ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បីរឿងលោក អ៊ុំ វុទ្ធទី និងបក្ខពួក ឆបោកលុយ ពីជនរងគ្រោះប្រមាណជាង ៣១ម៉ឺនដុល្លារ  ព្រោះតែ….  នៅភ្នំពេញ​  ||     ផ្ទុះរឿងអាស្រូវ!  លក់អាចម៍ដី(បឹងបែកក្អម) ចំនួន៥៤ហិកតា ដោយក្នុង១ហិកតាៗតម្លៃ៣០.០០០$ ឥឡូវសម្រេចផ្លាស់ប្ដូរ អភិបាលស្រុកមុខកំពូល​  ||     តើប្រជាពលរដ្ឋខុស ឬក៏មន្ត្រីជាអ្នកខូច ក្រោមល្បិចកន្ទេលធំបន្លំដេក ? ភ្ញាក់ផ្អើល! ប្រជាជន៧គ្រួសារ ស្រុកដងទង់ ប្ដឹងអភិបាលរងខេត្តកំពត អភិបាលស្រុកដងទង់ និងមន្ត្រីពាក់ព័ន្ធ រឿងដោះស្រាយដីធ្លីពុករលួយ  ទៅអង្គភាពប្រឆាំងអំពើពុករលួយ​  ||     មន្រ្តីច្រើននាក់ ទទួលបានផលប្រយោជន៍ពីគម្រោងស្តារបឹងបែកក្អម ស្រុកមុខកំពូល​  ||     ភ្ញាក់ផ្អើល! មន្ត្រីមួយចំនួនសើមមាត់ ដោយសារអាចម៍ដី លក់ឲ្យឈ្មួញមួយហិកតា តម្លៃ ៣ម៉ឺនដុល្លារ?​  ||   

» ព័ត៌មានជាតិ » ប្រជាកសិករ ជួបប្រទះ​នៅ​ផល​លំបាក​ជាច្រើន តម្លៃ​ម្រេច​កំពុង​ធ្លាក់​ថ្លៃ​ខ្លាំង

ប្រជាកសិករ ជួបប្រទះ​នៅ​ផល​លំបាក​ជាច្រើន តម្លៃ​ម្រេច​កំពុង​ធ្លាក់​ថ្លៃ​ខ្លាំង

​ភ្នំពេញ ៖ មួយរយៈ​ពេល​ចុង​ក្រោយនេះ តម្លៃ​ម្រេច ធ្លាក់​ថ្លៃ​ចុះ​ជាខ្លាំង ចាប់​ធ្លាក់​ពី​ជាង៣ម៉ឺន​រៀល​មក​ត្រឹមតែ១ម៉ឺន​ជាង​តែប៉ុណ្ណោះ ដែល​ធ្វើ​ឲ្យ​ប្រជាកសិករ ជួបប្រទះ​នៅ​ផល​លំបាក ជាច្រើន​យ៉ាង រួមមាន ព្រោះ​វា​ជាហេតុ​ផល​ដែល​អាច​បណ្ដាល​ឲ្យ​មុខរបរ​នេះ​ដួលរលំ និង​ការខ្វះខាត​ក្នុង​ជីវភាព​រស់នៅ​ប្រចាំថ្ងៃ ព្រមទាំង ជំពាក់​បំណុល ធនាគារ​វ័ណ្ឌ-ក ថែមទៀត។

អ្នកស្រី ស្រីមុំ ប្រជាកសិករ​ដាំ​ម្រេច នៅ​ឃុំ​ដា ស្រុក​មេមត់ ខេត្ត​ត្បូងឃ្មុំ បាន​ថ្លែងប្រាប់ នៅ​ថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៧នេះ​ថា «ខ្ញុំ​ព្រួយបារម្ភ​ជាខ្លាំង ព្រោះ​ការរកស៊ី​មុខរបរ​នេះ​គឺ​សំខាន់​ទៅលើ​តម្លៃ គឺ​ឆ្នាំមុន​ពេលវេលា​តម្លៃ​ម្រេច ១គីឡូគ្រាម​តម្លៃ ៣៤០០០រៀល ឆ្នាំនេះ​ធ្លា​ក់មក​ត្រឹមតែ១៣០០០រៀល​តែប៉ុណ្ណោះ ប៉ុន្ដែ​ដល់ពេល​តម្លៃ​ធ្លាក់​ថ្លៃ​បែបនេះ​ខ្ញុំ​ពិតជា​អស់សង្ឃឹម​ខ្លាំងណាស់។

មួយវិញទៀត​មុខរបរ​នេះ គឺ​ត្រូវ​ខ្ចីលុយ​គេ​មកប្រើប្រាស់​ដល់ពេល​ម្រេច​ធ្លាក់​ថ្លៃ​បែបនេះ​ពិតជា​ពិបាក​ខ្លាំង​មែនទែន ព្រោះថា យើង​ខ្ចីលុយ​ធនាគារ​ដើម្បី​ធ្វើ​កសិកម្ម ដាំ​ដុះ លុះដល់​ពេល​មាន​ដើមទុន និង​បង្វិល​សង​វិញ ប៉ុន្ដែ​យើង​ប្រឹង​ដាំ​មិនទាន់បាន ផល​ស្រួលបួល​ផង​បែរជា​ជា​តម្លៃ​ធ្លាក់ចុះ​ដូច្នេះ​វា​ធ្វើ​ឲ្យ​យើង​ជំពាក់​បំណុល​គេ​វ័ណ្ឌ-ក»។ ហេតុដូចនេះ «ខ្ញុំ​សូម​អំពាវនាវ​ទៅដល់​រាជរដ្ឋាភិបាល​កម្ពុជា ឲ្យ​ជួយ​រកត​ម្លៃ​ណាមួយ​ដែល​សមរម្យ​ដល់​កសិករ​យើង ព្រោះថា បើតាម​តម្លៃ​ទីផ្សារ​សព្វថ្ងៃនេះ មិន​សមស្រប​ទៅនឹង​តម្លៃ​ដែល​យើង​បានធ្វើ ដោយ​ចំណាយ​ថវិការ​ច្រើន សូម្បីតែ​ជី​ក៏​ថ្លៃ ហើយ​អ្វី​ផ្សេងទៀត​ក៏​ថ្លៃ​ដូចគ្នា​ដែរ​និង​សូម​ឲ្យ​គ្រប់​ធនាគារ និង​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ ដែល កសិករ​បាន​ខ្ចីលុយ ពន្យារពេល​ឲ្យ​ពួកគាត់ នៅពេលដែល​តម្លៃ​ទ​ន្និ​ផល​ធ្លាក់ចុះ​ឬ​សេដ្ឋកិច្ច​ធ្លាក់ចុះ ដើម្បី​ឲ្យ​ប្រជាកសិករ​អាច​រកចំណូលបាន និង​សង់​ត្រឡប់​ទៅដល់​ធនាគារ​វិញ»៕

 

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya