ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បីលោក ហ៊ឹម ឡូញ ប្រធានសាខាពន្ធដារខេត្តព្រៃវែង ធុំក្លិនពុករលួយ?​  ||     បទល្មើសនេសាទកើតឡើងពេញបន្ទុក តំបន់បឹងទន្លេសាបព្រំប្រទល់ ខេត្តកណ្តាល ខេត្តកំពង់ចាម និងខេត្តកំពង់ឆ្នាំង​  ||     បើកសង្វៀនបញ្ជល់មាន់ ទ្រង់ទ្រាយធំដំណើរការយ៉ាងរលូន  ម្ចាស់សៃវៀន ឈ្មោះ វណ្ណ នៅកំពង់ចាម​  ||     ល្បីរឿងលោក អ៊ុំ វុទ្ធទី និងបក្ខពួក ឆបោកលុយ ពីជនរងគ្រោះប្រមាណជាង ៣១ម៉ឺនដុល្លារ  ព្រោះតែ….  នៅភ្នំពេញ​  ||     ផ្ទុះរឿងអាស្រូវ!  លក់អាចម៍ដី(បឹងបែកក្អម) ចំនួន៥៤ហិកតា ដោយក្នុង១ហិកតាៗតម្លៃ៣០.០០០$ ឥឡូវសម្រេចផ្លាស់ប្ដូរ អភិបាលស្រុកមុខកំពូល​  ||   

» ព័ត៌មានជាតិ » ម្ចាស់​ដ ចំលង​កំពង់​ក្តារ ២នាក់​ប្តី​ប្រពន្ធ បាន​រងរបួស​ធ្ងន់ បន្ទាប់ពី​ត្រូវបាន​ជនសង្ស័យ​ចំនួន៤នាក់ ជិះ​ម៉ូតូ២គ្រឿង តាម​កាប់​ប្រហារ​ជនរងគ្រោះ

ម្ចាស់​ដ ចំលង​កំពង់​ក្តារ ២នាក់​ប្តី​ប្រពន្ធ បាន​រងរបួស​ធ្ងន់ បន្ទាប់ពី​ត្រូវបាន​ជនសង្ស័យ​ចំនួន៤នាក់ ជិះ​ម៉ូតូ២គ្រឿង តាម​កាប់​ប្រហារ​ជនរងគ្រោះ

ខេត្តកំពង់ឆ្នាំង ៖  ហេតុការណ៍​នេះ បាន​កើតឡើង​កាលពី​វេលា​ម៉ោងជាង៨យប់ ថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៧ នៅ​ចំណុច​ភូមិ​ដក​សិទ្ធ ឃុំ​ច្រេស ស្រុក​កំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ។

ជនរងគ្រោះ​ដែលជា​ម្ចាស់​ដរ មានឈ្មោះ សេក គង់ ភេទ​ប្រុស អាយុ៥៨ឆ្នាំ រងរបួស​ត្រូវ​ដៃ​ទាំងសងខាង និង ក្បាល ចំណែក​ម្នាក់ទៀត​ជា​ប្រពន្ធ ឈ្មោះ ញ៉ែម សា​វន  អាយុ៥៥ឆ្នាំ​រងរបួស​ត្រូវចំ​ក្បាល ។

នៅ​មុនពេល​កើតហេតុ រូបគាត់​និង​ប្រពន្ធ បាន​ជិះ​ម៉ូតូ​សេ១២៥ ឆ្នាំ២០១៦ ឌុប​ប្រពន្ធ ពី​កំពង់ចំលង ដើម្បី​ទៅផ្ទះ​របស់ខ្លួន នៅពេលដែល​ជិះ​ម៉ូតូឌុប​ប្រពន្ធ​បាន​ជាង​មួយ​គីឡូម៉ែត្រ ក៏​ស្រាប់​តែមាន​ម៉ូតូ២គ្រឿង មាន​គ្នា​ចំនួន៤នាក់ បាន​ជិះ​តាម​គាត់​ពីក្រោយ មក​អែប​ម៉ូតូ​របស់គាត់ រួច​ទាញ​ដាវ​កាប់​មក លើ​រូបគាត់​និង​ប្រពន្ធ​តែម្តង បណ្តាលអោយ​រូបគាត់​ទាំងពីរ​នាក់​ប្តីរ​ប្រពន្ធ​រងរបួស​ធ្ងន់​និង​ស្រាល ហើយ​រូបគាត់​បាន​រត់​ចេញពី​ម៉ូតូ បាន​ជាង៥០ម៉ែត្រ​ក៏​ដួលសន្លប់​ទៅ ។ ក្រោយពេល​កើតហេតុ ក្រុមគ្រួសារ​បាន​ដឹក​រូបគាត់​និង​ប្រពន្ធ​មក សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ខេត្តកំពង់ឆ្នាំង ចំណែក​ឯកជន​សង្ស័យ​បានគេច​ខ្លួន រីឯ​ម៉ូតូ​របស់គាត់​ក៍​ត្រូវ​បាត់​ផងដែរ ។

ជនរងគ្រោះ​បញ្ជាក់ថា ជា​ករណី​គំនុំ ព្រោះថា​កន្លងមក​ក្រុម​ជនសង្ស័យ​ក៏​ធ្លាប់​បាញ់​គំរាម​កូនប្រុស​របស់គាត់​ដែរ ហើយ​កន្លងទៅថ្មីៗនេះ ក្រុម​ជនសង្ស័យ​បាន​ប៉ះ​សំដី​គ្នា ក្នុងពេលដែល​សា​ឡង់​ប៉ះគ្នា ទើប​បង្កអោយមាន​ហេតុការណ៍​នេះ​កើតឡើង​តែម្តង ចំពោះ​ជនសង្ស័យ​ដែល​កាប់​គាត់​និង​ប្រពន្ធ​នោះ បាន​ស្គាល់​អត្តសញ្ញាណ​អស់ហើយ ។ នៅពេលនេះ​លោក​បានដាក់​ពាក្យបណ្តឹង​ទៅ​សមត្ថកិច្ច​ដែរ​ហើយ សមត្ថកិច្ច​កំពុងធ្វើការ​ស្រាវជ្រាវ​តាមរក ជនសង្ស័យ ៕

 

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya