ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 អ្នកធ្វើសកម្មភាពបំផ្លាញព្រៃឈើ និងទន្ទ្រានកាន់កាប់ដីព្រៃ នៅតែអាចគេចផុតពីសំណាញ់ច្បាប់​  ||     លេចព័ត៌មាន ! ពលរដ្ឋហួសចិត្ត និងមន្ទីរពេទ្យបង្អែក ស្រុកខ្សាច់កណ្ដាល រវល់ហូបចុកជុំគ្នា ផ្ដល់សេវាសាធារណៈមិនល្អ គ្មានចិត្តជួយសង្គ្រោះពលរដ្ឋ​  ||     ល្បី! លោកសក្កិ4 ញឹមប៉ក់ នៅសឹករងខេត្តបន្ទាយមានជ័យ ពិតជាមានសិទ្ធិធំមែន​  ||     ល្បី! លោក យី ថុល  ប្រធានការិយាល័យ គយ ច្រកទ្វារអន្តរជាតិព្រែកចាក  នៅតែប្រមូលលុយ តាមរបៀបពុករលួយ?​  ||     ល្បីដល់លើហើយ!  អំពើពុករលួយ និងការអនុវត្តខុសពីតួនាទីភារកិច្ច របស់លោក ឃុន ប៊ុនហូ មេបញ្ជាការរង កងរាជអាវុធហត្ថខេត្តកំពង់ធំ​  ||   

» ព័ត៌មានជាតិ » ឡាន ៣​គ្រឿង ដឹក​អង្ករ​វៀតណាម​នាំចេញ​ទៅ​ថៃ ប៉ូលិស​ចាប់​ពេល​ថ្ងៃ លែង​ពេលយប់​ ​

ឡាន ៣​គ្រឿង ដឹក​អង្ករ​វៀតណាម​នាំចេញ​ទៅ​ថៃ ប៉ូលិស​ចាប់​ពេល​ថ្ងៃ លែង​ពេលយប់​ ​

បន្ទាយមានជ័យ ៖ កាលពី​ថ្ងៃទី​១៨ ខែតុលា ឆ្នាំ​២០១៣ ខណៈដែល​ផ្លូវ​កំពុង​រង​ការខូចខាត​ដោយសារ​ទឹកជំនន់​ជន់​លិច​។ គួររំលឹកថា ក្រោយ​ពេលដែល​ទឹកជំនន់​ជន់​លិច និង​ហូរ​ច្រោះ​ដាច់​ផ្លូវជាតិ​លេខ​៥ និង​ផ្លូវ​ក្នុង​ខេត្តបន្ទាយមានជ័យ មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​ខេត្ត បានចេញ​សេចក្តីជូនដំណឹង ស្តីពី​ការផ្អាក​ចរាចរ
​រថយន្ត​ធុន​ធំ​ដឹកទំនិញ​ឆ្លងកាត់​ផ្លូវ ហើយ​កម្លាំង​នគរបាល​ស្រុក​មង្គល​បូរី បាន​ប្រតិបត្តិ​ការឃាត់​រថយន្ត ចាប់តាំងពី​ថ្ងៃទី​១៤ ដល់​ថ្ងៃទី​១៨ ខែតុលា ឆ្នាំ​២០១៣ នេះ រថយន្ត​ពី ៥៥​គ្រឿង មក​សល់​តែ​ជាង ២០​គ្រឿង​។​
​ប៉ុន្តែ កាលពី​ល្ងាច​ថ្ងៃទី​១៧ ខែតុលា ឆ្នាំ​២០១៣ គេ​ឃើញ​មាន​រថយន្ត ៣​គ្រឿង ដឹក​អង្ករ​វៀតណាម នាំចេញ​ទៅ​ថៃ បាន​ជាប់ ១​គ្រឿង នៅមុខ​សួន​ស្ព័​រ ក្រុង​សិរីសោភ័ណ កំពុង​សាង​អង្ករ ហើយ​កម្លាំង​នគរបាល​ក្រុង​បាន​ឃាត់​ឲ្យ​ត្រលប់​ក្រោយ​វិញ លុះ​ព្រឹក​ថ្ងៃទី​១៨ ខែតុលា ឆ្នាំ​២០១៣ រថយន្ត​ដឹក​អង្ករ​ត្រូវបាន​បាត់​ទាំង ៣​គ្រឿង ទំនង​ថ្ងៃ​ឃាត់​យប់​ឲ្យ​ចេញ​ដោយ​សេរី ដែល​ផ្ទុយ​ពី​សេចក្តីជូនដំណឹង​របស់​ខេត្ត​៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya