ប៉ោយប៉ែត ៖ ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង១និង២០នាទីរសៀល ថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៣ឋិតនៅក្នុងស្ថានីយ៍បញ្ចូលហ្គាសមួយក្នុងស្រុកអារញ្ញ ខេត្តស្រះកែវ ប្រទេសថៃ ។ មានករណីផ្ទុះធុងហ្គាសផ្ទុកក្នុងរថយន្ត បណ្តាលឲ្យរថយន្តខូចខាតផ្នែកខាងក្រោយយ៉ាងដំណំ ខណៈពេលកំពុងចាក់បញ្ចូលហ្គាសបង្កឲ្យមានការផ្អើលរត់ចែកជើង ខ្លះភ័យឈរញាក់សាច់ ខ្លះរាគនោមដាក់ខោ តែមិនបណ្តាលឲ្យនរណាម្នាក់រងរបួសនោះទេ ៕