប្លន់ បាន​ម៉ូតូ១គ្រឿង ម៉ាក​ហុងដា​សេ១២៥ ពណ៌​ខ្មៅ ស្លាក​លេខ កំពត 1H-1721 បានសម្រេច​ម្តង​រួចមកហើយ។

បច្ចុប្បន្ន​ជនសង្ស័យ ត្រូវបាន​កម្លាំង​កងរាជអាវុធហត្ថ​កសាង​សំណុំរឿង​បញ្ជូនទៅ​តុលាការ​ហើយ​នៅ​ព្រឹក​ថ្ងៃទី២៣ មិថុនា នេះ ។ ដោយឡែក​បក្ខពួក​ដែល​នៅ​សេសសល់ សមត្ថកិច្ច​ជំនាញ​នៃ​ការិយាល័យ​បង្ក្រាប​បទល្មើស​ព្រហ្មទណ្ឌ​អាវុធហត្ថ​រាជធានី​ភ្នំពេញ កំពុង​ស្រាវជ្រាវ តាម​ចាប់ខ្លួន​បន្តទៀត៕

 

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya