ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បីលោក ហ៊ឹម ឡូញ ប្រធានសាខាពន្ធដារខេត្តព្រៃវែង ធុំក្លិនពុករលួយ?​  ||     បទល្មើសនេសាទកើតឡើងពេញបន្ទុក តំបន់បឹងទន្លេសាបព្រំប្រទល់ ខេត្តកណ្តាល ខេត្តកំពង់ចាម និងខេត្តកំពង់ឆ្នាំង​  ||     បើកសង្វៀនបញ្ជល់មាន់ ទ្រង់ទ្រាយធំដំណើរការយ៉ាងរលូន  ម្ចាស់សៃវៀន ឈ្មោះ វណ្ណ នៅកំពង់ចាម​  ||     ល្បីរឿងលោក អ៊ុំ វុទ្ធទី និងបក្ខពួក ឆបោកលុយ ពីជនរងគ្រោះប្រមាណជាង ៣១ម៉ឺនដុល្លារ  ព្រោះតែ….  នៅភ្នំពេញ​  ||     ផ្ទុះរឿងអាស្រូវ!  លក់អាចម៍ដី(បឹងបែកក្អម) ចំនួន៥៤ហិកតា ដោយក្នុង១ហិកតាៗតម្លៃ៣០.០០០$ ឥឡូវសម្រេចផ្លាស់ប្ដូរ អភិបាលស្រុកមុខកំពូល​  ||   

» ព័ត៌មានជាតិ » យុវជន​ម្នាក់ ត្រូវ​ឪពុក​បង្កើត​ទ្រាំលែងបាន​ដាច់ចិត្ត​ប្តឹង​ប៉ូលីស

យុវជន​ម្នាក់ ត្រូវ​ឪពុក​បង្កើត​ទ្រាំលែងបាន​ដាច់ចិត្ត​ប្តឹង​ប៉ូលីស

ភ្នំពេញៈ ឃាត់ខ្លួន​យុវជន​នេះ បន្ទាប់ពី​មាន​បណ្តឹង​ពី​លោកឪពុក កាលពី​វេលា​ម៉ោង១និង៣០នាទី​រសៀល ថ្ងៃទី២៣ ខែមិថុនា​ឆ្នាំ២០១៧ នៅ​ចំ​ណុ​ផ្ទះ​លេខ៨៥ ភូមិ​តា​ងួន សង្កាត់​កា​កាប ខណ្ឌ​ពោធិ៍​សែន​ជ័យ។ យុវជន​ម្នាក់ ត្រូវ​ឪពុក​បង្កើត​ទ្រាំលែងបាន​ដាច់ចិត្ត​ប្តឹង​ប៉ូលីស ឲ្យ​ចាប់​ឃាត់ខ្លួន ខណៈ​កូនប្រុស​រូបនេះ​បាន​ប្រើប្រាស់​គ្រឿងញៀន​ដល់​កំរិត​ហើយ បាន​ប្រើ​អំពើហិង្សា​ទាត់​ឪពុក២ជើង បណ្តាល​ឲ្យ​បាក់ធ្មេញ។

កូន​អត្ត​ញូ​រូបនេះ​មានឈ្មោះ ឃុន រិ​ទ្ធ​ធា ភេទ​ប្រុស អាយុ២៥ឆ្នាំ មុខរបរ មិន​ពិត ស្នាក់នៅ​ផ្ទះកើតហេតុ។ ចំណែក​ជនរងគ្រោះ​ជា​ឪពុក​មានឈ្មោះ ឡុង រី ភេទ​ប្រុស អាយុ៦៦ឆ្នាំ មុខរបរ​ធ្វើស្រែ ស្នាក់​នៅផ្ទះ​លេខ៨៥ ភូមិ​តា​ងួន សង្កាត់​កា​កាប ខណ្ឌ​ពោធិ៍​សែន​ជ័យ ។

ប្រភពពី​ឪពុក​បង្កើតបាន​ឲ្យ​ដឹងថា កូនប្រុស​របស់គាត់​បា​ន​ប្រើប្រាស់​គ្រឿងញៀន​យូមកហើយៗ គាត់​បាន​ណែនាំ​ប្រាប់ថា​កុំ​ឲ្យ​ជក់​ថ្នាំញៀន​តទៅទៀត​ពេលនោះ​ដោយសារតែ​កូន​នោះ ញៀន​ថ្នាំ​ជ្រុល​លែង​ដឹងគុណ​ទោស​បាន​ស្រែក​គំរាម និង​បំផ្លាញ​ទ្រព្យសម្បត្តិ​ក្នុងផ្ទះ​ទៀត។

កូនប្រុស​រូបនេះ បាន​យក​ថូផ្កា​ដែល​គាត់​ដាំ​ដើ​ឈើទាល នៅមុខ​ផ្ទះ​បោះចោល​អស់ ពេលនោះ​គាត់​ក៏បាន​ឃាត់​តែ​កូន​គាត់​បាន​ទាត់​ធាក់​ឪពុក​ចំនួន២ជើង បណ្តាល​ឲ្យ​រងរបួស​បាក់ធ្មេញ​ហើយក៏​គេចខ្លួនបាត់។ លុះ​មកដល់​ម៉ោង​កើតហេតុ​ខាងលើ​កូន​អត្ត​ញូ​រូបនេះ បាន​អុកឡុក​និង​ជេ​គំរាម​អា​រក​សម្លាប់​គាត់​ទើប​គាត់​ទ្រាំលែងបាន ក៏​ប្តឹង​សមត្ថកិច្ច​ប៉ុស្តិ៍​កា​កាប​អោយជួយ​អន្តរាគមន៍​និង​ឃាត់ខ្លួន​តែម្តង ៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya