ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បីរឿងលោក អ៊ុំ វុទ្ធទី និងបក្ខពួក ឆបោកលុយ ពីជនរងគ្រោះប្រមាណជាង ៣១ម៉ឺនដុល្លារ  ព្រោះតែ….  នៅភ្នំពេញ​  ||     ផ្ទុះរឿងអាស្រូវ!  លក់អាចម៍ដី(បឹងបែកក្អម) ចំនួន៥៤ហិកតា ដោយក្នុង១ហិកតាៗតម្លៃ៣០.០០០$ ឥឡូវសម្រេចផ្លាស់ប្ដូរ អភិបាលស្រុកមុខកំពូល​  ||     តើប្រជាពលរដ្ឋខុស ឬក៏មន្ត្រីជាអ្នកខូច ក្រោមល្បិចកន្ទេលធំបន្លំដេក ? ភ្ញាក់ផ្អើល! ប្រជាជន៧គ្រួសារ ស្រុកដងទង់ ប្ដឹងអភិបាលរងខេត្តកំពត អភិបាលស្រុកដងទង់ និងមន្ត្រីពាក់ព័ន្ធ រឿងដោះស្រាយដីធ្លីពុករលួយ  ទៅអង្គភាពប្រឆាំងអំពើពុករលួយ​  ||     មន្រ្តីច្រើននាក់ ទទួលបានផលប្រយោជន៍ពីគម្រោងស្តារបឹងបែកក្អម ស្រុកមុខកំពូល​  ||     ភ្ញាក់ផ្អើល! មន្ត្រីមួយចំនួនសើមមាត់ ដោយសារអាចម៍ដី លក់ឲ្យឈ្មួញមួយហិកតា តម្លៃ ៣ម៉ឺនដុល្លារ?​  ||   

» ព័ត៌មានជាតិ » ឃាត់​ជនសង្ស័យ​ម្នាក់ ក្រោយពី​បានធ្វើ​សកម្មភាព​ឆបោក​យក​ម៉ូតូ​និង​ទូរស័ព្ទ​មក​យក​លេខ​កុង​ធនាគារ​របស់​ជនរងគ្រោះ ទៅ​បើក​យកលុយ​អស់

ឃាត់​ជនសង្ស័យ​ម្នាក់ ក្រោយពី​បានធ្វើ​សកម្មភាព​ឆបោក​យក​ម៉ូតូ​និង​ទូរស័ព្ទ​មក​យក​លេខ​កុង​ធនាគារ​របស់​ជនរងគ្រោះ ទៅ​បើក​យកលុយ​អស់

(កំពង់ឆ្នាំង)៖កាលពី​ថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៧  ចាប់​ជនសង្ស័យ​ម្នាក់​ក្រោយពី​បានធ្វើ​សកម្មភាព​ឆបោក​យក​ម៉ូតូ​និង​ទូរស័ព្ទ​មក​យក​លេខ​កុង​ធនាគារ​របស់​ជនរងគ្រោះ​ទៅ​បើក​យកលុយ​អស់​ទៀត។ការចាប់ខ្លួន​នេះ​បានធ្វើ​ឡើង​នៅ​ភូមិ​ទួល​ក្រឡាញ់​សង្កាត់​កំពង់ឆ្នាំង​ក្រុង​កំពង់ឆ្នាំង​ខេត្តកំពង់ឆ្នាំង។

ជនសង្ស័យ​ដែល​ចាប់ខ្លួន​នេះ​មានឈ្មោះ វ៉ាន់ ឆាន​ន្ទ ភេទ​ប្រុស អាយុ៣៣ឆ្នាំ មាន​ទីលំនៅ​ភូមិ​ក្ដាត ឃុំ​មេទឹក ស្រុក​បាកាន ខេត្តពោធិ៍សាត់។ប្រភព​ដដែល​បាន​បន្តថា​មក​ស្នាក់នៅ​ផ្ទះជួល ភូមិ​ទួល​ក្រឡាញ់ សង្កាត់​កំពង់ឆ្នាំង ។

ចំណែកឯ​ជនរងគ្រោះ​វិញ​ឈ្មោះ ឈ្មោះ​ញ៉េប​ឡេង ភេទ​ប្រុស អាយុ៦៥ឆ្នាំ ជា​អ្នករត់ម៉ូតូឌុប​មាន​ទីលំនៅ​ភូមិ​អណ្ដូង​ជ័យ ឃុំ​គ្រោះ​ស្រុក​រលាប្អៀរ ខេត្តកំពង់ឆ្នាំង ។ ជនសង្ស័យ​បានធ្វើ​សកម្មភាព​ឆបោក​យក​ម៉ូតូ​របស់​ជនរងគ្រោះ​មួយគ្រឿង និង ឆបោក​យក​លេខ​កុង​ធនាគារ​បើក​យកលុយ​អស់១.៥០០ដុល្លារ​ទៀត ។

កាលពី​ថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០១៧ ជនសង្ស័យ​បាន ហៅ​ម៉ូតូ  ឌុប​របស់​ជនរងគ្រោះ ដោយ​ប្រើ​លេស​ថា ឲ្យ​ជូនទៅ​មើល​ដី​និង​ផ្ទះ​របស់ខ្លួន​ជាច្រើន​កន្លែង​នៅក្នុង​ភូមិ​ទួល​ក្រឡាញ់។បន្ទាប់មក​ក៏​ឲ្យ​ជនរងគ្រោះ​ឈប់​ម៉ូតូ​នៅ​ចំណុច​ខាងក្រៅ​ក្បែ​រថយន្ត​ទំនើប​មួយគ្រឿង​ដែល​ម្ចាស់​គេ​ចត​ចោល នៅជាប់​របង​មន្ទីរ​ការងារ​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ ដោយ​ប្រាប់​ជនរងគ្រោះ​ថា រថយន្ត​នេះ​ជា​រថយន្ត​បង​របស់ខ្លួន​ដែល​កំពុង​ចូល​សួររក​ទិញ​ដី​ខាងក្រោយ​មន្ទីរ​នោះ ។

ក្រោយពី​រៀបរាប់​ប្រាប់​ជនរងគ្រោះ​រួចហើយ​ជនរងគ្រោះ​បាន​ជឿទុកចិត្ត​បន្ទាប់​ជនសង្ស័យ​ក៏បាន​ល្បួង​សុំ​ខ្ចី​ម៉ូតូ​ទៅ​ឌុប​បង​របស់ខ្លួន​ម្នាក់ទៀត​ដែលមាន​ផ្ទះ​នៅ​ជិត​នេះ។ដោយ​ជឿទុកចិត្ត​ជនរងគ្រោះ​ក៏បាន​ព្រម​ប្រគល់​ម៉ូតូ​អោយ​ខ្ចី​រួច​ក៏​ជិះ​គេច​ទៅ​បាត់​តែម្ដង ។ ម៉ូតូ​ដែល​ជនសង្ស័យ​បោក​យកទៅ ម៉ាក​ហុងដា​សេ១២៥ ពណ៌​ខ្មៅ ពាក់​ស្លាក​ស្លាក​លេខ​បាត់ដំបង 1T-៧៨៣៦  នៅក្នុង​កែបម៉ូតូ មាន​កាត​អេ​ធី​អឹម​ធនាគារ ។

សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា លុះដល់​ថ្ងៃទី១៩ ខែមិថុនា ជនសង្ស័យ​បាន​ទូរស័ព្ទ​មក​ជនរងគ្រោះ​ដោយ​ក្លែងបន្លំ​ជា​បុគ្គលិក​ធនាគារ សួររក​លេខ​កុង​ធនាគារ​ដោយ​កុហកថា​លេខ​កុង​ធនាគារ​មុន​ត្រូវបាន​គេ​ស្គា​ល់ហើយ​បម្រុង​នឹង​លួច​លុយ​ដូចនេះ​ត្រូវអោយ​លេខ​កុង​មក​ដើម្បី​បិទ​កុង​នេះ ។ ពេលដែល​ឲ្យ​រួចរាល់ ជនសង្ស័យ​បាន​លេខ​កុង​ធនាគារ​ហើយក៍​ដកយក​លុយ​ពី​កុង​អស់១.៥០០ដុល្លារ​ថែមទៀត ៕

 

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya