ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បីលោក ហ៊ឹម ឡូញ ប្រធានសាខាពន្ធដារខេត្តព្រៃវែង ធុំក្លិនពុករលួយ?​  ||     បទល្មើសនេសាទកើតឡើងពេញបន្ទុក តំបន់បឹងទន្លេសាបព្រំប្រទល់ ខេត្តកណ្តាល ខេត្តកំពង់ចាម និងខេត្តកំពង់ឆ្នាំង​  ||     បើកសង្វៀនបញ្ជល់មាន់ ទ្រង់ទ្រាយធំដំណើរការយ៉ាងរលូន  ម្ចាស់សៃវៀន ឈ្មោះ វណ្ណ នៅកំពង់ចាម​  ||     ល្បីរឿងលោក អ៊ុំ វុទ្ធទី និងបក្ខពួក ឆបោកលុយ ពីជនរងគ្រោះប្រមាណជាង ៣១ម៉ឺនដុល្លារ  ព្រោះតែ….  នៅភ្នំពេញ​  ||     ផ្ទុះរឿងអាស្រូវ!  លក់អាចម៍ដី(បឹងបែកក្អម) ចំនួន៥៤ហិកតា ដោយក្នុង១ហិកតាៗតម្លៃ៣០.០០០$ ឥឡូវសម្រេចផ្លាស់ប្ដូរ អភិបាលស្រុកមុខកំពូល​  ||   

» ព័ត៌មានជាតិ » សង្ឃ​កាន់​កាំភ្លើង ក្រៀក​ចូល​ឡាន​ទៅកាន់…

សង្ឃ​កាន់​កាំភ្លើង ក្រៀក​ចូល​ឡាន​ទៅកាន់…

ខេត្តបាត់ដំបង ៖ គិត​នៅត្រឹម​ម៉ោង១២ថ្ងៃត្រង់​ថ្ងៃទី២២ មិថុនា ឆ្នាំ២០១៧នេះ សេចក្តីរាយការណ៍​បន្ត​ឱ្យដឹងថា ពាក់ព័ន្ធ​អតីត​ភិក្ខុសង្ឃ​នាម ហន សុ​ផាន្នី ជា​សមាជិក​បណ្ដាញ​ព្រះសង្ឃ​ឯករាជ្យ ដើម្បី​យុត្តិធម៌​សង្គម​ប្រចាំ​ខេត្តបាត់ដំបង ដែល​នាំខ្លួន​មក​សាលាដំបូង​ខេត្តបាត់ដំបង​ដើម្បី​សាកសួរ​ពីបទ​ធ្វើឱ្យប៉ះពាល់​ដល់​ព្រះពុទ្ធសាសនា និង​កាន់កាប់​រក្សាទុក​អាវុធ​ដោយ​ខុសច្បាប់​នោះ ត្រូវបាន​ចៅក្រម​ស៊ើបសួរ សម្រេច​ឃុំខ្លួន​ជា​បណ្តោះអាសន្ន​ហើយ ។

ក្រោយពី​ការប្រកាស​សម្រេច​ឃុំខ្លួន​ជា​បណ្តោះអាសន្ន អតីត​សង្ឃ​អង្គ​នេះ គេ​ឃើញ​សមត្ថកិច្ច​បាន​នាំខ្លួន​បញ្ចូល​ទៅក្នុង​រថយន្ត ដើម្បី​បញ្ជូនទៅ​ពន្ធនាគារ​ខេត្ត ខណៈ​ដែលមាន​ព្រះសង្ឃ​ជាច្រើន បាន​និមន្ត​ឈរ​យ៉ាង​ព្រោងព្រាត នៅ​សាលាដំបូង​ខេត្ត​នោះ​ផងដែរ ។ បើទោះបី​ជាមាន​ភាព​តានតឹង​នៅមុខ​សាលាដំបូង​យ៉ាងណាក្តី ដែល​សុំឱ្យ​មានការ​ដោះលែង​សង្ឃ​អង្គ​នោះ ពី​សំណាក់​មន្ត្រី​សង្ឃ​នានា គឺ​ពុំមាន​បាតុភាព​ហិង្សា​ណាមួយ​កើតឡើង​ឡើយ ។

គួរ​បញ្ជាក់ថា នា​ព្រឹក​ថ្ងៃទី២២ មិថុនា នេះ​ថា សមត្ថកិច្ច​បាន​បញ្ជូន​អតីត​ភិក្ខុសង្ឃ​នាម ហន​សុ​ផាន្នី សមាជិក​បណ្ដាញ​ព្រះសង្ឃ​ឯករាជ្យ ដើម្បី​យុត្តិធម៌​សង្គម​ប្រចាំ​ខេត្តបាត់ដំបង ទៅដល់​តុលាការខេត្ត ដើម្បី​ប្រគល់ឱ្យ​អយ្យការ​សួរនាំ​តាម​នីតិវិធី ពាក់ព័ន្ធ​នឹង​បណ្ដឹង​ព្រហ្មទណ្ឌ​ពីបទ​ធ្វើឱ្យប៉ះពាល់​ដល់​ព្រះពុទ្ធសាសនា និង​កាន់កាប់​រក្សាទុក​អាវុធ​ដោយ​ខុសច្បាប់ ។

អតីត​សង្ឃ​អង្គ​នេះ ត្រូវបាន​កម្លាំង​ស្នងការ​ខេត្ត នាំខ្លួន​តាម​ដីកា​បញ្ជា​ឱ្យចូល​ខ្លួន​របស់​អយ្យកា​រ​អម​សាលាដំបូង​ខេត្ត កាលពី​ថ្ងៃទី២១ មិថុនា ស្ថិតនៅក្នុង​វត្ត​ដំរី.ស ក្នុង​ក្រុង​បាត់ដំបង ដែល​បាន​បង្ក​ការភ្ញាក់ផ្អើល​យ៉ាងខ្លាំង ។ ក្រោយពី​នាំខ្លួន​ដល់​ស្នងការ​ខេត្ត នៅ​រសៀល​ថ្ងៃ​ដដែល​នោះ សង្ឃ​អង្គ​នេះ​ត្រូវបាន​បញ្ជូនទៅឱ្យ​មន្ត្រី​ធម្មការ​ផ្សឹកភ្លាមៗដែរ ដើម្បីឱ្យ​សមត្ថកិច្ច​ចាត់ការ​តាម​នីតិវិធី។ ជាមួយគ្នានេះ គេ​ឃើញ​មន្ត្រី​សង្ឃ​ជាច្រើន​អង្គ​បាន​និមន្ត​ទៅកាន់​ស្នងការ​ខេត្ត ដែលមាន​វត្តមាន​ព្រះ​តេជគុណ ប៊ុត ប៊ុន​ទិញ ផងដែរ ប៉ុន្តែ​ត្រូវបាន​ឆ្មាំទ្វារ​នៅ​ច្រកចូល​ស្នងការ​ខេត្ត មិន​អនុញ្ញាតឱ្យ​ចូលទៅ​ខាងក្នុង​ឡើយ ។

នៅ​ព្រឹក​ថ្ងៃទី២២ មិថុនា ដដែល​នេះ គេ​បានឃើញ​វត្តមាន​មន្ត្រី​សង្ឃ​នានា បាន​និមន្ត​មក​ប្រមូលផ្តុំ​ឈរ​នៅមុខ​សាលាដំបូង​ខេត្ត ដើម្បី​តវ៉ា និង​បាន​ចោទប្រកាន់​ទៅ​សមត្ថកិច្ច​វិញ​ថា បានធ្វើ​ខុសពី​នីតិវិធី​ច្បាប់​ទៅលើ​ព្រះសង្ឃ ។ ក្នុងនោះ រួមមាន​ទាំង​ព្រះ​តេជគុណ ប៊ុត ប៊ុន​ទិញ កំពុងតែ​ស្វះស្វែង​អន្តរាគមន៍ ស្នើឱ្យ​អាជ្ញាធរ​ដោះលែង​អតីត​សង្ឃ ហន សុ​ផាន្នី នេះ ៕

 

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya