ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បីរឿងលោក អ៊ុំ វុទ្ធទី និងបក្ខពួក ឆបោកលុយ ពីជនរងគ្រោះប្រមាណជាង ៣១ម៉ឺនដុល្លារ  ព្រោះតែ….  នៅភ្នំពេញ​  ||     ផ្ទុះរឿងអាស្រូវ!  លក់អាចម៍ដី(បឹងបែកក្អម) ចំនួន៥៤ហិកតា ដោយក្នុង១ហិកតាៗតម្លៃ៣០.០០០$ ឥឡូវសម្រេចផ្លាស់ប្ដូរ អភិបាលស្រុកមុខកំពូល​  ||     តើប្រជាពលរដ្ឋខុស ឬក៏មន្ត្រីជាអ្នកខូច ក្រោមល្បិចកន្ទេលធំបន្លំដេក ? ភ្ញាក់ផ្អើល! ប្រជាជន៧គ្រួសារ ស្រុកដងទង់ ប្ដឹងអភិបាលរងខេត្តកំពត អភិបាលស្រុកដងទង់ និងមន្ត្រីពាក់ព័ន្ធ រឿងដោះស្រាយដីធ្លីពុករលួយ  ទៅអង្គភាពប្រឆាំងអំពើពុករលួយ​  ||     មន្រ្តីច្រើននាក់ ទទួលបានផលប្រយោជន៍ពីគម្រោងស្តារបឹងបែកក្អម ស្រុកមុខកំពូល​  ||     ភ្ញាក់ផ្អើល! មន្ត្រីមួយចំនួនសើមមាត់ ដោយសារអាចម៍ដី លក់ឲ្យឈ្មួញមួយហិកតា តម្លៃ ៣ម៉ឺនដុល្លារ?​  ||   

» ព័ត៌មានជាតិ » បុរសម្នាក់ ស្លាប់បាត់បង់ជីវិតភ្លាមៗ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍

បុរសម្នាក់ ស្លាប់បាត់បង់ជីវិតភ្លាមៗ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍

ភ្នំពេញៈ ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​នេះ នៅ​ចំណុច​ទល់មុខ​រម្យ​នី​យ​ដ្ឋា​ន​សួន​សុ​បិ​ន្ត តាម​បណ្តោយ​ផ្លូវ​ថៃ​ហ្គ័​រ ក្នុងភូមិ​ចុង​ព្រែក សង្កាត់​ព្រែក​ឯង ខណ្ឌ​ច្បារអំពៅ កាលពី​វេលា​ម៉ោង១១និង៤៥នាទី​ថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០១៧ ។ បុរស​ម្នាក់ បាន​ស្លាប់បាត់​បង់ជីវិតភ្លាមៗ បន្ទាប់ពី​ម៉ូតូ​ជិះ​វ៉ា​រថយន្ត ស្រាប់​តែមាន​រថយន្ត​កា​ម​រី ១គ្រឿង មិន​ចាំ​ស្លាក​លេខ បាន​វ៉ា​ចំហៀង​ម៉ូតូ​មួយតង់​ទៀត បណ្តាល​ឲ្យ​គៀរ​ម៉ូតូ រ៉េ​ច​ចង្កូត​ខ្ទាតចូល​ក្រោម​កង់​រថយន្ត ត្រូវ​រថយន្ត​កិន​ទាំង​ម៉ូតូ និង​មនុស្ស ។

ជនរងគ្រោះ​ពុំ​ត្រូវ​ស្គាល់​អត្តសញ្ញាណ ព្រោះ​ក្រោយពេល​កើតហេតុ បងប្អូន​សាច់ញាតិ​មក​ទទួល​យកទៅ​លំនៅដ្ឋាន មុនពេល​សមត្ថកិច្ច​ចុះ​អន្តរាគមន៍​ទៅទៀត ។ ចំណែក​ម៉ូតូ​ជនរងគ្រោះ​ម៉ាក សង់​កូរ៉េ ពណ៌​ក្រហម ពាក់​ស្លាក​លេខ កំពង់ស្ពឺ 1E-3640 ។ដោយឡែក​រថយន្ត​បង្ក ជា​ប្រភេទ​កុងតឺន័រ​ធុន​ធំ ពាក់​ស្លាក​លេខ ភ្នំពេញ 3B-6855 ។

នៅ​មុនពេល​កើតហេតុ គេ​ស​ង្គេ​ត​ឃើញ ម៉ូតូ​ជនរងគ្រោះ និង​រថយន្ត​បង្ក​ជិះ​តាម​បណ្តោយ​ផ្លូវ​ខាងលើ​ស្រប​ទិសដៅ​គ្នា​ពី​លិចទៅ​កើត លុះ​មកដល់​ចំណុចកើតហេតុ ភាគី​ខាង​ម៉ូតូ​បាន​ជិះ​វ៉ា​រថយន្ត ស្រាប់​តែមាន​រថយន្ត​កា​ម​រី ១គ្រឿង មិន​ចាំ​ស្លាក​លេខ បាន​វ៉ា​ចំហៀង​ម៉ូតូ​មួយតង់​ទៀត បណ្តាល​ឲ្យ​គៀរ​ម៉ូតូ រ៉េ​ច​ចង្កូត​ខ្ទាតចូល​ក្រោម​កង់​រថយន្ត ត្រូវ​រថយន្ត​កិន​ទាំង​ម៉ូតូ និង​មនុស្ស​ស្លាប់ភ្លាមៗ ។ បន្ទាប់ពី​កើតហេតុ អ្នកបើករថយន្ត​កុងតឺន័រ បាន​បើក​ហួស​ជាង២០ម៉ែត្រ ហើយ​បើកទ្វារ​រត់គេច​បាត់ស្រមោល ៕

 

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya