ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បីរឿងលោក អ៊ុំ វុទ្ធទី និងបក្ខពួក ឆបោកលុយ ពីជនរងគ្រោះប្រមាណជាង ៣១ម៉ឺនដុល្លារ  ព្រោះតែ….  នៅភ្នំពេញ​  ||     ផ្ទុះរឿងអាស្រូវ!  លក់អាចម៍ដី(បឹងបែកក្អម) ចំនួន៥៤ហិកតា ដោយក្នុង១ហិកតាៗតម្លៃ៣០.០០០$ ឥឡូវសម្រេចផ្លាស់ប្ដូរ អភិបាលស្រុកមុខកំពូល​  ||     តើប្រជាពលរដ្ឋខុស ឬក៏មន្ត្រីជាអ្នកខូច ក្រោមល្បិចកន្ទេលធំបន្លំដេក ? ភ្ញាក់ផ្អើល! ប្រជាជន៧គ្រួសារ ស្រុកដងទង់ ប្ដឹងអភិបាលរងខេត្តកំពត អភិបាលស្រុកដងទង់ និងមន្ត្រីពាក់ព័ន្ធ រឿងដោះស្រាយដីធ្លីពុករលួយ  ទៅអង្គភាពប្រឆាំងអំពើពុករលួយ​  ||     មន្រ្តីច្រើននាក់ ទទួលបានផលប្រយោជន៍ពីគម្រោងស្តារបឹងបែកក្អម ស្រុកមុខកំពូល​  ||     ភ្ញាក់ផ្អើល! មន្ត្រីមួយចំនួនសើមមាត់ ដោយសារអាចម៍ដី លក់ឲ្យឈ្មួញមួយហិកតា តម្លៃ ៣ម៉ឺនដុល្លារ?​  ||   

» ព័ត៌មានជាតិ » មើលមុខ​អ្នក​ប្រចាំ​នៅ​ខេត្ត​កែប ម្នាក់ ករណី​គ្រឿងញៀន

មើលមុខ​អ្នក​ប្រចាំ​នៅ​ខេត្ត​កែប ម្នាក់ ករណី​គ្រឿងញៀន

កែប៖ កាលពី​ថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៧ ចំណុច​ក្នុងផ្ទះ​ជនល្មើស ស្ថិតក្នុង​ភូមិរ​នេស ឃុំ​ពងទឹក ស្រុក​ដំណាក់​ចង្អើរ ខេត្ត​កែប។ ជនសង្ស័យ ឈ្មោះ សួន តេង ភេទ​ប្រុស អាយុ២៩ឆ្នាំ នៅ​លីវ មុខរបរ​មិន​ពិតប្រាកដ សព្វថ្ងៃ​រស់នៅ​ភូមិ-ឃុំ​កើតហេតុ។ នគរបាល​ដដែល បន្តថា ក្រោយពី​សមត្ថកិច្ច​ទទួល​បាន​ព័ត៌មាន​ថា មាន​ជនសង្ស័យ​ខាងលើ ទើបនឹង​យក​ថ្នាំញៀន​ពី​ភ្នំពេញ មក​ទុក​ចែកចាយ​ក្នុងភូមិ ឃុំ​ខាងលើ​នោះ។
ក្រោយ​ការចូល​ឆែកឆេរ​ក្នុងផ្ទះ​ជនសង្ស័យ សមត្ថកិច្ច​ក៏បាន​រកឃើញ​គ្រឿងញៀន ប្រភេទ​ម៉ា​ទឹកកក ៩កញ្ចប់ ក្នុងនោះ​ធំ ២កញ្ចប់ និង​វត្ថុតាង​ពាក់ព័ន្ធ​សម្រាប់​វេច​ខ្ចប់ សម្រាប់​ជក់​មួយចំនួនទៀត។

រូបគេ​បាន​ប្រើប្រាស់​គ្រឿងញៀន តាំងពី​ឆ្នាំ២០១១ រហូតដល់​សព្វថ្ងៃនេះ ហើយក៏​ធ្លាប់​ចូល មណ្ឌល​កែប្រែ​ឱកាស​ខ្ញុំ ១លើក កាលពី​ថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០១៥ បាន​រយៈពេល៦ខែ តែ​ក្រោយ​ចេញពី​មណ្ឌល​បាន​មួយរយៈ ក៏​ចាប់​ប្រើប្រាស់​គ្រឿងញៀន​ឡើងវិញ ហើយក៏​ចាប់ផ្តើម​លក់ដូរ​ថែម​ទៀតផង ដោយ​ទៅ​ទិញ​ពី​អ្នក​ចែកចាយ​នៅ​ភ្នំពេញ មក​វេច​ខ្ចប់​ដោយ​ខ្លួនឯង ដើម្បី​ចែកចាយ​បន្ត​នៅ​មូលដ្ឋាន ៕

 

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya